Juventus ប្រាប់ឲ្យ Man United បន្ថែម១០អឺរ៉ូទៀតទៅលើ សំណើរ១២០លានអឺរ៉ូសម្រាប់ Pogba

Juventus ប្រាប់ឲ្យ Man United បន្ថែម១០អឺរ៉ូទៀតទៅលើ សំណើ១២០លានអឺរ៉ូសម្រាប់ Pogba
ក្លិប Manchester United បានដាក់សំណើដេញថ្លៃក្នុងទឹកប្រាក់១១០លានអឺរ៉ូ (ស្មើនឹង១២០,៦៥លានដុល្លារអាមេរិក) បូករួមទាំងប្រាក់ឧបត្ថម្ភបន្ថែមផ្សេងៗចំនួន១០លានផោនទៀតដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែបម្រើ Paul Pogba ក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោក។

Pogba-ft16

ប៉ុន្តែ ការចរចាផ្សេងៗជាមួយនឹងក្លិប Juventus កំពុងតែបន្ត ខណៈដែលក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A មួយនេះ ព្យាយាមបង្កើតឲ្យមានការផ្ទេរក្នុងតម្លៃខ្លួនដ៏ខ្ពស់មួយតាមដែលអាច។ Juventus កំពុងតែខិតខំព្យាយាមទាមទារទឹកប្រាក់បន្ថែម១០លានផោនទៀត និងបានប្រាប់ Man United ថា ការចុះហត្ថលេខារបស់ពួកគេជាមួយនឹងខ្សែប្រយុទ្ធ Gonzalo Higuaine ក្នុងតម្លៃខ្លួន៩៥លានអឺរ៉ូ ពីក្លិប Napoli មិនមានន័យថា ពួកគេនឹងត្រូវបង្ខំចិត្តលក់ Pogba ឡើយ។

លោក Mino Raiola ដែលជាអ្នកងារតំណាងឲ្យខ្សែបម្រើអន្តរជាតិបារាំងដ៏មានឥទ្ធិពលរូបនេះ បានពិភាក្សាទៅលើលក្ខខណ្ឌផ្សេងៗនៃកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយនឹងក្លិប Man United ហើយវាត្រូវបានគេយល់ឃើញថា ការទាមទារប្រាក់បៀរវត្សរ៍របស់គេត្រូវបានបំពេញតាមតម្រូវការ។

ប៉ុន្តែ Man United ចាំបាច់ត្រូវតែចំណាយប្រាក់ជាច្រើនបន្ថែមទៀតដើម្បីនាំយកកីឡាករម្នាក់ដែលបានចាកចេញពីកីឡដ្ឋាន Old Trafford កាលពីឆ្នាំ២០១២ ក្រោយពីបានបដិសេធមិនចុះហត្ថលេខាលើកុងត្រាថ្មីមួយ បន្ទាប់ពីបានបង្ហាញខ្លួនក្នុងក្រុមឈុតធំចំនួន៧លើកសម្រាប់ក្លិបនេះ។ ប្រសិនបើការផ្ទេរនេះត្រូវបានបំពេញ Pogba នឹងទទួលបានប្រាក់ខែជាមូលដ្ឋានចំនួន១១លានផោន (ស្មើនឹង១៤,៤លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំនៅឯ Old Trafford និងនៅតែមានសិទ្ធិលក់រូបភាព និងផ្សាយពាណិជ្ជកម្មដដែល៕

ប្រភពព័ត៌មាន៖ The Guardian

The post Juventus ប្រាប់ឲ្យ Man United បន្ថែម១០អឺរ៉ូទៀតទៅលើ សំណើរ១២០លានអឺរ៉ូសម្រាប់ Pogba appeared first on CamboSport.