មេដឹកនាំពិភពលោកកំពូលៗ​ ទាំង​១០រូប ដែលមានប្រាក់ខែខ្ពស់​បំផុត

(ពិភពលោក)៖ បច្ចុប្បន្នលោក Vladimir Putin ត្រូវបានទទួលស្គាល់ថា ជាមេដឹកនាំដ៏មានឥទ្ធិពលជាងគេបំផុត នៅក្នុងពិភពលោក ប៉ុន្តែបើនិយាយពីប្រាក់បៀវត្សរ៍វិញ លោកមិនស្ថិតនៅលេខរៀង កំពូលឡើយ។ តើលោកអ្នកចង់ដឹងទេថា មេដឹកនាំពិភពលោករូបណា ដែលមានប្រាក់បៀវត្សរ៍ខ្ពស់ជាងគេ?

ខាងក្រោមនេះ ជាមេដឹកនាំពិភពលោកទាំង១០ដ៏មានប្រាក់ខែខ្ពស់បំផុត ដែលចុះផ្សាយដោយ CNN៖

១. ប្រធានាធិបតី លោក Barack Obama

ជាប្រធានាធិបតីជិតផុតអាណត្តិ របស់សហរដ្ឋអាមេរិក ដែលក្នុងមួយឆ្នាំលោកទទួលបានប្រាក់ខែចំនួន ៤០០.០០០ដុល្លារអាមេរិក ដែលប្រាក់បៀវត្សរ៍នេះ ត្រូវបានដំឡើងក្រោយអាណត្តិរបស់លោក George W. Bush ឆ្នាំ២០០១។

មេដឹកនាំពិភពលោកកំពូលៗ​ ទាំង​១០រូប ដែលមានប្រាក់ខែខ្ពស់​បំផុត

២. នាយករដ្ឋមន្ត្រីកាណាដា លោក Stephen Harper

ជានាយករដ្ឋមន្ត្រីទី២២ និងជាប្រធានគណបក្សអភិរក្សនិយម របស់ប្រទេសកាណាដា ដែលក្នុងមួយឆ្នាំលោកទទួលបានប្រាក់ខែចំនួន ២៦០.៤០០ ដុល្លារអាមេរិក។

មេដឹកនាំពិភពលោកកំពូលៗ​ ទាំង​១០រូប ដែលមានប្រាក់ខែខ្ពស់​បំផុត

៣. អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel

ត្រូវបានគេចាត់ទុកថា ជាឧត្ដមមន្ត្រីនៃប្រទេសអាល្លឺម៉ង់ ដែលក្នុងមួយឆ្នាំ លោកស្រីទទួលបានប្រាក់ខែចំនួន ២៣៤.៤០០ ដុល្លារអាមេរិក។

មេដឹកនាំពិភពលោកកំពូលៗ​ ទាំង​១០រូប ដែលមានប្រាក់ខែខ្ពស់​បំផុត

៤. ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Jacob Zuma

ជាប្រធានាធិបតីនៃប្រទេសអាហ្វ្រិកខាងត្បូង ដែលក្នុងមួយឆ្នាំលោកស្រីទទួលបានប្រាក់ខែចំនួន ២២៣.៥០០ ដុល្លារអាមេរិក។

មេដឹកនាំពិភពលោកកំពូលៗ​ ទាំង​១០រូប ដែលមានប្រាក់ខែខ្ពស់​បំផុត

៥. នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzō Abe

ជានាយករដ្ឋមន្ត្រី និងជាប្រមុខរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលក្នុងមួយឆ្នាំលោកទទួលបានប្រាក់ខែចំនួន២០២.៧០០ ដុល្លារអាមេរិក។

មេដឹកនាំពិភពលោកកំពូលៗ​ ទាំង​១០រូប ដែលមានប្រាក់ខែខ្ពស់​បំផុត

៦. ប្រធានាធិបតីបារាំង លោក Francois Hollande

ជាប្រធានាធិបតីនៃប្រទេសបារាំង ដែលក្នុងមួយឆ្នាំលោកទទួលបានប្រាក់ខែចំនួន ១៩៤.៣០០ ដុល្លារអាមេរិក។

មេដឹកនាំពិភពលោកកំពូលៗ​ ទាំង​១០រូប ដែលមានប្រាក់ខែខ្ពស់​បំផុត

៧.ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin

ជាប្រធានាធិបតីនៃប្រទេសរុស្ស៊ី ដែលក្នុងមួយឆ្នាំលោកទទួលបានប្រាក់ខែចំនួន ១៣៦.០០០ ដុល្លារអាមេរិក។

មេដឹកនាំពិភពលោកកំពូលៗ​ ទាំង​១០រូប ដែលមានប្រាក់ខែខ្ពស់​បំផុត

៨. នាយករដ្ឋមន្ត្រីអ៉ីតាលី លោក Matteo Renzi

ជានាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលី ដែលក្នុងមួយឆ្នាំលោកទទួលបានប្រាក់ខែចំនួន ១២៤.៦០០ ដុល្លារអាមេរិក។

មេដឹកនាំពិភពលោកកំពូលៗ​ ទាំង​១០រូប ដែលមានប្រាក់ខែខ្ពស់​បំផុត

៩. ប្រធានាធបតីប្រេស៊ីល លោកស្រី Dilma Rousseff

ជាលោកស្រីប្រធានាធិបតី នៃប្រទេសប្រេស៊ីល ដែលក្នុងមួយឆ្នាំលោកស្រីទទួលបានប្រាក់ខែចំនួន ១២០.០០០ ដុល្លារអាមេរិក។ លោកស្រី Rousseff ត្រូវបាន ព្រឹទ្ធសភាប្រេស៊ីល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ បានបោះឆ្នោតដកហូតតំណែង ពីប្រធានាធិបតី ដោយជ្រើសតាំងលោក Michel Temer អនុប្រធានាធិបតី ឲ្យឡើងកាន់តំណែងប្រធានាធិបតីស្ដីទី ដោយលោកស្រី Dilma Rousseff ត្រូវបានព្រឹទ្ធសភាបញ្ឈជើង ១៨០ថ្ងៃ ពាក់ព័ន្ធនឹងបទចោទប្រកាន់ជាច្រើនករណី។

មេដឹកនាំពិភពលោកកំពូលៗ​ ទាំង​១០រូប ដែលមានប្រាក់ខែខ្ពស់​បំផុត

១០. នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi

ជានាយករដ្ឋមន្ត្រីឥណ្ឌា ដែលក្នុងមួយឆ្នាំទទួលបានប្រាក់ខែ ៣០.៣០០ដុល្លារអាមេរិក៕

មេដឹកនាំពិភពលោកកំពូលៗ​ ទាំង​១០រូប ដែលមានប្រាក់ខែខ្ពស់​បំផុត

ប្រភព៖ Freshnewsasia

  • មេដឹកនាំពិភពលោកកំពូលៗ​ ទាំង​១០រូប ដែលមានប្រាក់ខែខ្ពស់​បំផុត已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/24  Category:ជីវិតនិងសង្គម
Tags: