ទេព​ឥន្ទ្រី​សេនាក្លាហាន (ភាគទី២៦)

ភាគ​ទី​២៦
​​​
​​​​​​​​​​​​​​​​​​​​​​​​ពេល​​នោះ​ស្រាប់​តែ​ព្រះ​នាង​រំពៃ​ភ្នែក​រក​មើល​កួកឆេង​មិន​ឃើញ​ ក៏​មាន​ការ​ភិតភ័យ​ជា​ខ្លាំង​។
ទ្រង់​មាន​ព្រះ​សវនីយ៍​សួរ​ព្រះ​ចៅ​ធាមូចិន​៖
«ព្រះ​បិតា​ ម៉េច​ក៏​មិន​ឃើញ​បង​ឆេង?​»
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រះ​ចៅ​ធាមូចិន​ទ្រង់​ព្រះ​សិតការណ៍​បន្តិច រួច​ឆ្លើយ​ដោយ​លើក​ព្រះ​ហស្ត​ចង្អុល​ទៅ​កន្លែង​ជន​ទាំង​៦​នាក់​ ដែល​នៅ​ឈប់​ឆ្ងាយ​ពី​ទីនោះ​បន្តិច​ ហើយ​មាន​ព្រះ​បន្ទូល​ថា​៖
«នុះ! គេ​នៅ​ទី​នោះ​ បុត្រ​ទៅ​មើល​គេ​ផង!»

 

ព្រះ​នាង​ហួងជិង​ក្រឡេក​ព្រះនេត្រ​មើល​ទៅ​តាម​ទិស​ ដែល​ព្រះចៅ​ធាមូចិន​ចង្អុល​ទៅ​ក៏​ឃើញ​កួកឆេង​ដេក​ស្តូក​នៅ​លើ​ខ្នង​សេះ​ ក៏​មាន​ការ​តក់ស្លុត​យ៉ាង​ខ្លាំង​។ ព្រះនាង​ជាក់​អាជានេយ្យ​ចូល​ទៅ​ជិត​ដើម្បី​ពិនិត្យ​ឱ្យ​បាន​ច្បាស់​។ ពេល​ព្រះនាង​ចូល​ទៅ​ជិត​ដល់​ទ្រង់​សង្កេត​ឃើញ​ទឹក​មុខ​កួកឆេង​មាន​ទឹក​មុខ​ហេវហត់​ និង​ស្លេក​ស្លាំង​តែ​គេ​ខំ​ញញឹម​សួរ​មក​កាន់​ព្រះនាង​វិញ៖
«ព្រះនាង​អត់​អី​ទេ​ឬ?»
ព្រះនាង​ហួងជិង​ឆ្លើយ​៖
«ខ្ញុំ​អត់​អី​ទេ​ ចុះ​បង​យ៉ាង​ម៉េច​ដែរ?»
កួកឆេង​មិន​ទាន់​ឆ្លើយ​ផង​ ជូធុង​ឆ្លើយ​កាត់​ឡើង៖
«វា​មាន​របួស​បន្តិច​បន្តួច​ទេ សំណាង​ល្អ​ណាស់​ដែល​មិន​ចំ​កន្លែង​សំខាន់!»

 

ព្រះនាង​ហួងជិង​ឮ​ថា​កួកឆេង​ត្រូវ​របួស​ ក៏​ចង់​ចូល​ទៅ​រុំ​របួស​ឱ្យ​តែ​ណាំស៊ិរិន​ឃាត់​ដោយ​វាចា​ថា៖
«ទូល​បង្គំ​បាន​ឃាត់​ជីពចរ​ឃាត់​ឈាម​គេ​ហើយ​ យើង​ប្រញាប់​ចូល​ក្នុង​ជំរំ​វិញ​ក្រែង​សត្រូវ​លើក​គ្នា​មក​ម្ដង​ទៀត​ប្រាកដ​ជា​វីវរ​ហើយ!»
ពោល​ចប់​គាត់​ញាក់​សេះ​​ឱ្យ​ផាយ​ទៅ​មុខ​វឹង​ ហើយ​ជន​ចម្លែក​៥នាក់​ទៀត ​ក៏​ចេញ​ដំណើរ​ទៅ​ជាមួយ​គ្នា​ដែរ​។ ព្រះចៅ​ធាមូចិន​ទ្រង់​នាំ​ពល​សេនា​ចូល​ជំរំ​ដោយ​សុវត្ថិភាព​។ ក្រោយ​ពី​ទ្រង់​ សម្រាក​​ព្រះ​កាយ​ពល​បន្តិច​មក​ ព្រះចៅ​ធាមូចិន​ទ្រង់​កោះ​ប្រជុំ​ មេ​ពល​សេនា​ជំនិត​ព្រះ​អង្គ​ដោយ​ព្រះ​តម្រិះ​ថា៖

 

«នគរ​ជិនកួង​និង​នគរ​យើង​ ពុំ​មាន​ទំនាស់​អ្វី​នឹង​គ្នា​ទេ​ តែ​នគរ​ជិនកួង​​បាន​លូក​ដៃ​មក​កកូរកកាយ​រឿង​ផ្ទៃ​ក្នុង​របស់​យើង​ តាម​រយៈ​ជន​ក្បត់​មួយ​ក្ដាប់​តូច​ចំពោះ​ហេតុការណ៍​នេះ​ យើង​ធាមូចិន​មិន​អាច​អត់​ឱន​ឱ្យ​ពួក​វា​ជា​ដាច់​ខាត​ យើង​ត្រូវ​តែ​កម្ចាត់​ពួក​វា​ឱ្យ​វិនាស​អស់​ ទើប​សង្គម​យើង​បាន​សុខ​ ការ​នេះ​យើង​ត្រូវ​ចាប់​ធ្វើ​ឱ្យ​ក្នុង​ពេល​ឆាប់​ៗ​នេះ​តែ​ម្ដង​ ទាន់​ពេល​ដែល​កម្លាំង​សត្រូវ​កំពុង​បាក់​ស្រុត​ តើ​អស់​លោក​យល់​យ៉ាង​ម៉េច​ដែរ?»

 

ចុច​អាន​រឿង​ទាំង​ស្រុង

 

ទេព​ឥន្ទ្រី​សេនាក្លាហាន (ភាគទី២៦)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