ពេជ្រ សីហាប្រាប់​ថា ​សន្លប់​​ធំ​​​​​ល្ងាច​​មិញ​មក​ពី​ PNN ​ផ្ដល់​ដំណឹង​ខុស

អ្នក​ប្រដាល់​មុខ​តាន់​ ពេជ្រ សីហា ទទួល​រង​បរាជ័យ​ដោយ​សន្លប់​ធំ​​ក្នុង​ទឹក​ទី​២​​កាល​ពី​ល្ងាច​មិញ​​​​មក​ពី​សង្វៀន​​ផ្ដល់​ដំណឹង​ខុស ​​សម្រាប់​ការ​​ប្រកួត​​មិត្ត​ភាព​​​អន្តរជាតិ​ជា​មួយ​​​កីឡាករ​ថៃ​ Phlangnom ​​​នៅ​សង្វៀន​ PNN។

 

ពេជ្រ សីហាប្រាប់​ថា ​សន្លប់​​ធំ​​​​​ល្ងាច​​មិញ​មក​ពី​ PNN ​ផ្ដល់​ដំណឹង​ខុសពេជ្រ សីហា ក្រហម​

 

ប្អូន​​ប្រុស​​បង្កើតរបស់​​ ពេជ្រ​ សុផាន់ ​បាន​ប្រាប់​​ថា ​ដំបូង​ឡើយ​​អ្នក​រៀប​ចំ​ការ​ប្រកួត​បាន​​​ប្រាប់​ទៅ​គេ​​ថា នឹង​ទទួល​បាន​​៣​ពិន្ទុ​ដោយ​ស្វ័យ​ប្រវត្តិ​ បន្ទាប់​ពី​ដៃ​គូ​របស់​គេ​អវត្តមាន ដូច្នេះ​រូប​គេ​​មិន​បាន​​ហ្វឹកហាត់​ដើម្បី​ត្រៀម​ឡើង​វ៉ៃ​ទេ។ ប៉ុន្តែ​ក្រោយ​មក​​អ្នក​រៀប​ចំ​កម្មវិធី​​ប្រាប់​គេ​វិញ​ថា ត្រូវ​​​​ប្រកួត​​មិត្ត​ភាព​ជំនួស​វិញ​។

 

​​អ្នក​ប្រដាល់​មាន​ដើម​កំណើត​មក​ពី​ខេត្ត​តាកែវ​រូប​នេះ​បន្ត​ថា ​​មូលហេតុ​មិន​បាន​ហ្វឹកហាត់​ បែប​នេះ​ទើប​​ធ្វើ​ឲ្យរូប​​គេ​​ឡើង​វ៉ៃ​មិន​បាន​ល្អ។ តាម​ពិត​ទៅ កីឡាករ​ថៃ​ខាង​លើ​ធ្លាប់​បរាជ័យ​ដោយ​ពិន្ទុ​ក្រោមថ្វី​​ដៃរបស់​​ ពេជ្រ​ សីហា ម្ដងហើយ​។

 

​ក្រៅ​ពី​គូ​ប្រកួត​មិត្ត​ភាព​​ខាង​លើ​នេះ​​​ ក៏​មាន​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​​​គឺ​​កីឡាករ​កម្ពុជា​ សរ រាជសីហ៍ យក​បាន​៣​ពិន្ទុ​​ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​​លើ​កីឡាករ​ថៃ  Inseedang Bangfarm ​​​ដែល​បោះ​បង់​ចោល​ការ​​ប្រកួត​​ក្នុង​ទឹក​ទី​២៕

 

ពេជ្រ សីហាប្រាប់​ថា ​សន្លប់​​ធំ​​​​​ល្ងាច​​មិញ​មក​ពី​ PNN ​ផ្ដល់​ដំណឹង​ខុស

 

ពេជ្រ សីហាប្រាប់​ថា ​សន្លប់​​ធំ​​​​​ល្ងាច​​មិញ​មក​ពី​ PNN ​ផ្ដល់​ដំណឹង​ខុស

 

 

អត្ថបទ​៖ ស្រី​ សុវណ្ណដារ៉ា​​​​​​​