ចោរចូលប្លន់ផ្ទះលក់ម៉ូតូប្រមូលលុយច្រើនម៉ឺនដុល្លារនិងវាយម្ចាស់ផ្ទះឲ្យសន្លប់

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋរាយ ការណ៍ឲ្យដឹងថា ផ្ទះលក់ម៉ូតូមួយកន្លែង ស្ថិតនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹង ត្រង់ត្រូវបានក្រុមចោរប្លន់ប្រដាប់ដោយ អាវុធមានគ្នា២នាក់ចូលធ្វើសកម្មភាពប្លន់កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦។
ចោរចូលប្លន់ផ្ទះលក់ម៉ូតូប្រមូលលុយច្រើនម៉ឺនដុល្លារនិងវាយម្ចាស់ផ្ទះឲ្យសន្លប់
តាមប្រភពពីអ្នកភូមិនៅក្បែរកន្លែង កើតហេតុបានឲ្យដឹងថា តាមព័ត៌មានបឋម ក្រុមចោរបានប្លន់យកប្រាក់ពី២ទៅ៣ម៉ឺនដុល្លារ ហើយក្រុមចោរបានគេចខ្លួនបាត់ ដោយសុវត្ថិភាព បន្ទាប់ពីវាយម្ចាស់ផ្ទះឲ្យ សន្លប់ ព្រោះតែចង់តដៃ។ ប្រភពពីអ្នក ភូមិបានឲ្យដឹងដែរថា ជនរងគ្រោះជាម្ចាស់ ផ្ទះដែលត្រូវចោរប្លន់ខាងលើនេះឈ្មោះ ប៉ូច ផានី អាយុ៤២ឆ្នាំ រីឯប្តីឈ្មោះ វ៉ា ឃ្លាំង អាយុ៤៧ឆ្នាំ រស់នៅចំណុចកើតហេតុ ខាងលើ។

ប្រភពបានបញ្ជាក់ថា នៅពេលកើត ហេតុប្តីស្រ្តីរងគ្រោះមិនបាននៅផ្ទះនោះទេ ហើយក្រុមចោរបានសម្រុកចូលទៅក្នុងផ្ទះវាយស្រ្តីរងគ្រោះឲ្យសន្លប់ រួចក្រុមចោរបាន គាស់រើកកាយទូប្រមូលយកលុយ និងទ្រព្យ សម្បត្តិមានតម្លៃរួចគេចខ្លួនបាត់ដោយសុវត្ថិ ភាព។ ក្រោយពីកើតហេតុនិងមានការភ្ញាក់ ផ្អើល ស្រ្តីរងគ្រោះឈ្មោះ ប៉ូច ផានី ត្រូវបាន សាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនមួយក្នុងក្រុង-ខេត្តកំពង់ចាម។

រហូតមកដល់រសៀលថ្ងៃដដែលតាម សេចក្តីរាយការណ៍ឲ្យដឹងថា ស្រ្តីរងគ្រោះ បានធូរស្រាល និងដឹងខ្លួនវិញហើយ ហើយ ត្រូវបានក្រុមគ្រួសារដឹកត្រឡប់មកលំនៅឋានវិញ។
បើតាមអ្នកស្រុកឲ្យដឹងដែរថា ក្រោយពីកើតហេតុនិងបន្ទាប់ពីបញ្ជូនស្រ្តីរងគ្រោះមកដល់ផ្ទះគេសង្កេតឃើញសមត្ថកិច្ចគ្រប់ជាន់ថ្នាក់នៅក្រុង-ខេត្តកំពង់ចាមបានចុះ មកសួរនាំជុំវិញករណីក្រុមចោរប្លន់ផ្ទះលក់ម៉ូតូខាងលើនេះនៅគ្រាដែលក្រុមចោរប្លន់ រត់គេចទៅដល់ជើងមេឃហើយនោះ។

ជុំវិញព័ត៌មានប្លន់ប្រជាពលរដ្ឋជាអាជីវករលក់ម៉ូតូខាងលើនេះអ្នកយកព័ត៌មាន នគរវត្តមិនអាចរកការពន្យល់ពីលោកអធិការ ស្រុក ស្ទឹងត្រង់បានទេនៅរសៀលថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០១៦ ដោយសារគ្មានលេខ ទូរស័ព្ទ។ ទោះជាយ៉ាងនេះក្តីជុំវិញអំពើប្លន់នេះដែរ ត្រូវបានប្រជាពលរដ្ឋរិះគន់យ៉ាង ខ្លាំងទៅដល់អាជ្ញាធរមូលដ្ឋាន ពិសេសកងកម្លាំងប្រដាប់អាវុធដែលមិនអាចរក្សាការពារសន្តិសុខជូនដល់ពលរដ្ឋបាន៕ សហការី

ប្រភព៖ Nokorwatnews

  • ចោរចូលប្លន់ផ្ទះលក់ម៉ូតូប្រមូលលុយច្រើនម៉ឺនដុល្លារនិងវាយម្ចាស់ផ្ទះឲ្យសន្លប់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/24  Category:ជីវិតនិងសង្គម
Tags: