Gabriel ប្រេស៊ីល​ទាំង​២​រូប​នេះ​កំពុង​ឡើង​ជើង​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ក្លឹប​នៅ​អឺរ៉ុប​កាន់​តែ​ចាប់​អារម្មណ៍​ពួក​គេ​

ខ្សែប្រយុទ្ធវ័យក្មេងរបស់ជម្រើសជាតិប្រេស៊ីល២រូបគឺកីឡាករ Gabriel Jesus និង Gabriel Barbosa គឺបច្ចុប្បន្នជាខ្សែប្រយុទ្ធដែលលេចធ្លោនៅក្នុងប្រទេសប្រេស៊ីលក្នុងឆ្នាំ២០១៦នេះ ។

ដោយកីឡាករ Gabriel Jesus គឺជាកីឡាករដែលកំពុងលេងនៅក្លឹប Palmeries កំពុងតែធ្វើបានល្អខ្លាំងដោយការបង្ហាញខ្លួនត្រឹម១៣ប្រកួតនៅក្នុងឆ្នាំ២០១៦នេះគេស៊ុតបញ្ចូលទីបានចំនួន១០គ្រាប់ទៅហើយ ។ ខណៈបច្ចុប្បន្នកីឡាកររូបនេះត្រូវបានគេដឹងថាគឺជាមុខសញ្ញាក្លឹបកំពូលចំនួន៤គឺ Real Madrid , Barcelona , Man Utd និង Man City ។

ដោយឡែកកីឡាករ Gabriel Barbosa ក្នុងនាមជាខ្សែប្រយុទ្ធរបស់ក្លឹប Santos FC រូបគេក៏មិនធម្មតាដែរដោយនៅក្នុងការបង្ហាញខ្លួន១០ប្រកួតនៅឆ្នាំ២០១៦នេះគេបានស៊ុតបញ្ចូលទីចំនួន៥គ្រាប់ ក្នុងនោះសម្រាប់ការបង្ហាញខ្លួន៤ដងឲ្យជម្រើសជាតិប្រេស៊ីលនៅឆ្នាំ២០១៦នេះរូបគេក៏ស៊ុតបាន២គ្រាប់ផងដែរ ។ ដោយឡែកក្លឹបដែលចង់បានរូបគេក៏សុទ្ធតែជាក្លឹបកំពូលដូចគ្នាដែរដែលមានដូចជា Chelsea , Barcelona , Juventus និង Arsenal ។

គួរបញ្ជាក់ថាកីឡាករទាំង២នេះសុទ្ធតែមានវ័យ១៩ឆ្នាំដូចគ្នា ហើយពួកគេសុទ្ធតែមានឈ្មោះក្នុងជម្រើសជាតិប្រេស៊ីលក្នុងការប្រកួតដណ្ដើមមេដាយមាសក្នុងព្រឹត្តិការណ៍ Olympics Games ២០១៦នេះ ។

ប្រភព ៖ &
ប្រែសម្រួល ៖ វិចទ័រ

  • Gabriel ប្រេស៊ីល​ទាំង​២​រូប​នេះ​កំពុង​ឡើង​ជើង​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ក្លឹប​នៅ​អឺរ៉ុប​កាន់​តែ​ចាប់​អារម្មណ៍​ពួក​គេ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:កីឡា
Tags: