អាហារ១០ មុខ ​សម្បូរ​ខ្លាញ់ល្អដែល​អ្នក​មិនគួរ​ចៀសវាង​

6 Videos


យុគសម័យកាលនេះដើម្បីសុខភាពមនុស្សភាគច្រើនជាពិសេសក្រុមមនុស្សវ័យកណ្តាលនិងវ័យចំណាស់គេចវេសមិនបរិភោគអាហារខ្លាញ់ទោះជាអាហារដែលខ្លួនចូលចិត្តក៏ដោយ។ ក្នុងបុព្វហេតុនេះអាហារមួយចំនួនត្រូវបានចម្រាញ់យកខ្លាញ់ចេញមួយភាគឬទាំងស្រុង (Fat-free / Low fat) មុនដាក់លក់ក្នុងទីផ្សារប៉ុន្តែហេតុអ្វីអ្នកញ៉ាំខ្លះមិនទទួលទានអាហារខ្លាញ់ផង នៅតែមានបញ្ហាលើសទម្ងន់ ?

តាមការស្រាវជ្រាវជាច្រើន បានបង្ហាញនូវលទ្ធផលផ្តល់ជាការណែនាំអំពីរបបអាហារថាការកាត់បន្ថយអាហារខ្លាញ់និងកាបូអ៊ីដ្រាតហួសហេតុពេក ក៏បង្កឱ្យឡើងទម្ងន់ដែរ។ អ្នកប្រាកដជាឆ្ងល់ថាហេតុអ្វី? ពីព្រោះខ្លាញ់មានប្រភេទល្អនិងមិនល្អ ចំណែកការកាត់បន្ថយខ្លាញ់ទាំងស្រុង មានន័យថាអ្នកបាត់បង់ប្រភពអាហារខ្លាញ់ល្អដែលចាំបាច់សម្រាប់ទ្រទ្រង់រាងកាយ។ ខ្លាញ់ល្អ ជំនួយដល់សុខភាពជួយដល់សម្រូបវីតាមីននិងសារធាតុសំខាន់ៗក្នុងអាហារមកចិញ្ចឹមរាងកាយ និងការពារទប់ស្កាត់ជំងឺទៀតផងតួយ៉ាងជំងឺស្ទះសរសៃឈាមបេះដូង។

P9

អាហារ១០ មុខ ​សម្បូរ​ខ្លាញ់ល្អដែល​អ្នក​មិនគួរ​ចៀសវាង​

តើខ្លាញ់ក្នុងអាហារមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
-ខ្លាញ់មិនឆ្អែត (Unsaturated Fat) ៖ ជាប្រភេទខ្លាញ់មិនងាយកកងាយរលាយក្នុងសីតុណ្ហភាពប្រក្រតីនិងមានប្រយោជន៍ចំពោះសុខភាពបេះដូង។ ខ្លាញ់នេះមានក្នុងរុក្ខជាតិ ដូចជា ធញ្ញជាតិ គ្រាប់ពូជ ប្រេងបន្លែនិងគ្រឿងសមុទ្ទ។
-ខ្លាញ់ឆ្អែត (Saturated Fat) ៖ ជាប្រភេទខ្លាញ់ងាយកកទោះជាស្ថិតក្នុងសីតុណ្ហភាពប្រក្រតីក៏ដោយនិងជះឥទ្ធិពលមិនល្អចំពោះសុខភាពបេះដូង។ ខ្លាញ់នេះមានក្នុងសាច់សត្វ ប៊ឺ ប្រេងដូង និងប្រេងត្នោត។
-ខ្លាញ់ចម្រាញ់ (Trans Fat) ៖ ជាប្រភេទខ្លាញ់រាវដែលឆ្លងកាត់ការចម្រាញ់ដោយប្រើអ៊ីដ្រូសែនជាប្រភេទខ្លាញ់ដែលផ្តល់ផលប៉ះពាល់ដល់សុខភាពបេះដូងជាខ្លាំង។ បច្ចុប្បន្ននេះប្រទេសមួយចំនួនបានចេញបម្រាមឈប់ឱ្យប្រើប្រេងនេះតាំងពីឆ្នាំ២០១៥។ ខ្លាញ់នេះមានក្នុង អាហារបំពង អាហារអាំង/ដុត និងអាហារកែច្នៃ/កំប៉ុង។

