វីដេអូ​គួរឲ្យ​រន្ធត់​ ! ស្ដ្រី​ម្នាក់​ត្រូវ​ខ្លា​ចាប់​អូស​ទៅ​បន្ទាប់​ពី​នាងដើរ​​ចេញ​ពី​រថយន្ត​របស់​ខ្លួន​

វីដេអូគួរឲ្យរន្ធត់មួយដែលបង្ហាញពីស្ដ្រីម្នាក់ដែលកំពុងឈរនៅក្រៅរថយន្តរបស់ខ្លួនហើយត្រូវសត្វខ្លាមួយក្បាលចាប់អូសទៅកំពុងត្រូវបានចែករំលែកតគ្នាជាច្រើនពាសពេញបណ្ដាញសង្គម ។

កន្លែងដែលខ្លាចាប់ស្ដ្រីនោះគឺស្ថិតក្នុងសួនសត្វមួយកន្លែងក្នុងប្រទេសចិនដែលមានឈ្មោះថា Badaling Wildlife World ។ តាមប្រភពពី Sohu បានបញ្ជាក់ថារថយន្តនោះមានសមាជិក៤នាក់ដោយក្នុងនោះមានស្ដ្រី២នាក់បុរសម្នាក់នឹងក្មេងម្នាក់ ខណៈស្ដ្រីវ័យក្មេងបានចេញពីរថយន្តដោយសារតែឈ្លោះជាមួយបុរសក្នុងឡាននោះទើបដើរចេញហើយក៏ត្រូវខ្លាចាប់អូសទៅតែម្ដង ។

ក្រោយមកសមាជិកក្នុងរថយន្តដែលមានគ្នា៣នាក់បានព្យាយាមចុះទៅជួយ ហើយបន្តិចក្រោយមកបុគ្គលិកឧទ្យានបានទៅជួយផងដែរ តែជាអកុសលប្រភពបានរាយការណ៍មនុស្សម្នាក់ក្នុងចំណោម៤នាក់ត្រូវបាត់បង់ជីវិត ដោយអ្នកដែលបាត់បង់ជីវិតគឺជាស្ដ្រីចំណាស់ម្នាក់ដែលចេញពីរថយន្តទៅជួយបែរជាត្រូវខ្លាមួយក្បាលផ្សេងទៀតសម្លាប់ ខណៈស្ដ្រីម្នាក់ដែលត្រូវខ្លាអូសទៅដំបូងត្រូវជួយសង្គ្រោះបានតែរងរបួសធ្ងន់ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។

ប្រភព ៖  
ប្រែសម្រួល ៖ វិចទ័រ

  • វីដេអូ​គួរឲ្យ​រន្ធត់​ ! ស្ដ្រី​ម្នាក់​ត្រូវ​ខ្លា​ចាប់​អូស​ទៅ​បន្ទាប់​ពី​នាងដើរ​​ចេញ​ពី​រថយន្ត​របស់​ខ្លួន​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ចំនេះដឹង
Tags: