ចិន​ជួប​គ្រោះ​ទឹក​ជំនន់​​ជាថ្មី​​​សម្លាប់​​​១៥០​នាក់​ និង​បាត់ខ្លួន​​​​​១១១នាក់

គ្រោះ​ទឹក​ជំនន់​​​​​នៅ​ភាគ​ខាង​ជើង ​និង​​ភាគ​កណ្ដាល​ប្រទេស​ចិន​​ បាន​សម្លាប់​​មនុស្ស​​យ៉ាង​តិច​ ​១៥០​នាក់​ ​និង​រាប់​រយ​នាក់​​​បាត់​ខ្លួន​​ពី​ផ្ទះ​សម្បែង​។

ចិន​ជួប​គ្រោះ​ទឹក​ជំនន់​​ជាថ្មី​​​សម្លាប់​​​១៥០​នាក់​ និង​បាត់ខ្លួន​​​​​១១១នាក់

​ខេត្ត​​ហេបេ និង​ហេណាន​​ ជា​ទី​​​​​កន្លែង​ជួប​គ្រោះ​ទឹក​ជំនន់​​​ និង​រអិល​បាក់​ដី​អាក្រក់​​ជាង​គេ​​បំផុត​​​​ ដោយ​​​មាន​​ពលរដ្ឋ​ជាង​ ៩​លាន​នាក់​​រង​ផល​ប៉ះពាល់​។ ​​បើ​តាម​មន្ត្រី​អាជ្ញាធរ​​​​​ក្នុង​​ខេត្ត​ហេបេ យ៉ាង​តិច​​​​​ប្រជាជន​ស្លាប់​​​​ ១១៤​នាក់​ ១១១​បាត់​ខ្លួន​​ ​និង​​​​​​ផ្ទះ​​​ជាង​ ៥៣០០០​​ខ្នង​​​ ត្រូវ​បាន​បំផ្លាញ​។

​​​​ក្នុង​​ទីក្រុង​ Xingtai ​យ៉ាង​តិចស្លាប់​​​​ ២៥​នាក់​​ ​​​ធ្វើ​​ឲ្យ​​មនុស្ស​ជា​ច្រើន​​​​ចេញ​តវ៉ា​​​​ប្រឆាំង​រដ្ឋាភិបាល​​​​​​ដែល​​មិន​បាន​​​ជូន​ដំណឹង​​​​​​​ឲ្យ​ពួកគេ​​ប្រុង​ប្រយ័ត្ន​​ពី​ទឹក​ជំនន់​​ជាមុន។

​​​​​​​​​​​​​​​​​​​​​​ចំណែក​​ខេត្ត​​​ហេណាន​ ​​​​បាន​រងគ្រោះ​​​ធ្ងន់ធ្ងរ​ដូច​គ្នា​​​​​​ដោយ​មាន​ស្លាប់​​ ១៥​នាក់​ ​​និង​​៧២ ០០០​​​​​នាក់​ត្រូវ​បាន​ជម្លៀស​​។ ​ភ្លើង​​​​ប្រើ​ប្រាស់​​​ប្រចាំ​ថ្ងៃ​​របស់​​​អ្នក​ស្រុក​​ត្រូវ​បាន​កាត់ផ្ដាច់​ទាំង​ស្រុង​​ និង​​បញ្ហា​​​​ធំ​ៗ​ជា​ច្រើន​ទៀត​ ដែល​ពួក​គេ​ត្រូវ​ប្រឈម។​ ​​​​ដី​ដំណាំ​កសិផល​​​​ប្រមាណ​​ ​១,៥​​លាន​ហិចតា​ខូច​ខាត​​ បើ​គិត​ជា​ទឹក​ប្រាក់​​ជាង​​ ៣​ពាន់​លាន​ដុល្លារ​អាមេរិក។

គួរ​បញ្ជាក់​ថា​​​​​ ​ភ្លៀង​​ធ្លាក់​​​​​ដ៏​​អាក្រក់​​នេះ​​​​បាន​កើត​ឡើង​​​​តាំង​ពី​ថ្ងៃ​ទី​ ១៨ ដល់​​២០​​​កក្កដា បណ្ដាល​​​ឲ្យ​កម្រិត​ទឹក​​​​កើន​ឡើង​យ៉ាង​រហ័ស​​​បំផុត៕​​​​

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ BBC​​​​​​