ឈរ​ទិញ​សំបុត្រកុន​សុខៗ ឈ្នះ​ទូរទស្សន៍​ LED ​មួយ​គ្រឿង​ពី​រោង​កុន ​Major Cineplex by Cellcard​

កាល​ល្ងាច​​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ រោង​ភាពយន្ត Major Cineplex by Cellcard បាន​​ប្រារព្ធ​ខួប​២ឆ្នាំ​​ និង​​​មានការ​ចាប់​រង្វាន់​ធំ​ទូរទស្សន៍ LED ​មួយ​គ្រឿង។ អតិថិជន​​​ម្នាក់​ឈ្មោះ​​ មាន​ ​ជា​អ្នក​មាន​សំណាង​​ឈ្នះ​រង្វាន់​ទូរទស្សន៍​នេះ​ ហើយ​នាង​ប្រាប់​ថា​រំភើប​ និង​ភ្ញាក់​ផ្ញើលយ៉ាង​​ខ្លាំង​​ ដែល​សុខៗ​បាន​ឈ្នះ​រង្វាន់​ទូរទស្សន៍​ LED ​មួយ​គ្រឿង​ពី​រោង​ភាពយន្ត​ ​Major cineplex by cellcard ​ទាំង​មិន​បាន​ដឹង​ខ្លួន​ទាល់​តែ​សោះ។

 

ឈរ​ទិញ​សំបុត្រកុន​សុខៗ ឈ្នះ​ទូរទស្សន៍​ LED ​មួយ​គ្រឿង​ពី​រោង​កុន ​Major  Cineplex by Cellcard​

 កញ្ញា មាន អ្នក​ឈ្នះ​រង្វាន់ទូរទស្សន៍ LED​មួយ​គ្រឿងពី ​Major cineplex by cellcard​​

វីដេអូ កញ្ញា មាន ត្រូវ​បាន​ក្រុម​ការងារ​ Sabay លួច​ថត​ពេល​នាង​កំពុង​ទិញ​សំបុត្រ

 

 

“ពិត​ជា​រំភើប​ណាស់​បង​ គ្រាន់​តែ​ឈរ​ទិញ​សំបុត្រ​កុន​ចាំ​ចូល​មើល​រឿង ក៏​បាន​ឈ្នះ​រង្វាន់​ដែរ។ ដំបូង​ខ្ញុំ​ស្រឡាំងកាំង​ដែរ ពេល​ទិញ​សំបុត្រ​រួច​មាន​មនុស្ស​ម្នាក់​ឲ្យ​ខ្ញុំ​ឈរ​ចាំ​គេ​ បន្តិច​ក្រោយ​មក​គេ​ឲ្យ​ខ្ញុំ​ឡើង​ទៅ​លើ​ឆាក​ ខួប​២​ឆ្នាំ​របស់ Major បន្ទាប់​មក​គេ​ថា​ខ្ញុំ​ឈ្នះ​រង្វាន់​ទូរទស្សន៍​មួយ​គ្រឿង​ ភ័យ​ផង​ អរ​ផង​បង ព្រោះ​ធំ​មក​ដល់​ប៉ុណ្ណេះ​មិន​ដែល​ចេះ​ឈ្នះ​រង្វាន់​អី​ហ្នឹង​គេ​ទេ​”។

 

សម្រាប់​អតិថិជន​ដែល​ឈ្នះ​ ទូរទស្សន៍​ មួយ​រូប​ខាង​លើ​គឺ​ជា​អ្នក​ឈ្នះ​ក្នុង​សប្តាហ៍​ដំបូង​ ដែល​រោង​ភាពយន្ត​​ Major  cineplex by cellcard​ បាន​ផ្តល់​ជូន។ រោង​ភាព​យន្ត​នឹង​ផ្ដល់​ជូន​រង្វាន់​បន្ត​បន្ទាប់​ប្រចាំ សប្តាហ៍​នី​មួយ​ៗសម្រាប់​រង្វាន់​ធំ​គឺ​រថយន្ត​ BMW X3 ចាប់​ពី​សប្ដាហ៍​ដំបូង​នេះរហូត​ដល់​សប្ដាហ៍​ទី​២១។ រង្វាន់​សរុប​គិត​ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​២៤​ខែ​ធ្នូ២០១៦ ខាង​មុខនេះ​សរុប​ទឹក​ប្រាក់​ជាង​១២ម៉ឺន​ដុល្លារ។ កម្មវិធី​នេះ​ចូល​រួម​ឧបត្ថម្ភ​ធំ​ដោយ​ក្រុម​ហ៊ុន BMW និង Cellcard ​ជាមួយ​នឹង​បណ្ដា​ដៃគូ​ជា​ច្រើន​ទៀត​ដូចជា ក្រុម​ហ៊ុន ស្រាបៀរ Angkor ក្រុម​ហ៊ុន Coca cola ក្រុម​ហ៊ុនម៉ូតូ Yamaha និង​ធនាគារ  Hongleong។

 

​លោក សៅ សុខនី នាយក​ប្រតិបត្តិ​រោង​ភាពយន្ត Major Cineplex by cellcard មាន​ប្រសាសន៍​ថា ចំពោះ​លក្ខខណ្ឌ​ចូលរួម​ដើម្បី​ទទួល​បាន​ឱកាស​ចាប់​រង្វាន់​រថយន្ត ​​បងប្អូន​ទាំង​អស់​គ្នា៖

 

ឈរ​ទិញ​សំបុត្រកុន​សុខៗ ឈ្នះ​ទូរទស្សន៍​ LED ​មួយ​គ្រឿង​ពី​រោង​កុន ​Major  Cineplex by Cellcard​

