ការបញ្ចុះតម្លៃរហូតដល់ ៦០%លើម៉ាកយីហោពិតៗ នៅហាង Central Mall !

ភ្នំពេញ៖ រដូវភ្លៀងបានមកដល់ហើយ តើប្រិយមិត្តបានត្រៀមសម្ភារៈ និងសម្លៀកបំពាក់អ្វីខ្លះ ក្នុងរដូវនេះ?

ឆ្លៀតក្នុងរដូវបង្អុរភ្លៀងនេះដែរ ហាងដ៏ល្បីល្បាញCentral Mall ដែលល្បីថាលក់តែផលិតផលម៉ាកពិតប្រាកដ បានបំពេញបំណង ទៅកាន់ប្រិយមិត្តផងដែរ ជាមួយនឹងសម្លៀកបំពាក់ក្រាស់ៗ សម្រាប់ដំណើរកំសាន្តដ៏ សែនមានន័យរបស់អ្នក។ ចំពោះសម្លៀកបំពាក់ គឺវាពិតជាសំខាន់ណាស់ ដែលអាចជួយឲ្យអ្នកមាន ភាពកក់ក្តៅ ពេលត្រូវនឹងដំណក់ទឹកភ្លៀង ខណៈពេលអ្នកដើរកំសាន្ត តាមទីជិត ឬទីឆ្ងាយជាដើម។ មិនតែប៉ុណ្ណោះ ថ្មីៗនេះដែរ ហាង Central Mall ក៏បានធ្វើការផ្តល់ជូននូវ ការបញ្ចុះតម្លៃរហូតដល់៦០% ក្នុងរដូវកាលភ្លៀងនេះ ដែលជាការបញ្ចុះតម្លៃដ៏ធំជាងគេ សម្រាប់ប្រូម៉ូសិនទាំងអស់ ដែលហាង Central Mall ធ្លាប់មាន។ ក្នុងនោះដែរ ម៉ាកផលិតផលល្បី២ ដែលត្រូវបញ្ចុះតម្លៃ មានដូចជាម៉ាក Tactical 5.11 និងម៉ាក The North Face ។ សម្រាប់ម៉ាក Tactical 5.11 មានអាវរងារ (អាវមនុស្សប្រុស) នឹងមានការបញ្ចុះតម្លៃ១០% និងផ្តល់ជូនឆ័ត្រម៉ាក Tactical 5.11 ១ភ្លាមៗ។ ចំពោះម៉ាក The North Face វិញ មានចាប់ពី ១០ទៅ ៥០%។ ពិសេសសម្រាប់អ្នកដែលមានកាតសមាជិក នឹងទទួលបានការបញ្ចុះតម្លៃ ១០%ពីលើការបញ្ចុះតម្លៃ ខាងលើនេះទៀត។

ការបញ្ចុះតម្លៃដ៏អស្ចារ្យ នឹងធ្វើឡើងចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ផងដែរ។ ហាង Central Mall ជាហាងមួយដែលនាំចូលតែទំនិញសុទ្ធល្អ ១០០% ពីក្រៅប្រទេស ជាមួយនឹងគុណភាពល្អ សម្រាប់ប្រិយមិត្តនិយមដើរ កំសាន្តតាមបណ្តាខេត្ត និងប្រទេសនានា។ ហាង Central Mall នេះដែរ មានម៉ាកល្បីៗ ដូចជា Samsonite, American Tourister, Tactical 5.11, The North Face និងម៉ាក Victorinox ដែលម៉ាកទាំងអស់នេះ មានផលិតផលជាច្រើនដូចជា វ៉ាលីស កាបូបស្ពាយ សម្លៀកបំពាក់ ទាំងនារី ទាំងបុរស នាឡិកា ស្បែកជើង សំរាប់អតិថិជន ប្រើប្រាស់ ជាលក្ខណៈបែបធ្វើដំណើរកំសាន្ត បំពេញភារៈកិច្ចការងារ ធ្វើដំណើរបែបផ្សងព្រេង និងបែបទាហាន ប៉ូលិស ជាដើម។

ប្រិយមិត្ត អាចស្វែងរកហាង Central Mall បានដែលមានអាស័យដ្ឋាន នៅកាច់ជ្រុង ខាងលិចផ្សារធំថ្មី ហើយជាពិសេស រាល់ទំនិញដែលលោកអ្នកទិញភាគច្រើន តែងផ្តល់នូវសេវាធានា តាមការកំណត់របស់ផលិតផល។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរស័ព្ទលេខ ០២៣ ៩៦៦ ៣០០ ឬហ្វេសប៊ុក Central Mall- Phnom Penh

ចង់បានរបស់ម៉ាកពិតៗ និងត្រឹមត្រូវពីប្រទេសក្រៅ សូមកុំភ្លេចហាង Central Mall ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ការបញ្ចុះតម្លៃរហូតដល់ ៦០%លើម៉ាកយីហោពិតៗ នៅហាង Central Mall !

ការបញ្ចុះតម្លៃរហូតដល់ ៦០%លើម៉ាកយីហោពិតៗ នៅហាង Central Mall !

ការបញ្ចុះតម្លៃរហូតដល់ ៦០%លើម៉ាកយីហោពិតៗ នៅហាង Central Mall !

ការបញ្ចុះតម្លៃរហូតដល់ ៦០%លើម៉ាកយីហោពិតៗ នៅហាង Central Mall !

ការបញ្ចុះតម្លៃរហូតដល់ ៦០%លើម៉ាកយីហោពិតៗ នៅហាង Central Mall !