​បាយ​ហើយ​ងូតទឹក​ភ្លាម មិន​ធ្វើឲ្យ​ឈឺក្រពះ​ទេ​

​បាយ​ហើយ​ងូតទឹក​ភ្លាម មិន​ធ្វើឲ្យ​ឈឺក្រពះ​ទេ​


​បាយ​ហើយ​ងូតទឹក​ភ្លាម មិន​ធ្វើឲ្យ​ឈឺក្រពះ​ទេ​

​សមាជិក​គ្រួសារ​របស់​ខ្ញុំ ស្ទើរតែ​គ្រប់​គ្នា​ហើយ ដែល​មាន​ទស្សនៈ​មួយ​ថា មិន​ឲ្យ​ញ៉ាំ​បាយ​ហើយ ទៅ​ងូតទឹក​ភ្លាម​ទេ ព្រោះ​ហេតុផល​នាំ​ឲ្យ​ឈឺក្រពះ​។ រឿង​នេះ​មិនមែន​កើតឡើង ចំពោះតែ​គ្រួសារ​ខ្ញុំ​ទេ ហើយ​មនុស្ស​គ្រប់គ្នា សុទ្ធតែ​និយាយ​រឿង​នេះ​ដូចៗ​គ្នា​ទាំងអស់​។ ដូច្នេះ វា​ក៏​គួរតែ​ដល់ពេល បកស្រាយ​ការពិតហើយ​។

​ការរំលាយ​អាហារ​របស់​ក្រពះ ត្រូវកា​រលំ​ហូរ​ឈាម​ទៅ​ក្រពះ និង​ពោះវៀន ឬ​ហៅ​ថា​ប្រព័ន្ធ​រំលាយ​អាហារ​ទាំងអស់​។ ការ​ងូតទឹក​ភ្លាមៗ ក្រោយ​ពី​បាយ​រួច អាច​ធ្វើឲ្យ​លំហូ​រឈាម ហូរ​ចូល​ទៅ​តំបន់​ស្បែក​ច្រើនជាង ដើម្បី​រក្សា​សីតុណ្ហភាព​ក្នុង​រាងកាយ​។ រឿង​នេះ​ប្រហែលជា​អាច​រំខាន ដល់​ដំណើរកា​រណ៍​នៃ​ការរំលាយ​អាហារ​បន្តិចបន្តួច​ដែរ​។ យ៉ាងណាមិញ វា​មិន​អាច​ដល់​ថ្នាក់​ឈឺក្រពះ ឬ​ក្រពះ​មិន​អាច​កិន​អាហារ​ស្រួល​នោះទេ ហើយ​វា​ក៏​មិន​ដូច​ទស្សនៈ​ចាស់​និយាយថា បាយ​ហើយ​ងូតទឹក​ភ្លាម ធ្វើឲ្យ​ឈឺក្រពះ​ដែរ​។

ដូច្នេះ​សរុបមក អ្នក​អាច​ងូតទឹក​បាន​ភ្លាមៗ ក្រោយ​ពី​បាយ​រួច ដោយ​មិនបាច់​ខ្វល់ អំពី​ការ​ឈឺក្រពះ​ទៀត​ទេ​។ ការ​ងូតទឹក​គ្រប់​រូបភាព​ទាំងអស់ គឺជា​រឿង​មាន​សុវត្ថិភាព​ទាំងស្រុង និង​មិន​អាច​រំខាន​ដល់​របៀប នៃ​ការរំលាយ​អាហារ​ក្នុង​ក្រពះ​ឡើយ​។ បើសិន​ជា​អ្នក ជា​មនុស្ស​ដែល​ឈឺក្រពះ​ស្រាប់​វិញ នោះ​ការ​ងូតទឹក​ត្រជាក់ គឺ​ល្អ​ជាង​។

ទោះបីជា​យ៉ាងណា​ក៏ដោយ សកម្មភាព​ខ្លាំងក្លា​ពេក​ដូចជា ការ​ហែល​ទឹក ត្រូវតែ​ជា​រឿង​ចៀសវាង​ក្រោយ​ពី​បាយ​រួច ព្រោះ​វា​អាច​ប៉ះពាល់​ខ្លាំង ដល់​ការរំលាយ​អាហារ​របស់​ក្រពះ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។