ពាក់​វ៉ែនតា 3D មើល​កុន គ្រោះថ្នាក់​ដល់​ភ្នែក​ដែរ​ទេ​?

ពាក់​វ៉ែនតា 3D មើល​កុន គ្រោះថ្នាក់​ដល់​ភ្នែក​ដែរ​ទេ​?


ពាក់​វ៉ែនតា 3D មើល​កុន គ្រោះថ្នាក់​ដល់​ភ្នែក​ដែរ​ទេ​?

​​ការមើល​ខ្សែភាពយន្ត​ក្នុង​រោងកុន ជាពិសេស​កុន 3D តែ​ម្តងនោះ ពិតជា​ទទួលបាន​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​ខ្លាំងណាស់ សម្រាប់​ជីវិត​ពោ​ពេញ​ដោយ​បច្ចេកវិទ្យា​នេះ​។ ប៉ុន្តែ បើសិន​ជា​អ្នក​ជឿថា ការមើល​កុន 3D ឬ​លេង​ហ្គេម 3D អាច​បង្ក​គ្រោះថ្នាក់​ដល់​ភ្នែក និង​ធ្វើឲ្យ​ភ្នែកមាន​បញ្ហា ឬ​មាន​ការបង្ក​រោគ​នៅ​ភ្នែក​នោះ ចូរ​បន្ត​អាន​អត្ថបទ​នេះ​ទៀត​ទៅ​។ បើ​យោង​ទៅតាម​វេជ្ជបណ្ឌិត Prachi Agashe ឯកទេស​ខាង​រោគ​ចក្ខុ​កុមារ នៅ​មន្ទីរពេទ្យ Iconic Eye ទីក្រុង​ប៊ុម​បៃ បានឲ្យដឹងថា ការពាក់​វ៉ែនតា 3D មិន​បង្ក​ជា​ផលប៉ះពាល់​ដល់​ភ្នែក​ឡើយ​។​

​អ្នកខ្លះ អាច​នឹង​ធ្លាប់មាន​បញ្ហា​វិលមុខ ចង្អោ​រ ឬ​វិលមុខ​ក្នុងពេល​កំពុង​មើល​រឿង 3D តែ​វា​គ្រាន់​តែ​កើត​ឡើង​បណ្តោះអាសន្ន​ប៉ុណ្ណោះ ព្រម​ទាំង​បាត់​ទៅ​វិញ នៅពេល​ឈប់​ប្រើ​វា​ទៀត​។ រឿង​នេះ​គ្រាន់តែ​ជា​អារម្មណ៍​មួយ​ហៅថា ជំងឺ​ដោយសារ​ចលនា ឬ Motion Sickness ដែល​មាន​លក្ខណៈ​ដូច​គ្នា នៅ​ពេល​អ្នក​កំពុងតែ​ស្ថិត​ក្នុង​ឡាន ដែល​កំពុងតែ​បើកបរ​លើផ្លូវ​អញ្ជឹង​។ ដូចគ្នានេះដែរ ការមើល​រឿង 3D រូបភាព​ដែល​បង្ហាញ​នោះ គឺ​ជិត​នឹង​ខ្លួន​អ្នក​ពេក ហើយ​ក៏​ធ្វើ​ចលនា​ជាប់​រហូត​ដែរ ដល់​ថ្នាក់​ដាក់​សម្ពាធ​ខ្លាំង​ទៅលើ​សាច់ដុំ​ភ្នែក និង​ប៉ះពាល់​ដល់​ចលនា​ភ្នែក ទើប​ធ្វើ​ឲ្យទៅ​ជា​ឈឺក្បាល ឬ​ចង្អោរ​បាន​។ យ៉ាងណាមិញ មិន​មាន​ការសិក្សា​ណាមួយ​ប្រាប់ថា ការប្រើ​វ៉ែនតា 3D ធ្វើឲ្យ​មាន​ផលប៉ះពាល់​រយៈពេល​យូរ ឬ​មាន​ការខូចខាត ដល់​ភ្នែក​ខ្លាំងក្លា​ឡើយ​។

បើសិន​ជា​អ្នក​បារម្ភ​អំពី ការឆ្លង​រោគ​ដោយសារ​តែ​វ៉ែនតា 3D ក្នុង​រោគ​កុន​នោះ អ្នក​គួរតែ​ទិញ​វ៉ែនតា​មួយ ផ្ទាល់​ខ្លួន​ទៅ​បាន​ហើយ​។ យ៉ាងណាមិញ បើសិនជា​វ៉ែនតា​នោះ មាន​ឆ្កូត ដូច្នេះ​គុណភាព​នៃ​ការមើលឃើញ នឹង​រក​ការប៉ះពាល់ ហើយ​ក៏​ដាក់​សម្ពាធ​ដល់​ភ្នែក​អ្នក​ដែរ​។ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺថា ដើម្បី​សុវត្ថិភាព ចូរ​ជូត​ស​ម្ងាត វ៉ែនតា 3D របស់​អ្នក​ជានិច្ច​មុន​ពេល​ប្រើប្រាស់​វា​។​

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។