​ជម្រើស​! ទឹកដោះ​ម្តាយ ឬ​ទឹកដោះគោ​?

​ជម្រើស​! ទឹកដោះ​ម្តាយ ឬ​ទឹកដោះគោ​?


​ជម្រើស​! ទឹកដោះ​ម្តាយ ឬ​ទឹកដោះគោ​?

​វា​មិនមែន​ជា​ការងាយស្រួល ក្នុង​ការសម្រេចចិត្ត​ថា ត្រូវ​ឲ្យ​កូន​បៅ​ទឹក​ដោះ​ម្តាយ ឬ​ទឹកដោះគោ​នោះទេ ជាពិសេស សម្រាប់​ស្ត្រី​ដែល​មាន​ការងារ​ធ្វើ ប៉ុន្តែ អ្នក​គួរតែ​សម្រេចចិត្តឲ្យ​ហើយ មុន​ពេល​សម្រាលកូន ដើម្បី​ងាយស្រួល​ក្នុង​ការរៀបចំ​។​

​យ៉ាងណាមិញ អ្នក​គួរតែ​ព្យាយាម​បំបៅកូន​ដោយ​ទឹកដោះ ឲ្យបាន​ច្រើន​បំផុត តាម​ដែល​អាច​ធ្វើទៅបាន ជាពិសេស អំឡុងពេល ៦ ខែ​ដំបូង​នៃ​កំណើត​។​

​អ្នក​អាច​បំបៅ​គេ ពេល​កើត​ដំបូង ហើយ​ផ្លាស់ប្តូរ​ទៅ​ជា​ទឹកដោះគោ​វិញ នៅ​ពេល​អ្នក​ចូល​ធ្វើការ​។ អ្នក​ក៏​អាច​បំបៅកូន​ឆ្លាស់​គ្នា នឹង​ទឹកដោះគោ​បានដែរ​។​

​ទឹកដោះ​ម្តាយ ជា​អ្វី​ដែល​ទារក មិន​អាច​ខ្វះ​បាន​នោះ​ទេ ប៉ុន្តែ ទឹកដោះគោ ក៏​មាន​សារៈសំខាន់ សម្រាប់​ទារក នៅពេល​ក្រោយ​ទៀត​ផង​ដែរ ដូច្នេះ អ្នក​គួរតែ​ប្រឹក្សា​យោបល់ ជាមួយ​គ្រូពេទ្យ​ជំនាញ អំពី​ការចិញ្ចឹម​ទារក​របស់​អ្នក​។​

​គួរ​រំលឹក​ផងដែរ​ថា ទឹកដោះ​ម្តាយ មាន​សារៈសំខាន់​បំផុត សម្រាប់​កូន​របស់​អ្នក ជាពិសេស នៅ​រយៈពេល ៦ ខែ​ដំបូង​៕

​ប្រភព ៖ Parents
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។