តារាស្រីប្រចាំប្រទេសថៃ នាង Ploy កាន់តែអាយុច្រើន លេងខ្លួនកាន់តែសាហាវ!

ថៃ៖ តារាស្រីថៃល្បីខ្លាំង ប្រចាំស្ថានីយ៍ទូរទស្សន៍លេខ៣ នាង Ploy Cherman បានលេចមុខជាសារជាថ្មី ក្នុងវិស័យសិល្បៈ ក្រោយខានថតរឿងអស់រយៈពេលយ៉ាងយូរ។

ចំពោះតារាស្រីវ័យ៣៣ឆ្នាំ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ក្នុងរឿងភាគថៃថ្មីមួយ បែបកំប្លែងចំណងជើងថា "បេសកម្មអុកឡុកស្នេហ៍" ដែលជាសាច់រឿងមូយ ខុសប្លែកនឹងរឿងផ្សេងៗ ដែលនាងធ្លាប់សម្តែង ដោយផលិតករតម្រូវឲ្យនាង ដើរតួជានារីមានចរឹករឹកពារបែបក្រមិចក្រមើម គួរឲ្យស្រលាញ់  ដាក់តួប្រុស។ ហើយរឿងថ្មីរបស់នាង ដែលទើបតែចេញបានប៉ុន្មានភាគនេះដែរ ទទួលបានភាពល្បីល្បាញ និងគាំទ្រពីមហាជនយ៉ាងខ្លាំង។ 

បើងាកមើលសម្រស់របស់នាង Ploy វិញ ក៏លេងស្ទីលប្លែក ជាងសព្វដងផងដែរ ដែលថ្មីៗនេះ នាងបានបង្ហាញសម្រស់ក្នុងឈុតបីគីនី បញ្ចេញដើមទ្រូង យ៉ាងស៊ីអារម្មណ៍ នៅក្នុងអាងទឹក ជាមួយនឹងនារីម្នាក់។ ក្នុងនោះដែរ អ្នកគាំទ្រសង្កេតឃើញថា Ploy មិនត្រឹមតែ ផ្លាស់ប្តូរស្ទាយលេងខ្លួនប៉ុណ្ណោះទេ សូម្បីពណ៌សម្បុរស្បែក ក៏បានប្រែទៅជាពណ៌ត្នោតបែបមាស ដែលជាពណ៌ស្បែកកំពុងតែពេញនិយម សម្រាប់នារីអ៊ឺរ៉ុប។ ហើយការលេងស្ទាយស៊ិចស៊ីរបស់ Ployបែបនេះ ក៏ជួយលើកសម្រស់របស់នាង មើលទៅវ័យក្មេងជាងអាយុផងដែរ៕

តោះមើលរូបថតស៊ីអារម្មណ៍របស់ Ploy Cherman ទាំងអស់គ្នា៖  

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាតារាស្រីថៃ Ploy Cherman ក៏ធ្លាប់បានបកស្រាយចម្ងល់ ទៅកាន់អ្នកគាំទ្រ អំពីមូលហេតុ ដែលនាង មិនបានចូលរួម កាលពីពិធីភ្ជាប់ពាក្យ របស់ នាង Chompoo Araya។

កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៥  Chompoo Araya បានភ្ជាប់ពាក្យ ជាមួយនឹង អ្នកជំនួញម្នាក់ គឺលោក Not Visaravuth ប៉ុន្តែពេលនោះ មិត្តល្អរបស់នាង Chompoo គឺPloy Cherman មិនបានចូលរួម ក្នុងពិធីឡើយ។ ចំពោះចំនុចនេះ បានធ្វើឲ្យអ្នកគាំទ្រឆ្ងល់ និងបានលើកយកមក ពិភាក្សា ថាមូលហេតុអ្វី បានជា Ploy Cherman មិនទៅពិធីភ្ជាប់ពាក្យ របស់ Chompoo បែបនេះទៅវិញ?

ហើយកាលពីថ្ងៃទី៧ ខែឧសភា នាង Ploy Cherman ក៏បានបង្ហោះសារ ដើម្បីស្រាយចម្ងល់ របស់អ្នកគ្រប់គ្នា ដោយនាងបានសរសេរ ថា៖ "មានការ លើកយកមក ពិភាក្សាវែកញែកគ្នាជាច្រើន អំពីការអវត្តមាន របស់នាងខ្ញុំ ក្នុងថ្ងៃភ្ជាប់ពាក្យ របស់ Chompoo ហើយខ្ញុំមានអារម្មណ៍មិនល្អ ទាល់តែ សោះ ត្រង់ចំនុចនេះ។ មិនមែនតែខ្ញុំនោះទេ ប៉ុន្តែក៏មានមនុស្ស ជាច្រើនទៀត ដែលមិនត្រូវបានអញ្ជើញ ឲ្យចូលរួម ក្នុងពិធីភ្ជាប់ពាក្យនោះ ព្រោះ ទាល់តែ មិត្តភក្តិជិតស្និទ្ធ ទើបត្រូវបានអញ្ជើញ។ ថ្ងៃទី ១០ ឧសភា នេះ នាងខ្ញុំនឹងទៅចូលរួម ពិធីរៀបអាពាហ៍ពិពាហ៍ របស់នាង ព្រោះខ្ញុំបាន ទទួលធៀបការ ផ្ញើរជូនមកនាងខ្ញុំ រួចហើយ។ ដូច្នេះឈប់លើកយក មកពិភាក្សា រឿងទាំងនេះ តទៅទៀត"៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload