ពី​​ក្មេង​ស្រី​មុខ​អាក្រក់​ក្លាយ​ជា​ស្រី​ស្អាត​ក្រោយ​ពី​វះកាត់​​​តម្រឹម​ធ្មេញ​

នារីវ័យក្មេងអាយុ ២០ ឆ្នាំម្នាក់ ដែលមានឈ្មោះថា Ellie Jones បានសម្រេចក្ដីស្រមៃរបស់នាងក្លាយជាស្រីស្អាត ដោយគ្រាន់តែវះកាត់តម្រឹមធ្មេញដែលដុះមិនត្រង់ជួររបស់នាងតែប៉ុណ្ណោះ។

បើតាមការចុះផ្សាយរបស់ បានឲ្យដឹងថា Ellie មានបញ្ហាធ្មេញដុះមិនត្រង់ជួរនេះតាំងពីកំណើតមកម្ល៉េះ ហើយនាងធ្លាប់បានទៅកាន់មន្ទីរពេទ្យធ្មេញដើម្បីកែខៃធ្មេញដែលអាក្រក់មើលរបស់នាង។ ក្រោយការពិនិត្យបានបង្ហាញថា ធ្មេញរបស់ Ellie មិនបានលូតលាស់តាំងពីនាង អាយុ ៨ ឆ្នាំមកម្ល៉េះ ទោះនាងមិនទាន់អាចធ្វើការវះកាត់បានភ្លាមៗនោះទេ។

ក្រោយមកនាងក៏បានធ្វើការវះកាត់តម្រឹមធ្មេញរបស់នាង ដែលវាបានធ្វើឲ្យនាងឈឺចាប់យ៉ាងខ្លាំង ជាពិសេសក្រោយការវះកាត់នាងមិនអាចនិយាយបាននោះទេ និងត្រូវបរិភោគតែអាហាររាវអស់រយៈពេលជាង ១ ខែ។ ការឈឺចាប់ នឹងការលះបង់របស់នាងមិនអត់ប្រយោជន៍នោះទេ ក្រោយការវះកាត់ ៦ ខែអ្វីៗក៏ចាប់ផ្ដើមប្រសើរឡើង ហើយអ្វីដែលកាន់តែគួរឲ្យរំភើបសម្រាប់នាងគឺ ការផ្លាស់ប្ដូរយ៉ាងអស្ចារ្យនៃសម្រស់របស់នាងតែម្ដង។

Ellie បាននិយាយថា ការវះកាត់តម្រឹមធ្មេញមិនត្រឹមតែផ្លាស់ប្ដូរត្រឹមតែសម្រស់នាងនោះទេ ប៉ុន្តែវាបានផ្លាស់ប្ដូរជីវិតរបស់នាងឲ្យកាន់តែប្រសើរជាងមុនផងដែរ៕

  • ពី​​ក្មេង​ស្រី​មុខ​អាក្រក់​ក្លាយ​ជា​ស្រី​ស្អាត​ក្រោយ​ពី​វះកាត់​​​តម្រឹម​ធ្មេញ​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/07/24  Category:ចំនេះដឹង
Tags: