ថត​បាន​ភ្លើង​ពណ៌​ខៀវ​ចម្លែក ហោះ​កាត់​ប្រលាន​យន្តហោះ នៅ​សហរដ្ឋអាមេរិក

កាល​ពី​ពេល​ថ្មីៗ​នេះ បុគ្គលិក​ធ្វើ​ការ​នៅ​ឯ​ប្រលាន​យន្តហោះ​ជា​ច្រើន​នាក់ មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​ប្រទះ​ឃើញ​ភ្លើង​ពណ៌​ខៀវ​ដ៏​ចម្លែក ហោះ​នៅ​លើ​ផ្ទៃ​មេឃ​កាត់​ប្រលាន​យន្តហោះ ក្នុង​ទីក្រុង Maimi សហរដ្ឋអាមេរិក ខណៈ​អ្នក​ដែល​បាន​ឃើញ​មិន​រង់ចាំ​យូរ បាន​ដក​ទូរសព្ទ​មក​ថត​យក​ហេតុការណ៍​ដ៏​ចម្លែក​នេះ​ភ្លាមៗ​តែម្តង។

 

ថត​បាន​ភ្លើង​ពណ៌​ខៀវ​ចម្លែក ហោះ​កាត់​ប្រលាន​យន្តហោះ នៅ​សហរដ្ឋអាមេរិក

 

រូបភាព​ដែល​ថត​បាន​នៅ​ពេល​កើតហេតុ បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ពន្លឺ​ភ្លើង​ពណ៌​ខៀវ​ដ៏​ចម្លែក​នោះ។ ជា​មួយ​គ្នា​នេះ​ដែរ គេ​ក៏​បាន​ថត​ជា​វីដេអូ និង​យក​ទៅ​បង្ហោះ​លើ​បណ្តាញ​អ៊ីនធឺណិត ដែល​នាំ​ឲ្យ​មាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ​គ្នា ដោយ​ខ្លះ​និយាយ​ថា «វា​ជា​ការ​លុកលុយ​ពី​អវកាស» ខណៈ​អ្នក​ខ្លះ​និយាយ​ថា «វា​អាច​ជា​បំណែក​ផ្កាយ​ដុះ​កន្ទុយ​ដែល​ផ្ទុក​ទៅ​ដោយ ទឹក និង​ឧស្ម័ន​កក​ច្រើន»។ ផ្ទុយទៅវិញ មាន​មនុស្ស​ម្នាក់​បាន​និយាយ​ថា «វា​ជា​ការ​បាញ់​គ្រាប់​រ៉ុកកែត​ពី​រដ្ឋ Florida» ស្រប​ពេល​ដែល​មនុស្ស​ជាច្រើន​បាន​យល់​ស្រប​ចំពោះ​ការ​បញ្ចេញ​មតិ​នេះ។

 

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ គេ​មិន​បាន​ដឹង​ច្បាស់​ទេ​ថា តើ​ហេតុការណ៍​ខាងលើ​ក៏​ដូច​ជា​វីដេអូ​នោះ​បាន​ថត​នៅ​ពេល​ណា ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី២៤ ខែ​មិថុនា កន្លង​ទៅ​នេះ គ្រាប់​រ៉ុកកែត «Atlas V» ត្រូវ​បាន​បាញ់​ចេញ​ពី​ស្ថានីយ «Cape Canaveral Air Force Station» ក្នុង​រដ្ឋ Florida សហរដ្ឋអាមេរិក៕

 

ថត​បាន​ភ្លើង​ពណ៌​ខៀវ​ចម្លែក ហោះ​កាត់​ប្រលាន​យន្តហោះ នៅ​សហរដ្ឋអាមេរិក

 

ថត​បាន​ភ្លើង​ពណ៌​ខៀវ​ចម្លែក ហោះ​កាត់​ប្រលាន​យន្តហោះ នៅ​សហរដ្ឋអាមេរិក

 

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail

http://www.dailymail.co.uk/news/article-3704560/Incoming-Airport-workers-disbelief-UFO-trailing-blue-smoke-flies-runway.html