បើករថយន្តCRVឆ្លងផ្លូវដែក ខ្វះការប្រុងប្រយ័ត្ន ត្រូវរថភ្លើងបុករងរបួស២នាក់

ភ្នំពេញ ៖ បើករថយន្ត CRV មួយគ្រឿង ឆ្លងផ្លូវដែកខ្វះការប្រុងប្រយ័ត្ន ត្រូវរថភ្លើងបុកប៉ើង ជាច្រើនត្រឡប់ របួសមនុស្សប្រុស២នាក់ ករណី គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើង នៅម៉ោងប្រមាណ ២រសៀល ថ្ងៃទី២៤ កក្កដា នៅចំនុចផ្លូវដែកផ្លូវ ចូលរោងចក្រទឹកកក ស្ថិតនៅភូមិរំដួលជើងភ្នំ សង្កាត់លេខ១​ ក្រុងខេត្តព្រះសីហនុ។ 

ក្រោយកើតហេតុរថភ្លើងមិនបានឈប់នោះទេ ពោលគឺ បានបន្តបើកចូលទៅស្ថានីយ នៅក្រុងព្រះសីហនុ បាត់ស្រមោល។

ដោយឡែក ជនរងគ្រោះ បានបញ្ជូនទៅសង្គ្រោះ នៅគ្លីនិកឯកជនសេតេ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន   ​​លោក​លុក រតនា តំណាង​ក្រុមហ៊ុនរ៉ូយ៉ាល់​ (ភាគី​ខាង​​រថភ្លើងអូសស៊ីទែនប្រេង) ​បាន​​ដាក់ ​ដើម្បី​ធ្វើការ​ទាមទារ​​សំណង​ពីម្ចាស់​រ​ថ​យន្ត​​​​ពោង​​ផ្ទុកស៊ីម៉ង់​ត៍ ដែល​​មាន​​ឈ្មោះ​​ក្រុម​ហ៊ុន​ស៊ីម៉ៅ ត្រេត​ឌីង ​ខូអិល​ធីឌី គឺ​ជាក្រុមរបស់ចិន ពាក់ព័ន្ធ​ករណី​រថ​​ភ្លើង​​អូស​​ស៊ីទែន​​​ប្រេង​​​​​​​បុក​ជាមួយ​​រថយន្ត​ពោង​​ផ្ទុក​​​ស៊ីម៉ង់​ត៍​ កាលពីវេលាម៉ោង​០៧ និង​៣០នាទី​ព្រឹក​ថ្ងៃទី​១២ មិថុនា កន្លងមក ស្ថិតនៅ​ចន្លោះ​គីឡូលេខ១២៣ ​ក្នុងភូមិ​ព្រៃ​​តាព្រិត ឃុំ​ស្តេច​គង់​ខាង​លិច ស្រុកបន្ទាយមាស ខេត្តកំពត ។

ប្រភពឱ្យ​ដឹងថា ​លោក​​​តំណាង​ក្រុមហ៊ុនរ៉ូយ៉ាល់​​នេះ បាន​ដាក់ពាក្យ​បណ្តឹងទារ​​សំណង​​​​ជាផ្លូវការ​ចំនួន​​៦០ម៉ឺនដុល្លារ ពី​ខាង​ក្រុម​ហ៊ុន​ស៊ី​ម៉ៅ​ត្រេតឌីង ខូ​អិលធីឌី របស់ចិននោះ ។ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​ចិន ដែលមាន​រថយន្ត​ផ្ទុកស៊ីម៉ង់ត៍នោះ ​មិន​​ទាន់​បាន​ឆ្លើយ​​តបទេ ។ ប៉ុន្តែ​រឿង​គ្រោះថ្នាក់ចរាចរណ៍នេះ គឺ​ខាង​​​រថ​​ភ្លើង​​​បុក​ជាមួយ​ខាង​រថយន្ត​​​ បណ្តាល​ឱ្យ​ខូចទាំងស្រុង​​នោះ ក៏​ត្រូវ​ឱ្យ​ស្ថានទូត​ចិន​​ជាអ្នក​ដោះ​ស្រាយ​វិញ ។ ​

ប្រភពបន្តថា កាលពី​ព្រឹក​ថ្ងៃទី​១៨ មិថុនា ​មាន​តំណាង​​​​ខាង​រថយន្ត​ពោង​ផ្ទុកស៊ីម៉ង់ត៍​ បានចូលជួបជាមួយ​​នគរបាល​​ស្រុក ​គ្រោង​នឹង​​ចរចា និងសួរនាំ​ពីច្បាប់​ផង ប៉ុន្តែ​ត្រូវនគរបាល​​បញ្ជាក់​ងថា រថយន្ត​ពោង​ផ្ទុុកស៊ីម៉ង់ត៍​ ពិត​ជាខុស​ហើយ ​គឺបើកប្រជែង​ជាមួយ​រថភ្លើង​ គឺ​ក្នុង​ទិសដៅ​​ស្របគ្នា ពីជើងទៅត្បូង​ តែពេលកំពុងមានល្បឿន​ដូច​គ្នា រថយន្តបានបើក​ពីកើតទៅ​លិច គឺឆ្លង​ផ្លូវរថភ្លើង​ ហើយ​ត្រូវ​រថភ្លើង​​បុក​តែម្តង​ ។ ​គួបញ្ជាក់ថា ផ្លូវ​ក្រាលក្រួស​ក្រហម​​ឆ្លងកាត់​​ផ្លូវដែក​នេះ ជាផ្លូវ​ថ្មីឆ្លង​​កាត់ចូលទៅ​​រោងចក្រ​​ស៊ីម៉ង់ត៍​ថ្មី។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បើករថយន្តCRVឆ្លងផ្លូវដែក ខ្វះការប្រុងប្រយ័ត្ន ត្រូវរថភ្លើងបុករងរបួស២នាក់

បើករថយន្តCRVឆ្លងផ្លូវដែក ខ្វះការប្រុងប្រយ័ត្ន ត្រូវរថភ្លើងបុករងរបួស២នាក់