តោះ​! ទស្សនា​វីដេអូ​ចម្រៀង​ដ៏​កម្រ​របស់លោក ព្រាប សុវត្ថិ កាលពី ២០ ឆ្នាំមុន (​មាន​វីដេអូ​)

6 Videos


ជាទូទៅ ប្រិយមិត្តអ្នកគាំទ្រមួយចំនួនប្រហែលជាមិនដែលបានឃើញវីដេអូចាស់ៗនៃការឡើងឆាកច្រៀងចម្រៀងរបស់កំពូលតារាចម្រៀងលំដាប់ប្រទេសលោក ព្រាប សុវត្ថិ កាលពីទើបនឹងចូលប្រឡូកវិស័យចម្រៀងណាស់មើល៍ទៅ! ថ្ងៃនេះ«ប្រជាប្រិយ»នឹងគាស់កកាយវីដេអូដ៏ចាស់ និង កម្រមួយរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ កាលពី ២០ ឆ្នាំមុន គ្រាដែលលោកឡើងឆាកច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីមួយរបស់ទូរទស្សន៍អប្សរា ប៉ុស្តិ៍លេខ ១១ តាំងពីឆ្នាំ ១៩៩៨ ដែលកាលណោះ លោក ព្រាប សុវត្ថិ មានវ័យប្រមាណជាជាង ២០ ឆ្នាំប៉ុណ្ណោះ ។

គួររំឭកដែរថា លោក ព្រាប សុវត្ថិ គឺជាកំពូលតារាចម្រៀងលំដាប់កំពូលមួយដួងប្រចាំប្រទេសកម្ពុជា លោកបានចូលប្រឡូកក្នុងវិស័យសិល្បៈផ្នែកចម្រៀងតាំងពីឆ្នាំ ១៩៩២ មកម្ល៉េះ ហើយលោកចាប់ផ្តើមមានកេរ្តិ៍ឈ្មោះបោះសំឡេងល្បីល្បាញខ្លាំងចាប់ពីឆ្នាំ ១៩៩៧ មក បើគិតរហូតមកដល់ពេលបច្ចុប្បន្ននេះគឺមានរយៈពេលប្រហែលជា ២៤ ឆ្នាំហើយដែលលោកឈរលើវិថីនេះ ដោយគ្មានរីងស្ងួតការគាំទ្រ ។

P9

តោះ​! ទស្សនា​វីដេអូ​ចម្រៀង​ដ៏​កម្រ​របស់លោក ព្រាប សុវត្ថិ កាលពី ២០ ឆ្នាំមុន (​មាន​វីដេអូ​)

តោះ​! ទស្សនា​វីដេអូ​ចម្រៀង​ដ៏​កម្រ​របស់លោក ព្រាប សុវត្ថិ កាលពី ២០ ឆ្នាំមុន (​មាន​វីដេអូ​)តោះ​! ទស្សនា​វីដេអូ​ចម្រៀង​ដ៏​កម្រ​របស់លោក ព្រាប សុវត្ថិ កាលពី ២០ ឆ្នាំមុន (​មាន​វីដេអូ​)តោះ​! ទស្សនា​វីដេអូ​ចម្រៀង​ដ៏​កម្រ​របស់លោក ព្រាប សុវត្ថិ កាលពី ២០ ឆ្នាំមុន (​មាន​វីដេអូ​)តោះ​! ទស្សនា​វីដេអូ​ចម្រៀង​ដ៏​កម្រ​របស់លោក ព្រាប សុវត្ថិ កាលពី ២០ ឆ្នាំមុន (​មាន​វីដេអូ​)

តើវីដេអូចម្រៀងបទ «ហេតុអ្វីបញ្ឈឺបងទៀត» ដ៏កម្ររបស់លោក ព្រាប សុវត្ថិ គ្រាឡើងឆាកប្រគំតន្ត្រីនៅស្ថានីយទូរទស្សន៍អប្សារា នៅឆ្នាំ ១៩៩៨ មានភាពទាក់ទាញ និង មានការគាំទ្រយ៉ាងណានោះ សូមចុចទស្សនាវីដេអូខាងក្រោមនេះ ៖
សាកល