សព​បណ្ឌិត កែម ឡី ត្រូវ​បាន​ដង្ហែ​ដល់​​ខេត្ត​តាកែវ​ហើយ​ខណៈ​មាន​អ្នក​ចូលរួម​ប្រមាណ​២លាន​នាក់

សព​របស់​បណ្ឌិត កែម ឡី ត្រូវ​បាន​ដង្ហែ​ដល់​ស្រុក​កំណើត​របស់​លោក ក្នុង​ខេត្ត​តាកែវ​ហើយ នៅ​ល្ងាច​ម៉ោង​ប្រមាណ​៦ នៅ​ថ្ងៃ​ទី​២៤ កក្កដា នេះ បន្ទាប់​ពី​ដង្ហែ​អស់​រយៈពេល​ប្រមាណ​ជាង ១១​ម៉ោង។

ពិធី​ដង្ហែ​សព​លោក កែម ឡី បាន​ដង្ហែ​ចេញ​ពី​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ខណ្ឌ​ជ្រោយ​ចង្វា រាជធានី​ភ្នំពេញ តាម​ពី​ម៉ោង​៧ព្រឹក​មក ឆ្ពោះ​មក​កាន់​ស្រុក​កំណើត​របស់​លោក នៅ​ក្នុង​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់។

សមាជិក​គណៈកម្មការ​បុណ្យ លោក ប៉ា ងួនទៀង សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា តាម​ការ​ប៉ាន់​ប្រមាណ​របស់​គណៈកម្មការ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី ចំពោះ​អ្នក​ចូលរួម​ដង្ហែ​សព មាន​ប្រមាណ ២​លាន​នាក់ និង​ប្រវែង​ក្បួន​ប្រមាណ ៣០​គីឡូ​ម៉ែត្រ។

សព​លោក កែម ឡី បាន​តម្កល់​នៅ​ក្នុង​វត្ត​ចាស់ ចំនួន​១៥​ថ្ងៃ​ហើយ ក្រោយ​ពី​ឃាតក​បាញ់​សម្លាប់​លោក កាល​ពី​ថ្ងៃ​ទី​១០ កក្កដា មក។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។