យក់ ឋិត​រដ្ឋា និយាយ​ពី​គន្លឹះ​ថែរក្សា​សុភមង្គល​គ្រួសារ​!

6 Videos


ក្រៅពីការងារសិល្បៈមានមហាជនជាច្រើនបានចាប់អារម្មណ៍ ចំពោះជីវិតស្នេហារបស់ តារាចម្រៀង ប្រចាំ ផលិតកម្មហង្សមាស យក់ ឋិតរដ្ឋា និងស្វាមីលោក ឃុំ ប៉ុណ្ណាដែត។គិតមកដល់ពេលនេះអ្នកទាំង ពីរ រៀប ការបានប្រមាណជា ១០ ឆ្នាំ និង ទទួលបានកូនប្រុសចំនួនពីរនាក់ជាចំណងដៃ ។ តែយ៉ាងណាចំណងស្នេហ៍របស់ យក់ ឋិតរដ្ឋា និងស្វាមីនៅតែផ្អែមល្ហែមនិងល្អូកល្អើនគួរអោយច្រណែន ។ ក្នុងនោះមហាជនជាច្រើនបានចាត់ទុកគូស្នេហ៏ យក់ ឋិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត ជាគូស្នេហ៍គំរូ ព្រោះ អ្នកទាំងពីរមិនដែលលេចលឺរឿងអាស្រូវម្តងណាឡើយ ។

ទោះបីជាអ្នកទាំងពីរមានកូនដល់ទៅពីរក្តី គេ សំគាល់ឃើញអ្នកទាំងពីរនៅតែផ្តល់ក្តីស្រលាញ់អោយគ្នាទៅវិញទៅមក ។ ពេលខ្លះថែមទាំងបង្ហោះរូបភាព Sweet sweet ដូចគូស្នេហ៍ថ្មីថ្មោង ។ ទាក់ទងនឹងរឿងនេះ យក់ ថិតរដ្ឋា បានទទួលស្គាល់ថា ជីរិតគ្រួសារ របស់នាងក៏មិនខុសពីគ្រួសារដទៃដែរ សុទ្ធតែមានបញ្ហារកាំរកូសជាមួយគ្នាមិនខុសពីចានក្នុងរាវដែលតែងតែរណ្តំគ្នានោះទេ តែយ៉ាងណានាងនិងស្វាមីតែងតែមានការលើកលែងនិងអាធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ។

P9

យក់ ឋិត​រដ្ឋា និយាយ​ពី​គន្លឹះ​ថែរក្សា​សុភមង្គល​គ្រួសារ​!

យក់ ឋិត​រដ្ឋា និយាយ​ពី​គន្លឹះ​ថែរក្សា​សុភមង្គល​គ្រួសារ​!

ហេតុផល ទាំងនេះទើបនាងអាចរក្សាចំណងអាពាហ៍ពិពាហ៍មួយនេះបានគង់វង្សដែលគិតមកដល់ពេលនេះនាង បានចាប់ដៃគ្នាបានប្រមាណជា ១០ ឆ្នាំ ។ សព្វថ្ងៃ យក់ ឋិត រដ្ឋា មានកូនពីរនាក់សុទ្ធតែប្រុសដែលតាមគម្រោងនាងនិងស្វាមីចង់បានកូនបី នាក់។បើទោះបីយក់ ថិតរដ្ឋាមិនប្រឡូកនៅក្នុងអាជីពសិល្បៈក៏ជីវភាពរបស់ពួកគេល្អប្រសើរដែរ ។

យក់ ឋិត​រដ្ឋា និយាយ​ពី​គន្លឹះ​ថែរក្សា​សុភមង្គល​គ្រួសារ​!

ពេល នេះរបររកស៊ីរបស់ពួកគេកំពុងដំណើរការល្អប្រសើរនិងទទួលជោគជ័យខ្លាំង។តែយ៉ាងណា យក់ ថិត រដ្ឋា បានបញ្ជាក់ថានាងនិងនៅតែបន្តក្នុងអាជីពជាអ្នកលក់សំនៀងលុះត្រាទស្សនិកជនឈប់គាំទ្រហើយថ្មីៗនេះនាងមានបទចម្រៀងជាច្រើនរួមជាមួយស្ទីលប្លែកៗសម្រាប់តម្រូវតាមទីផ្សារបច្ចុប្បន្ន ៕ ចេនី

យក់ ឋិត​រដ្ឋា និយាយ​ពី​គន្លឹះ​ថែរក្សា​សុភមង្គល​គ្រួសារ​!យក់ ឋិត​រដ្ឋា និយាយ​ពី​គន្លឹះ​ថែរក្សា​សុភមង្គល​គ្រួសារ​!យក់ ឋិត​រដ្ឋា និយាយ​ពី​គន្លឹះ​ថែរក្សា​សុភមង្គល​គ្រួសារ​!យក់ ឋិត​រដ្ឋា និយាយ​ពី​គន្លឹះ​ថែរក្សា​សុភមង្គល​គ្រួសារ​!យក់ ឋិត​រដ្ឋា និយាយ​ពី​គន្លឹះ​ថែរក្សា​សុភមង្គល​គ្រួសារ​!យក់ ឋិត​រដ្ឋា និយាយ​ពី​គន្លឹះ​ថែរក្សា​សុភមង្គល​គ្រួសារ​!