​វិធី​បំបៅកូន ដែល​ល្អ​បំផុត​

​វិធី​បំបៅកូន ដែល​ល្អ​បំផុត​


​វិធី​បំបៅកូន ដែល​ល្អ​បំផុត​

​ស្ត្រី​ភាគច្រើន គិតថា ការ​បំបៅ​ដោះកូន គឺ​ជា​ការងាយស្រួល ប៉ុន្តែ វា​មិន​ស្រួល ដូច​ជា​ការគិត​នោះទេ ហើយ​អ្នក​ត្រូវ​រៀបចំ និង​អង្គុយ ឬ​គេង​ឲ្យបាន​ត្រឹមត្រូវ ដើម្បី​កូន​ងាយស្រួល​បៅ ហើយ​ឆាប់​ឆ្អែត​។​

១. អោប​កូន​បំបៅ​
​នេះ​ជា​វិធីសាស្ត្រ ដែល​ស្ត្រី​ភាគច្រើន បាន​អនុវត្ត ពីព្រោះ វា​ធ្វើឲ្យ​ទារក និង​ម្តាយ​មាន​ផា​សុកភាព​។​
•​    ​អ្នក​គួរតែ​យក​ខ្នើយ​មួយ ដើម្បី​កល់​ទារក ឲ្យបាន​ខ្ពស់​បន្តិច​
•​    ​ដាក់​ក្បាល​ទារក​លើ​កំភួនដៃ ហើយ​ខ្នង​ដាក់​តាម​បណ្តោយ​ដើមដៃ​
•​    ​វា​អាច​ធ្វើឲ្យ​អ្នកកក់ក្តៅ និង​មាន​ភាពស្និទ្ធស្នាល ជាមួយនឹង​កូន​។​

២. គេង​ចំហៀង​
​វា​ជា​វិធីសាស្ត្រ​ល្អ​បំផុត ពិសេស ពេលយប់ ឬ​ពេល​អ្នក​ម្តាយ មិន​ចង់​ក្រោក​ឡើង​។​
•​    ​អ្នក និង​កូន ត្រូវ​គេង​ឲ្យស្រប ហើយ​ទល់មុខ​គ្នា​
•​    ​យក​ខ្នើយ​កល់​ខ្នង​ពីក្រោយ ដើម្បី​ទប់ និង​កុំឲ្យ​គេ​កម្រើក​ចុះឡើង​៕

​ប្រភព ៖ Momjunction
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។