១. ប្រេងអូលីវ ជាខ្លាញ់ល្អ ជួយកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង មហារីកនិងទឹកនោមផ្អែម។ ក្រៅពីនេះប្រេងអូលីវមានអាស៊ីតអូឡេអ៊ីក (Oleic Acid) និងSecoiridoids ជាភ្នាក់ងារទប់ស្កាត់ភាពចាស់និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ដើម្បីទទួលបានប្រសិទ្ធភាពពេញលេញស្ត្រីមេផ្ទះគួរជ្រើសរើសប្រេងអូលីវសុទ្ធ (Extra-Virgin Olive)។

អាហារ១០ មុខ ​សម្បូរ​ខ្លាញ់ល្អដែល​អ្នក​មិនគួរ​ចៀសវាង​

២. សាច់ត្រី ជាអាហារសម្រាប់ខួរក្បាល ពីព្រោះវាសម្បូរដោយអាស៊ីតខ្លាញ់អូមេហ្គា៣ EPA និង DHA ជាសារធាតុសំខាន់ជំនួយដល់មុខងារខួរក្បាល។ អ្នកអាចបារម្ភនឹងជាតិបារតក្នុងសាច់ត្រី ដូចនេះ អ្នកគួរជ្រើសរើសញ៉ាំត្រីសាល់ម៉ុន សាឌីន អ័យស្ទ័រ(ប៉ាស៊ីភិច) ម៉ាការ៉ែល(អាត្លង់ទិច និងប៉ាស៊ីហ្វិក) ជាដើម។

អាហារ១០ មុខ ​សម្បូរ​ខ្លាញ់ល្អដែល​អ្នក​មិនគួរ​ចៀសវាង​

៣. ផ្លែប៊ឺ មានប្រយោជន៍ដល់សុខភាព ដូចជា កាត់បន្ថយអាការរលាកដែលបណ្តាលមកពីជំងឺសរសៃឈាមបេះដូង។ ផ្លែប៊ឺជួយកាត់បន្ថយកូលេស្តេរ៉ូលមិនល្អ និងរក្សាទុកកូលេស្តេរ៉ូលល្អ ហើយក្រៅពីនេះវាជួយដល់សម្រូបវីតាមីនអា វីតាមីនដេ វីតាមីនអឺ និងវីតាមីនកាទៀតផង។

អាហារ១០ មុខ ​សម្បូរ​ខ្លាញ់ល្អដែល​អ្នក​មិនគួរ​ចៀសវាង​

៤. ស៊ុត ពិតជាសម្បូរកូលេស្តេរ៉ូលមែនប៉ុន្តែការទទួលទានស៊ុតនៅពេលព្រឹកពិតជាមិនបណ្តាលឱ្យប៉ះពាល់ដល់សុខភាពទេ ថែមទាំងជួយទប់ចំណង់អាហារបានយូររហូតដល់អាហារថ្ងៃត្រង់។ ស៊ុតមាន់ដែលចិញ្ចឹមបែបធម្មជាតិឬចំណីដែលមានអូមេហ្គា៣ ល្អចំពោះជាងស៊ុតកសិដ្ឋានធម្មតា។

អាហារ១០ មុខ ​សម្បូរ​ខ្លាញ់ល្អដែល​អ្នក​មិនគួរ​ចៀសវាង​

៥. ធញ្ញជាតិប្រភេទសម្បករឹង សម្បូរទៅដោយអាមីណូអាស៊ីតវីតាមីនអឺ និងខ្លាញ់មិនឆ្អែត។ ធញ្ញជាតិទាំងនេះជួយកាត់បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺស្ត្រូក។ ជាការល្អអ្នកគួរទទួលទានជាចំណីញ៉ាំលេង ឬលាយជាមួយអាហារប្រចាំថ្ងៃ។

