ណូ ម័​រ ចង់បាន​បុរស​ជិះសេះ​សមក​ជួយសង្គ្រោះ​បេះដូង​នាង​

6 Videos


ឃើញគូស្នេហ៍ដទៃក្នុងពិភពសិល្បៈ កំពុងបង្ហាញភាពផ្អែមល្អែមរវាងគ្នា និងគ្នាកញ្ញា ណូម័រ បានបង្ហាញពីអារម្មណ៍ក្នុងចិត្តតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ថា ខ្លួននាងកំពុងស្ថិតក្នុងភាពឯកោ គ្មានអ្នកនៅជិតកាយយល់ពីអារម្មណ៍របស់នាងឡើយ ។

នាងបញ្ជាក់ថាកំពុងស្ថិតក្នុងភាពឯកោ ដោយចង់រកមនុស្សម្នាក់ ដែលយល់ពីអារម្មណ៍នាងជាងគេ និង អាចមើលថែនាង ទាំងក្រុមគ្រួសារ ។

P9

ណូ ម័​រ ចង់បាន​បុរស​ជិះសេះ​សមក​ជួយសង្គ្រោះ​បេះដូង​នាង​

ណូម័របានសរសេរថា ៖ «ខ្ញុំលែងចង់បានផ្កាកុលាប ឬកាដូផ្សេងៗទៀតហើយ គឺចង់បានមនុស្សប្រុសម្នាក់ ដែលយល់ពីអារម្មណ៍ខ្ញុំ មិនប្រកាន់សម្បុរស ឬខ្មៅ មានក្រ សុំត្រឹមជាមនុស្សមានសមត្ថភាព ដែលទៅណាមិនចេះអត់បាយញ៉ាំ មានគេគោរពស្រឡាញ់រាប់អានច្រើន សំខាន់គេយល់ចិត្តខ្ញុំជាងគេនឹងឲ្យតម្លៃអ្នកផ្ទះខ្ញុំ» ។

ណូ ម័​រ ចង់បាន​បុរស​ជិះសេះ​សមក​ជួយសង្គ្រោះ​បេះដូង​នាង​

នាង បានលើកហេតុផលបែបលេងសើចថា នាងចង់បាន បុរសជិះសេះស មកជួយសង្គ្រោះបេះដូងនាង កំពុងឯកោ សេះសនៅទីនេះ គឺសំដៅទៅលើផ្កាស្លា តែមិនមែនកាន់ផ្កាកុលាបនោះទេ ។

កន្លងទៅនេះតារាសម្តែង និងពិធីការិនី កញ្ញា ណូម័រ ធ្លាប់បានប្រកាសក្តែងៗ ឲ្យមហាជនដឹងឮថា នាងបានទទួលកាដូ ជាចិញ្ចៀនពេជ្រ ពីគូស្នេហ៍ រាប់ពាន់ដុល្លារ ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងតែពេលនេះ ព័ត៌មានដ៏រសើបមួយនេះបានសាបរលាបទៅវិញ ព្រោះតែចំណងស្នេហ៍នេះហាក់ស្ងប់ស្ងាត់ដូចចោរលួចសេះទៅវិញ ។

ណូ ម័​រ ចង់បាន​បុរស​ជិះសេះ​សមក​ជួយសង្គ្រោះ​បេះដូង​នាង​

គួររំលឹកថាកន្លងទៅថ្មីៗនេះកញ្ញា ណូម័រ ដែលជាពិធីការិនីក្នុងកម្មវិធី «រាត្រីណាត់ជួប» បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក របស់ខ្លួនថា ត្រូវបានលោក ឆាយ វិរៈយុទ្ធ ចាប់រំលោភនាងនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៦ ។ តែក្រោយមកនាងក៏បានបង្ហោះសារសុំទោសទៅលោក ឆាយ វិរៈយុទ្ធវិញ ៕

                                                     ដេវីត