ការវះកាត់​កែ​សម្ផស្ស​ប៉ះពាល់​អ្វីខ្លះ​ដល់​សុខភាព ​?

6 Videos


ការវះកាត់កែសម្ផស្សកំពុងមានប្រជាប្រិយភាពក្នុងពេលបច្ចុប្បន្ន នេះក៏ដោយសារវាបានអភិវឌ្ឈនូវបច្ចេកទេស និងមានសុវត្ថិភាពប្រសើរជាងមុន ដោយរយៈពេលជាសះស្បើយលឿន និងលទ្ធផលក៏គួរជាទីពេញចិត្តផងដែរ ។

ការវះកាត់គឺមិនត្រឹមតែអនុវត្តន៍ឡើងទៅលើការបំពេញចន្លោះខ្វះខាតនៃរូបរាងកាយប៉ុណ្ណោះទេ តែក៍ដើម្បីទទួលបានចំណាប់អារម្មណ៍នឹងឋានៈអ្វីមួយនៅក្នុងសង្គម ។ ប៉ុន្តែការវះកាត់ខ្លះអាចបណ្តាលអោយប៉ះពាល់ដល់សុខភាព ខូចខាតដល់រាងកាយ និងប៉ះពាល់ដល់ជីវិតក៏មាន ។ ផលប៉ះពាល់ខ្លះៗបន្សល់ក្រោយពីការវះកាត់អាចធ្វើអោយស្បែកមានបញ្ហារលាក ឈឺចាប់ត្រង់បរិវេណវះកាត់ មានករណីខ្លះវាបានវិវត្តខុសសភាពប្រក្រតី ឆ្លងមេរោគនិងជំងឺផ្សេងៗ និងអាចឈានទៅកើតបញ្ហាដុះសាច់ និងជំងឺមហារីក ។

P9

ការវះកាត់​កែ​សម្ផស្ស​ប៉ះពាល់​អ្វីខ្លះ​ដល់​សុខភាព ​?

បញ្ហាមួយចំនួនទៀតដែលប៉ះពាល់ក្រោយការវះកាត់ដូចជា បញ្ហាស្ពឹកស្បែក ស្បែកងាប់ កើតបញ្ហាអាល់ឡែកហ្ស៊ី ខូចនិងប្រែពណ៌ស្បែក ប៉ះពាល់ដល់សុខភាពបេះដូង និងសុខភាពផ្លូវចិត្តនៅពេលលទ្ធផលវះកាត់មិនសមតាមបំណង ។
គ្រោះថ្នាក់នៃការបន្សល់សន្លាកនិងបញ្ហាទាំងនោះ តែងតែមានសភាពខុសគ្នាពីមនុស្សម្នាក់ទៅម្នាក់ និងទៅតាមដំណាក់កាល នៃការវះកាត់ និងទៅតាមគ្រូពេទ្យជំនាញ ។
ការវះកាត់​កែ​សម្ផស្ស​ប៉ះពាល់​អ្វីខ្លះ​ដល់​សុខភាព ​?
ដោយឡែកប្រវត្តិសុខភាពអ្នកជំងឺអាចមានផលប៉ះពាល់ខ្លាំងក្រោយការវះកាត់ ដូចជា អ្នកមានជំងឺទឹកនោមផ្អែម ឫអ្នកញៀនបារី ជាដើម ៕ សុផល