លោក Guardiola ថា លោកនឹងចាប់ដៃជាមួយលោក Mourinho ពេល Man City ប៉ះ Man Utd ល្ងាចនេះ

លោក Pep Guardiola បានច្រានចោលការលើកឡើងផ្សេងៗពីការមិនចាប់ដៃលោក Jose Mourinho នៅពេលដែលក្រុម Manchester City ត្រូវប្រកួតជាមួយនឹងក្រុម Manchester United ក្នុងការប្រកួតមិត្តភាពមួយនៅល្ងាចថ្ងៃចន្ទនេះ ខណៈដែលគ្រូបង្វឹករូបនេះបានបញ្ជាក់ថា «យើងគឺជាមនុស្សចេះគួរសម»។

Pep-Guardiola-ft16

ការប្រជែងរវាងអ្នកចាត់ការទូទៅទាំងពីរបានកើតឡើង នៅពេលដែលលោក Guardiola បានស្ថិតជាគ្រូបង្វឹករបស់ក្លិប Barcelona ហើយលោក Mourinho សញ្ជាតិព័រទុយហ្គាល់ ស្ថិតជាគ្រូបង្វឹករបស់ក្លិប Real Madrid។ ប៉ុន្តែ ទោះបីជាយ៉ាងណា គ្រូបង្វឹកទាំងពីរបានបញ្ជាក់ថា ពួកគេនឹងផ្តោតអារម្មណ៍តែទៅលើគ្នាទៅវិញទៅមកឡើយ បើគិតចាប់តាំងពីរពួកគេបានចូលកាន់តំណែងនៅឯក្លិប Man City និង Man United រៀងៗខ្លួន។

នៅពេលដែលត្រូវបានចោទសួរថា តើលោកនឹងចាប់ដៃរបស់លោក Mourinho នៅមុនពេលការប្រកួតមិត្តភាពមុនបើករដូវកាលដើម្បីដណ្តើមពាន International Champions Cup នៅឯកីឡដ្ឋានជាតិក្នុងទីក្រុងប៉េកាំង ឬយ៉ាងណា លោក Guardiola បានឆ្លើយថា៖ «យើងជាមនុស្សចេះគួរសម ហេតុអ្វីយើងមិនអាច? តើមូលហេតុអ្វីដែលយើងគួរតែមិនចាប់ដៃ? គ្មានហេតុផលសោះ។ លោក Mourinho នឹងចង់ឈ្នះ ហើយខ្ញុំក៏ដូចគ្នា»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៦:៣០ល្ងាចនេះ (ម៉ោងនៅកម្ពុជា)៕

ប្រភពព័ត៌មាន៖ The Guardian

The post លោក Guardiola ថា លោកនឹងចាប់ដៃជាមួយលោក Mourinho ពេល Man City ប៉ះ Man Utd ល្ងាចនេះ appeared first on CamboSport.