អាហារ១០ មុខ ​សម្បូរ​ខ្លាញ់ល្អដែល​អ្នក​មិនគួរ​ចៀសវាង​

៦. ប្រេងដូង ធ្លាប់ត្រូវបានគេចាត់ទុកជាប្រភេទខ្លាញ់ឆ្អែត ប៉ុន្តែឆ្លងកាត់ការរកឃើញក្នុងពេលថ្មីៗនេះ បានបង្ហាញថា ខ្លាញ់ឆ្អែតក្នុងប្រេងដូង ភាគច្រើនជាអាស៊ីតឡូរីក (Lauric acid) ដែលមានប្រសិទ្ធភាពខ្លាំងប្រឆាំងនឹងអាការរលាក និងបាក់តេរី។ មួយវិញទៀតច្រវាក់ខ្លាញ់ទ្រីគ្លីសេរីតក្នុងប្រេងដូងក៏ត្រូវបានធ្វើមេតាបូលីសតាមវិធីផ្សេងពីខ្លាញ់ឆ្អែតដែរ មានន័យថា វានឹងឆ្លងកាត់ពីថ្លើម ទៅដល់ប្រព័ន្ធរំលាយអាហារនិងដើរតួជាប្រភពថាមពលដែលហូរឆាប់រហ័សមិនស្តុកជាប់កកក្នុងសរីរាង្គទេ។ ប្រេងដូងជាខ្លាញ់មិនបង្កគ្រោះថ្នាក់ដល់សុខភាពប៉ុន្តែត្រូវចម្អិនដោយប្រើសីតុណ្ហភាពខ្ពស់។

អាហារ១០ មុខ ​សម្បូរ​ខ្លាញ់ល្អដែល​អ្នក​មិនគួរ​ចៀសវាង​

៧. សូកូឡាខ្មៅ ក៏មានខ្លាញ់ល្អជួយការពារសុខភាពបេះដូងដែរជួយកាត់បន្ថយអាការរលាកហើយរសជាតិផ្អែមនៃសូកូឡាជួយឱ្យសុភាពនារីមានរាងស្វែល។ ការរកឃើញនេះពិតជាដំណឹងល្អសម្រាប់នារីៗព្រោះថាគ្រាន់តែញ៉ាំសូកូឡា ៥ដង ក្នុងមួយសប្តាហ៍នោះអ្នកក៏អាចស្រកបានជាង ២គីឡូក្រាមដែរ។

អាហារ១០ មុខ ​សម្បូរ​ខ្លាញ់ល្អដែល​អ្នក​មិនគួរ​ចៀសវាង​

៨. ទឹកដោះគោជូរគ្មានជាតិខ្លាញ់ ជួយការពារការប្រឈមនឹងជំងឺទឹកនោមផ្អែម បេះដូង និងមហារីក។ គួរសម្គាល់ផងដែរ អ្នកគួរជ្រើសរើសប្រភេទចម្រាញ់ពីទឹកដោះគោដែលចិញ្ចឹមដោយធម្មជាតិនិងពិនិត្យគ្រឿងផ្សំដែលគ្មាន/មានខ្លាញ់ចម្រាញ់ទាប។

អាហារ១០ មុខ ​សម្បូរ​ខ្លាញ់ល្អដែល​អ្នក​មិនគួរ​ចៀសវាង​

៩. ធញ្ញជាតិ-គ្រាប់ពូជ តូចៗ ដូចជា គ្រាប់ល្ពៅ គ្រាប់ឳឡឹក គ្រាប់ផ្កាឈូករ័ត្ន សម្បូរជាតិខ្លាញ់មិនឆ្អែត អូមេហ្គា៣ ប្រូតេអ៊ីន ជាតិកាកសរសៃ រ៉ែ និង វីតាមីនច្រើនប្រភេទជួយទប់ស្កាត់ការរលាកនានា ដែលជាបុព្វហេតុនៃជំងឺបេះដូង។

អាហារ១០ មុខ ​សម្បូរ​ខ្លាញ់ល្អដែល​អ្នក​មិនគួរ​ចៀសវាង​

១០. សណ្តែកសៀង ជាប្រភេទសណ្តែកដែលសម្បូរប្រូតេអ៊ីន និងអាស៊ីតខ្លាញ់ គួបផ្សំនឹងជាតិកាកសរសៃវីតាមីន និងរ៉ែច្រើនប្រភេទទៀត។ មិនថាទទួលទានក្រៀម ឬស្រស់ទេ សណ្តែកសៀងមិនបាត់បង់សារធាតុចិញ្ចឹមទេ ៕

អាហារ១០ មុខ ​សម្បូរ​ខ្លាញ់ល្អដែល​អ្នក​មិនគួរ​ចៀសវាង​ លក្ខិណា