U16កម្ពុជា ឈ្នះពាន Fair play ខណៈ​ក្រុម​អូស្រ្តាលី ផ្តួល​វៀតណាម ដើម្បី​លើក​ពាន​ធំ

ក្រុម​U16ជម្រើស​ជាតិអូស្រ្តាលី បាន​បង្កើត​នូវ​​កំណត់​ត្រា​ជ្រាំ​ដែល ក្នុង​ការ​ផ្តួល​ក្រុម​វៀតណាម កាល​ពី​​យប់​ថ្ងៃ​សៅរ៍ ដើម្បី​លើក​ពានរង្វាន់ AFF U16 Championship 2016 នៅ​លើ​ទឹក​ដី​កម្ពុជា ខណៈ​ក្រុម​U16ជម្រើស​ជាតិ​កម្ពុជា បាន​ទទួល​ពាន Fair Play បន្ទាប់​ពី​បន្ត​ចាញ់​ក្រុម​ថៃ ជា​លើក​ទី​២ ក្នុងការ​ប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣។

2

សម្រាប់​ការ​ប្រកួត ដែល​បាន​ធ្វើ​ឡើង​នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ថ្ងៃ​សៅរ៍​នោះ ក្រុម​កម្ពុជា ដែល​ធ្លាប់​ចាញ់​ថៃ ៦-០ ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​នោះ បាន​បន្ត​ចាញ់​ក្រុម​ម្ចាស់​ជើង​ឯក​៣​សម័យ​កាល​របស់​ថៃ ៣-០ ក្នុង​ការ​ប្រកួត​ដណ្តើម​យកចំណាត់​ថ្នាក់​លេខ​៣ និង​លេខ​៤​ម្តង​ទៀត ហើយ​ការប្រកួត​នោះ​ក៏​មាន​ការ​ប៉ះទង្គិច​គ្នា ដែល​បានកើត​មាន​ឡើង​ដោយ​ការ​បញ្ចេញ​កាយ​វិការ​បែប​ឌឺដង​​របស់​កីឡាករ​ថៃ​ ដាក់​កីឡាករ​កម្ពុជា​ផង​ដែរ ប៉ុន្តែ​ក្រោយ​មាន​ការ​ជួយ​សម្រប​សម្រួល​ទាំងគណៈកម្មការ​រៀបចំ​ការ​ប្រកួត និង​គ្រូ​បង្វឹក​នៃ​ក្រុម​ទាំង​២នោះ មិន​បាន​ធ្វើ​ឲ្យការ​ប៉ះ​ទង្គិច​នោះ បង្ក​ទៅ​ជា​រឿង​ជម្លោះនៅ​លើ​ទី​លាននោះ​ឡើយ។

3

ដោយ​ឡែក ក្រុម​U16ជម្រើសជាតិ​អូស្រ្តាលី បាន​យក​ឈ្នះ​ក្រុម​វៀតណាម នៅ​​វគ្គ​ផ្តាច់​ព្រ័ត្រ ជាមួយ​ហេតុ​ការ និង​លទ្ធ​ផល​ដ៏​មិន​គួរ​ឲ្យ​ចង់​ជឿ គឺ​ដូច​គ្នា​ស្ទើរ​តែ​ទាំង​ស្រុក នៅ​ពួក​គេ​បាន​យក​ឈ្នះ​ក្រុម​ថៃ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​អ៊ីចឹង​​ដែរ។ គេ​នៅ​ចាំ​បាន​ថា កីឡាករ John Roberts បាន​ជួយ​ឲ្យ​ក្រុម​អូស្រ្តាលី ​តាម​ស្មើ​​ក្រុម​ថៃ ៣-៣ នៅ​នាទីទី​បន្ថែម ៩០+១ ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ទាំង​២​ឈាន​ដល់​ការ​ទាត់​បាល់​ប៉េណាល់​ទី កាត់​សេចក្តី ដោយ​អូស្រ្តាលី បាន​យក​ឈ្នះ​ក្រុម​ថៃ ក្នុង​លទ្ធ​ផល ៥-៣។

4

ចំណែក​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ កាល​ពី​យប់​ថ្ងៃ​សៅរ៍​នោះ ​កីឡាករ John Roberts ដដែល បាន​តែត​បាល់​បញ្ចូល​ទី ដើម្បី​ជួយ​ឲ្យ​ក្រុម​អូស្រាលី តាម​ស្មើ​ក្រុម​វៀតណាម ៣-៣ នៅនាទីទី​បន្ថែម ៩០+១ ដដែល ហើយ​ក្រុម​អូស្រ្តាលី បាន​យក​ឈ្នះ​ក្រុម​វៀតណាម ក្នុង​លទ្ធ​ផល ៥-៣ ក្នុង​ការ​ទាត់​បាល់​ប៉េណាល់​ទី​ កាត់​សេចក្តី ដូច​ពេល​ពួក​គេ​ឈ្នះ​ក្រុម​ថៃ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ អ៊ីចឹង​ដែរ។

5

ជាមួយ​លទ្ធ​ផល​នេះ ក្រុម​អូស្រ្តាលី បាន​​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ខណៈ​ក្រុម​វៀតណាម បាន​ចំណាត់​ថ្នាក់​លេខ​២ ទាំង​មិន​អស់​ចិត្ត ហើយ​ក្រុម​ថៃ បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​៣ និង​ក្រុម​កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤ តែ​ទទួល​បាន​ពាន Fair Play ប្រចាំ​ព្រឹត្តិការណ៍​មួយ​នេះ៕

6

a

17

16

15

14

13

12

11

10

9

8

7

The post U16កម្ពុជា ឈ្នះពាន Fair play ខណៈ​ក្រុម​អូស្រ្តាលី ផ្តួល​វៀតណាម ដើម្បី​លើក​ពាន​ធំ appeared first on CamboSport.