 ​លោក សៅ សុខនី នាយក​ប្រតិបត្តិ​រោង​ភាពយន្ត Major Cineplex by cellcard

 

គ្រាន់​តែ​ទិញ​សំបុត្រ​កុន​​២សន្លឹក​ ឬ​កូកាកូឡា​២កែវ ឬ​ពោត​លីង ២​ប្រអប់​ ឬ​ស្រាបៀ​រអង្គរ​២​កំប៉ុង​ នឹង​ទទួល​បាន​ សន្លឹក​ឆ្នោត​ ១​សន្លឹក ដែល​អាច​ផ្សង​សំណាង​បាន​២​ដង​ ពី​រោង​ភាពយន្ត​ Major Cineplex by cellcard។ លើស​ពី​នេះ​សម្រាប់​អតិថិជន​ដែល​មាន​សោ​រថយន្ត​ BMW​ ឬ សោ​ម៉ូតូ  Yamaha ឬ កាត​ ATM  Hongleong ភ្ជាប់​ជាមួយ​សំបុត្រ​កុន​២​សន្លឹក លោក​អ្នក​នឹង​បាន​សន្លឹក​ឆ្នោត​មួយ​សន្លឹក​ថែម​ទៀត។

 

ឱកាស​ខួប​២ឆ្នាំ​ របស់​រោង​ភាពយន្ត Major  cineplex by cellcard​ ល្ងាចមិញ​នេះ​​ក៏មាន​វត្តមាន​តារា​ល្បីៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​រួម​មាន គង់ ចាន់​ស្រីមុំ សុខ សីឡាលីន ព្រីម លីហ្សា អ៊ុន សិទ្ធា រ៉ូលីន គឹម​ សីហា ផងដែរ។ ក្នុង​នោះ​តារា​៣​ដួង គង់ ចាន់​ស្រីមុំ​ ព្រីម​ លីហ្សា និង រ៉ូ​លីន ទទួល​​បាន​ឱកាស​ពិសេស​ដោយ​មាន​ឈ្មោះ​សម្រាប់​ចាប់​រង្វាន់​ធំ​ រថយន្ត BMW ​ដោយ​មិន​ចាំ​បាច់​ធ្វើ​ការ​បំពេញ​លក្ខខណ្ឌ​ខាង​លើ​នោះ​ទេ។

 

លោក​ សៅ សុខនី បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​ដោយសារ​មាន​ការ​គាំ​ទ្រ​ច្រើន​ពី​សំណាក់​បងប្អូន ​រោង​ភាព​យន្ត​ Major Cineplex​ By Cellcard ក៏​មាន​គម្រោង​បង្កើត​សាខា​ថ្មី​នៅ​តាម​បណ្ដា​ខេត្ត​ទៀត​ផង។ រយៈ​ពេល​២​ឆ្នាំ​នេះ​បើ​តាម​តួ​​លេខ​ អ្នក​ដែល​មក​ចូល​ទស្សនា​នៅ​រោង​ភាព​យន្ត​ មាន​លើស​ពី​២​លាន​នាក់​ហើយ​​៕

 

ទស្សនា​សកម្មភាព​ខួប​២ឆ្នាំ​រោងភាពយន្ត​ Major Cineplex by Cellcard ល្ងាចមិញ៖

 

ឈរ​ទិញ​សំបុត្រកុន​សុខៗ ឈ្នះ​ទូរទស្សន៍​ LED ​មួយ​គ្រឿង​ពី​រោង​កុន ​Major  Cineplex by Cellcard​

 

ឈរ​ទិញ​សំបុត្រកុន​សុខៗ ឈ្នះ​ទូរទស្សន៍​ LED ​មួយ​គ្រឿង​ពី​រោង​កុន ​Major  Cineplex by Cellcard​

 

ឈរ​ទិញ​សំបុត្រកុន​សុខៗ ឈ្នះ​ទូរទស្សន៍​ LED ​មួយ​គ្រឿង​ពី​រោង​កុន ​Major  Cineplex by Cellcard​

 

ឈរ​ទិញ​សំបុត្រកុន​សុខៗ ឈ្នះ​ទូរទស្សន៍​ LED ​មួយ​គ្រឿង​ពី​រោង​កុន ​Major  Cineplex by Cellcard​

 

ឈរ​ទិញ​សំបុត្រកុន​សុខៗ ឈ្នះ​ទូរទស្សន៍​ LED ​មួយ​គ្រឿង​ពី​រោង​កុន ​Major  Cineplex by Cellcard​

 

ឈរ​ទិញ​សំបុត្រកុន​សុខៗ ឈ្នះ​ទូរទស្សន៍​ LED ​មួយ​គ្រឿង​ពី​រោង​កុន ​Major  Cineplex by Cellcard​

 

ឈរ​ទិញ​សំបុត្រកុន​សុខៗ ឈ្នះ​ទូរទស្សន៍​ LED ​មួយ​គ្រឿង​ពី​រោង​កុន ​Major  Cineplex by Cellcard​

 

ឈរ​ទិញ​សំបុត្រកុន​សុខៗ ឈ្នះ​ទូរទស្សន៍​ LED ​មួយ​គ្រឿង​ពី​រោង​កុន ​Major  Cineplex by Cellcard​

 

ឈរ​ទិញ​សំបុត្រកុន​សុខៗ ឈ្នះ​ទូរទស្សន៍​ LED ​មួយ​គ្រឿង​ពី​រោង​កុន ​Major  Cineplex by Cellcard​

 

អត្ថបទ៖ ថា ម៉ាលីដា