កូនក្រមុំ​នាង​សៀវ ឡុ​ង​នី ជិះទូក​ចូល​ពិធី​មង្គលការ​របស់​ខ្លួន

មង្គលការ​របស់​នាង Michelle Chen និង​លោក Chen Xiao បាន​ធ្វើ​ឡើង​ក្នុង​បរិយាកាស​ឱឡារិក និង​អស្ចារ្យ​បំផុត​មិន​ដូច​មង្គលការ​របស់​តារា​ផ្សេង​ទៀត​ទេ ។ មង្គលការ​របស់​តារា​សម្ដែង​ស្រី​តៃវ៉ាន់​វ័យ​៣៣​ឆ្នាំ Michelle Chen និង​តារា​សម្ដែង​ប្រុស​ចិន​វ័យ ២៩​ឆ្នាំ Chen Xiao ធ្វើ​ឡើង​កាលពី​រាត្រី​ថ្ងៃ​ទី​១៩ កក្កដា ២០១៦ ដោយ​មាន​មិត្ត​រួម​អាជីព និង​ភ្ញៀវ​កិ​តិ្ត​យស​ច្រើន​នាក់​ចូលរួម ។

អ្វី​ដែល​ធ្វើ​ឱ្យ​មហាជន​រំភើបចិត្ត​ជំនួស​កូនក្រមុំ​គឺ​ទូក​ស​ដែល​នាង Michelle Chen បាន​ជិះ​ចូល​ក្នុងកន្លែង​ប្រារព្ធ​ពិធី​អម​ជាមួយនឹង​កម្រងផ្កា និង​ការ​អបអរសាទរ​ពី​ភ្ញៀវ​កិ​តិ្ត​យស​ចូលរួមរឹតតែ​ញ៉ាំ​ង​កម្មវិធី​អធិកអធម​មួយ​កម្រិត​ទៀត ។ គូ​អាពាហ៍ពិពាហ៍​នេះ​បាន​បង្កើត​ចំណង​ស្នេហ៍​អំឡុង​ពេល​ចូលរួម​សម្តែង​រឿង «​ទេព ឥន្ទ្រី​បក្សី​ស្នេហ៍​» ដោយ​លោក​Chen Xiao សម្តែង​ជា​តួយ៉ាង​គួ និង Michelle Chen សម្តែង​ជា​តួ​សៀវ​ឡុ​ង​នី ៕​