“ខ្ញុំ​ឈឺ​ចាប់​ ទោះ​អ្នក​ស្លាប់​ជា​មិត្ត​ ឬ ​ជា​សត្រូវ​ក៏​ដោយ​ ព្រោះ​ពួកគេ​ គឺ​ជា​ជនជាតិ​ ហ្វីលីពីន​”

ប្រធានាធិបតី ហ្វីលីពីន លោក រ៉ូទ្រីកូ ឌូតឺតេ ( Rodrigo Duterte) កំពុងជំរុញឲ្យមានសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលអូសបន្លាយអស់ជាច្រើនទសវត្ស និងអំពើហិង្សានៅលើកោះ មីនដាណាវ (Mindanao) ដែលហែកហួរដោយសង្គ្រាម ជាដំណើរការសន្តិភាពដែលលោកប្រធានាធិបតីអះអាងថា ចាប់ផ្ដើមកើតឡើងហើយ និងជាដំណើរការសន្តិភាពដែលប្រព្រឹត្តទៅយ៉ាងរលូន ។

“ខ្ញុំ​ឈឺ​ចាប់​ ទោះ​អ្នក​ស្លាប់​ជា​មិត្ត​ ឬ ​ជា​សត្រូវ​ក៏​ដោយ​ ព្រោះ​ពួកគេ​ គឺ​ជា​ជនជាតិ​ ហ្វីលីពីន​”

នេះគឺជាទស្សនកិច្ចដំបូងរបស់លោក ឌូតឺតេ ទៅកាន់កោះ មីនដាណាវ ចាប់តាំងពីលោកឡើងកាន់ដំណែង និងជាប្រធានាធិបតីដំបូងមានដើមកំណើតមកពីកោះ មីនដាណាវ ដែលជាកន្លែងត្រូវបានញាំញីដោយអំពើហិង្សា បង្កឡើងដោយក្រុមឧក្រិដ្ឋកម្ម និងសមាជិកក្រុមជីវពល អាប៊ូសាយ៉ាហ្វ មានទំនាក់ទំនងនឹងក្រុម អាល់កៃដា ។ ឌូតឺតេ បានធ្វើដំណើរទៅកាន់ទីក្រុង ប៊ូលុន ខេត្ត ម៉ាគីនដាណាវ ជាកន្លែងដែលលោកនឹងជួបជាមួយមន្ត្រីក្នុងតំបន់ និងអ្នកដំណាងរណសិរ្សរំដោះ ម៉ូរ៉ូ ។

លោក ឌូតឺតេ និយាយថា “ខ្ញុំចង់បានសន្តិភាព សូម្បីក្រុម អាប៊ូសាយ៉ាហ្វ ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្ម សម្លាប់មនុស្សដោយគ្មានហេតុផល ប៉ុន្តែយើងមិនបានគិតអ្វីផ្សេងឡើយ សូម្បីតែភាពស្អប់ខ្ពើមក៏គ្មានដែរ” ។ លោកប្រធានាធិបតី បានការពារចំពោះការបញ្ជូនកងទ័ពដ៏ច្រើនទៅកាន់កោះ មីនដាណាវ ដោយពន្យល់ថា ការដាក់ពង្រាយកងទ័ពទាំងនោះ ធ្វើឡើងឡើងក្នុងបំណងទប់ស្កាត់ស្ថានភាពមិនឲ្យឃ្លាតចេញពីការគ្រប់គ្រង ព្រមទាំងសង្ឃឹមថានឹងអាចបង្កើតកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងរណសិរ្ស មូរ៉ូ ផងដែរ ។

“ខ្ញុំ​ឈឺ​ចាប់​ ទោះ​អ្នក​ស្លាប់​ជា​មិត្ត​ ឬ ​ជា​សត្រូវ​ក៏​ដោយ​ ព្រោះ​ពួកគេ​ គឺ​ជា​ជនជាតិ​ ហ្វីលីពីន​”

“ខ្ញុំឈឺចាប់ ទោះអ្នកស្លាប់ជាសមាជិករណសិរ្ស ម៉ូរ៉ូ ឬ ជាទាហានរដ្ឋាភិបាលក៏ដោយ ហេតុនេះសម្រាប់ខ្ញុំ គ្មានបានអ្វីពីការសម្លាប់គ្នាឯងដូច្នេះឡើយ ។ តើកូនៗនឹងមានអនាគតល្អប៉ុណ្ណា ប្រសិនបើយើងអាចបញ្ចប់សង្គ្រាមបាន “។ លោក ឌូតឺតេ បានប្រកាសដូច្នេះ ក្នុងពេលលោកជួបជាមួយនឹងទាហាន ប៉ូលិស មន្ត្រីក្នុងតំបន់ និងប្រជាជនដែលរត់ភៀសខ្លួនចោលផ្ទះសម្បែង ក្នុងពេលដែលលោកទស្សនកិច្ចទៅកាន់ខេត្ត បាស៊ីឡែន (Basilan) នៅលើកោះ មីនដាណាវ រយៈពេលពីរថ្ងៃ ។

មន្ត្រីគ្រប់គ្រងតំបន់ស្វយ័តកោះ មីនដាណាវ និយាយថា ទស្សនកិច្ចរបស់លោកប្រធានាធិបតី ជំរុញទឹកចិត្តដល់កងទ័ពឲ្យមានកម្លាំងចិត្តកាន់តែខ្លាំង ព្រមទាំងជាការលើកទឹកចិត្តដល់មន្ត្រីក្នុងតំបន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម អាប៊ូសាយ៉ាហ្វ ដែលមានទំនាក់ទំនងនឹងក្រុម អាល់កៃដា តាមរយៈបណ្ដាញក្រុមជ្រុលនិយម ចេម៉ាស អ៊ីស្លាមីយ៉ាស ក្នុងប្រទេស ឥណ្ឌូណេស៊ី ។

“ខ្ញុំ​ឈឺ​ចាប់​ ទោះ​អ្នក​ស្លាប់​ជា​មិត្ត​ ឬ ​ជា​សត្រូវ​ក៏​ដោយ​ ព្រោះ​ពួកគេ​ គឺ​ជា​ជនជាតិ​ ហ្វីលីពីន​”

ប្រភព៖ kqube

  • “ខ្ញុំ​ឈឺ​ចាប់​ ទោះ​អ្នក​ស្លាប់​ជា​មិត្ត​ ឬ ​ជា​សត្រូវ​ក៏​ដោយ​ ព្រោះ​ពួកគេ​ គឺ​ជា​ជនជាតិ​ ហ្វីលីពីន​”已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/24  Category:ជីវិតនិងសង្គម
Tags: