ចេញទៅដេញក្របីចូលផ្ទះ រន្ទះបាញ់ស្លាប់ចំកណ្តាលវាលស្រែ នៅស្រុកបាកាន

(ពោធិ៍សាត់)៖ បាតុភូតធម្មជាតិ ពិតជាឃោឃៅណាស់ ខណៈជនរងគ្រោះកំពុងដេញក្របី ត្រឡប់មកផ្ទះ ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម នៅម៉ោង ៣៖៤៥នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ចំណុចវាលស្រែបឹងអង្កោល ខាងលិចភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកអនុសេនីយ៍ឯក យ៉ែម យឿន អធិការរងនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនាព្រឹកនេះថា ជនរងគ្រោះមានឈ្មោះ ធុច ធឿម ភេទប្រុស អាយុ៣៨ឆ្នាំ មានប្រពន្ធឈ្មោះ សុន លី អាយុ៣២ឆ្នាំ មានកូនប្រុសស្រី ក្នុងបន្ទុក២នាក់ បច្ចុប្បន្នរស់នៅភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកអធិការរងបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីផ្ទះទៅដេញក្របី ខណៈនោះមេឃកំពុងតែមានភ្លៀងធ្លាក់ លាយឡំជាមួយផ្លេកបន្ទោល ពេលជនរងគ្រោះបានដើរមកដល់ចំណុចវាលស្រែកើតហេតុ ស្រាប់តែមានរន្ទះបាញ់ចំជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេច។

គួររំលឹកដែរថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ មានបុរសម្នាក់ ក៏ត្រូវរន្ទះបាញ់ស្លាប់ដែរ នៅភូមិថ្គោលធំ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខណៈកំពុងស្ទូងស្រូវ ពេលមេឃកំពុងធ្លាក់ភ្លៀងផងដែរ៕

ចេញទៅដេញក្របីចូលផ្ទះ រន្ទះបាញ់ស្លាប់ចំកណ្តាលវាលស្រែ នៅស្រុកបាកាន

ប្រភព៖ Freshnewsasia

  • ចេញទៅដេញក្របីចូលផ្ទះ រន្ទះបាញ់ស្លាប់ចំកណ្តាលវាលស្រែ នៅស្រុកបាកាន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/24  Category:ជីវិតនិងសង្គម
Tags: