ចុះរាវរកខ្ចៅប៉ះកេសគ្រាប់បែកដែលគេច្នៃសង្ស័យដើម្បីបំផ្ទុះក្នុងគោលបំណងអ្វីមួយ

ខេត្តត្បូងឃ្មំុ៖ កេសគ្រាប់បែកមួយ ដែលគេច្នៃតខ្សែភ្លើងមិនដឹងមានបំណងអ្វី ត្រូវបានអ្នករាវរកខ្ចៅរាវប៉ះហើយលើកយកមកប្រគល់ឲ្យអាជ្ញាធរមូលដ្ឋាន បន្ទាប់ពីជនអនាមិកយកទៅបោះចោលនៅកណ្តាលទន្លេ ។

ចុះរាវរកខ្ចៅប៉ះកេសគ្រាប់បែកដែលគេច្នៃសង្ស័យដើម្បីបំផ្ទុះក្នុងគោលបំណងអ្វីមួយ

លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មំុ នៅល្ងាច ថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋម្នាក់ ឈ្មោះ ស៊េន ស្លេះ អាយុ ៣៨ឆ្នាំ ជនជាតិចាម មុខរបររាវរកខ្ចៅ នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ បានអូសអួនរាវរកខ្ចៅ នៅក្នុងទន្លេ ចំណុចកោះសំរោង ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានប្រទះឃើញកេះគ្រាប់បែក មួយកេះ (មិនទាន់ហ៊ានរើរាប់ចំនួន) ហើយបានយកមកប្រគល់ឲ្យលោកមេភូមិ នៅម៉ោង ៧និង៣០នាទីថ្ងៃដដែល។
លោកបន្តថា បច្ចុប្បន្ន គ្រាប់បែកនោះ បាននិងកំពុងរក្សាទុកនៅ ប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំជីរោទី ១ រង់ចាំអ្នកបច្ចេកទេស ពិនិត្យវាយតម្លៃ ហើយព័ត៌មានបន្ថែមលោក និងជំរាបជូនបន្ត ៕ វណ្ណះ
ចុះរាវរកខ្ចៅប៉ះកេសគ្រាប់បែកដែលគេច្នៃសង្ស័យដើម្បីបំផ្ទុះក្នុងគោលបំណងអ្វីមួយ

ចុះរាវរកខ្ចៅប៉ះកេសគ្រាប់បែកដែលគេច្នៃសង្ស័យដើម្បីបំផ្ទុះក្នុងគោលបំណងអ្វីមួយ

ចុះរាវរកខ្ចៅប៉ះកេសគ្រាប់បែកដែលគេច្នៃសង្ស័យដើម្បីបំផ្ទុះក្នុងគោលបំណងអ្វីមួយ

ចុះរាវរកខ្ចៅប៉ះកេសគ្រាប់បែកដែលគេច្នៃសង្ស័យដើម្បីបំផ្ទុះក្នុងគោលបំណងអ្វីមួយ

ចុះរាវរកខ្ចៅប៉ះកេសគ្រាប់បែកដែលគេច្នៃសង្ស័យដើម្បីបំផ្ទុះក្នុងគោលបំណងអ្វីមួយ

ចុះរាវរកខ្ចៅប៉ះកេសគ្រាប់បែកដែលគេច្នៃសង្ស័យដើម្បីបំផ្ទុះក្នុងគោលបំណងអ្វីមួយ

ប្រភព៖ Nokorwatnews

  • ចុះរាវរកខ្ចៅប៉ះកេសគ្រាប់បែកដែលគេច្នៃសង្ស័យដើម្បីបំផ្ទុះក្នុងគោលបំណងអ្វីមួយ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/24  Category:ជីវិតនិងសង្គម
Tags: