៥ ប្រការជួយ​ដោះស្រាយ​បញ្ហា​សិច​កាន់តែ​សុខសាន្ត

6 Videos


សេចក្តីស្នេហាជារបស់មួយដែលជួយផ្តល់នូវសេចក្តីសុខនៃបេះដូងរបស់មនុស្សពីរនាក់បានប៉ុន្តែសេចក្តីស្នេហាបើ
ខ្វះបញ្ហាសិចនៅលាយឡំវាតែជះផលអាក្រក់ឬគ្មានរស់ជាតិកើតឡើងមក។គេថាសិចជាបញ្ហាធំមួយដែរនៃជីវិតស្នេហា

P9

៥ ប្រការជួយ​ដោះស្រាយ​បញ្ហា​សិច​កាន់តែ​សុខសាន្ត

ព្រោះថាវាជួយបង្កើតទាំងរស់ជាតិនិងបរិយាកាសដល់មនុស្សប្រុសស្រីយ៉ាងច្រើនរាប់មិនអស់ ។ ហេតុនេះនៅពេល មានសេចក្តីស្នេហានិងពិសេសឈានដល់ការមានសិចហើយចាំបាច់ណាស់យើងត្រូវតែយកចិត្តទុកដាក់ការថែទាំងឱ្យ បានល្អទើបជីវិតស្នេហាឬជីវិតប្តីប្រពន្ធមានភាពសុខសាន្តទៅរួច ។

នេះជាវិធានណែនាំខ្លះៗពីការថែទាំបញ្ហាសិចរបស់អ្នកឱ្យជាប់គង់វង្សដោយអាចអនុវត្តបានដូចជា៖
* ឱបក្រសោបដើម្បីបន្ថែមភាពកក់ក្តៅ
តាមការស្រាវជ្រាវបង្ហាញថាការឱបគ្នាគឺជាការបង្ហាញពីអារម្មណ៍នៃមនោសញ្ចេតនាជ្រាលជ្រៅចំពោះគ្នាបំផុត។
ហេតុនេះស្ត្រីជាច្រើនទើបទទួលអារម្មណ៍ល្អជាមួយគូស្នេហារបស់ខ្លួនដែលបានធ្វើការឱបក្រសោបជាងការសម្លក់សម្លឹងដោយកែវភ្នែកស្រទន់ជាមួយគ្នា ។ ក្រៅពីនេះការឱបក្រសោបទាំងពេលរួមភេទនិងក្រោយបញ្ចប់ការរួមភេទជារឿង មួយដែលបុរសមិនអាចមើលរំលងបានដូចគ្នាពីព្រោះថានេះជាសេចក្តីត្រូវការមួយរបស់ស្ត្រីដែលមិនអាចខ្វះបានសោះឡើយ ។

*បញ្ចេញសំឡេងផ្អែមល្ហែមដល់គ្នា
បើទោះបីសម្លេងរបស់បុរសភាគច្រើនមិនមានភាពផ្អែមល្ហែមនិងស្រទន់ដូចស្ត្រីយ៉ាងណាក្តីប៉ុន្តែសំឡេងរបស់បុរសក៏អាចធ្វើ ឱ្យស្ត្រីជាច្រើនជឿជាក់និងលង់ក្នុងសេចក្តីស្នេហាមិនតិចដែរទេ ។ ហេតុនេះការប្រើសំឡេងប្រលោមលួង លោមរបស់បុរសទៅកាន់ស្ត្រីឃើញថាជាល្បោយស្នេហាមិនអាចខ្វះបានទេ ។ បុរសត្រូវចងចាំថាបញ្ហាសិចមិន អាចខ្វះការសាសងផ្អែមល្ហែមបានទេហើយបើខ្វះចំណុចនេះឃើញថារស់ជាតិស្នេហារបស់អ្នកក៏ខ្វះរស់ជាតិទៅតាមនោះដែរ ។ ទោះបីយ៉ាងណាសម្តីផ្អែមល្ហែមនិងការលួងលោមត្រូវមានកម្រិតដែរហើយបើប្រើជ្រុលពេកវាផ្ទុយពីបានផលបែរជាល្វីងជូរចត់ទៅវិញប៉ុណ្ណោះ ។

*ស្ត្រីតែងក្លែងធ្វើជាឈានដល់ចំណុចកំពូល
ប្រហែលជាពុំមានស្ត្រីណាម្នាក់ចង់ក្លែងធ្វើជាឈានដល់ចំណុចកំពូលក្នុងអំឡុងពេលរួមភេទដែលខ្លួនមិនបានទទួល
សេចក្តីសុខរហូតឈានដល់ចំណុចនេះឡើយ ប៉ុន្តែដោយសារកាលៈទេសៈបង្ខំហេតុនេះដើម្បីមិនចង់ឱ្យដៃគូតូចចិត្ត
ទើបពេលខ្លះនាងធ្វើបែបនេះទាំងបង្ខំចិត្តទៅ ។

ហេតុនេះដើម្បីដោះស្រាយបញ្ហាចំពោះមុខបុរសមិនត្រូវព្រងើយកន្តើយឱ្យរឿងមួយនេះកើតឡើងបន្តទៀតទេគឺត្រូវ
តែរួមគ្នាដោះស្រាយឱ្យបានជោគជ័យក្នុងនេះចាំបាច់ត្រូវតែចេះបំបោសអង្អែលឱ្យបានគ្រប់គ្រាន់ពិសេសត្រូវពន្យាពេល
មិនឱ្យឆាប់បញ្ចេញទឹកកាមដែលធ្វើយ៉ាងណាអាចជួយចម្លងនាងដល់កំពូលផងទើបជាការល្អបំផុត។

*ត្រូវប្រើស្រោមអនាម័យដើម្បីភាពកក់ក្តៅផ្លូវចិត្ត
យើងដឹងហើយថាការប្រើស្រោមអនាម័យអាចការពារបានគ្រប់បែបយា់ងទាំងរោគជំងឺនិងពិសេសការមានគភ៌តែម្តង
។ ហេតុនេះដើម្បីឱ្យស្ត្រីមានការកក់ក្តៅផ្លូវចិត្តដែលតែងកើតឡើងពីបញ្ហាទាំងនេះបុរសចាំបាច់ណាស់ត្រូវប្រើស្រោមអ
នាម័យដើម្បីឱ្យនាងកក់ក្តៅហើយការរួមភេទបានពេញទី។ក្រៅពីនេះត្រូវចងចាំថាបើស្ត្រីមានភាពកក់ក្តៅផ្លូវចិត្តនោះការរួមភេទរបស់នាងដើម្បីឱ្យសម្រេចគោលដៅនោះឃើញថាក៏មិនជួបការលំបាកដែរ។

*ម្រាមដៃបញ្ជាក់ពីទំហំប្រដាប់ភេទបុរសបានខ្លះ
តាមការស្រាវជ្រាវបង្ហាញថាទំហំម្រាមដៃជារបស់មួយអាចបញ្ជាក់ប្រាប់ពីទំហំអវៈយវៈភេទរបស់បុរសបាន។ហេតុនេះ បើស្ត្រី ណាម្នាក់ចង់ដឹងពីទំហប្រដាប់ភេទរបស់បុរសដែលអ្នកស្រឡាញ់ពេញចិត្តថាមានខ្នាតដែលខ្លួនពេញចិត្តឬក៏អត់នោះអាចសង្កេតមើលត្រង់ម្រាមចង្អុរមើលថាទំហំធំឬតូចព្រោះថាតាមការស្រាវជ្រាវទំហំម្រាមដៃមួយនេះតែមានទំហំប្រហាក់ប្រហែលទៅនឹងប្រដាប់ ភេទរបស់ច្រើនណាស់។ទោះបីយ៉ាងណាទំហំនេះមិនអាចដូចគ្នាទាំងអស់ទេពីព្រោះថាបុរសខ្លះម្រាមដៃតូចតែប្រដាប់ភេទរបស់គេក៏ធំជាងនេះឆ្ងាយក៏មានផងដែរ ៕ ដេប៉ូ