លោកស្រី ចំរើន ដឹកនាំ​កម្មករ​ដាក់​ញ្ញត្តិ​សុំ​ឲ្យ​សភា​អន្តរាគមន៍​ទៅ​EU

រាជធានី​ភ្នំពេញ ៖ តំណាង​សហជីព​កម្មករ​និង​យុវជន​ចំនួន​១៥០​នាក់ ដឹកនាំ​ដោយ​លោកស្រី ចំរើន តំណាង​និស្សិត​មួយ​ចំនួន​ដែល​ធ្លាប់​ទាមទារ​ឲ្យ​លោក កឹ​ម សុខា ឆ្លើយ​ការ​ពិត​ក្នុង​សំណុំរឿង​អាស្រូវ​ផ្លូវភេទ​នោះ នៅ​រសៀល​ថ្ងៃ​ទី​២៤ កក្កដា ២០១៦ បាន​នាំ​គ្នា​យក​ញ្ញត្តិ​ទៅ​ដាក់​នៅ​វិមាន​រដ្ឋសភា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋសភា​អន្តរាគមន៍​ទៅ​សហភាព​អឺរ៉ុប​កុំ​ឲ្យ​បិទ​ការ​នាំ​ចូល​សម្លៀក​បំពាក់​ពី​កម្ពុជា ។

បើ​តាម​ញ្ញត្តិ​សុំ​អន្តរាគមន៍​ទៅ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ក៍បាន​ស្នើ​ឲ្យ​សម្តេច​ប្រធានរដ្ឋសភា​ចាត់វិធានការ​ចំពោះ​លោក សម រ​ង្ស៊ី ផង​ដែរ ប្រសិនបើ​សហភាព​អឺរ៉ុប (EU) បិទ​ការ​នាំ​ចូល​សម្លៀក​បំពាក់​ពី​កម្ពុជា​មែន​នោះ ៕