​ឪពុកធម៌​របស់​សម្តេច​តេ​ជោ នឹង​បានរស់នៅ​ក្នុងផ្ទះ​ស្អាត​១​ខ្នង នា​ដើមខែ​សីហា​

ភ្នំពេញ:
លោកតា ពុធ សឿន ជា​លោកឪពុក​ធម៌​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នាក​យក​រដ្ឋមន្ត្រី​នៃ​កម្ពុជា មាន​សេចក្តី​រីករាយ​និង​ជីវិត​ថ្មី​ហើយ​នា​ដើមខែ​សីហា​ខាងមុខ​ដ៏​ខ្លី​នេះ​។ លោកតា នឹង​បានរស់នៅ​ក្នុងផ្ទះ​ស្អាត​១​ខ្នង ជា​អំណោយ​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សរសេរ​នា​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា​ឆ្នាំ​២០១៦​នេះ​ថា យើងទាំងអស់គ្នា​ប្រាកដជា​ចាំបាន​ថា លោកតា​ធាក់​ស៊ីក្លូ​អាយុ ៨៩ ឆ្នាំ​ម្នាក់នេះ​បាន​តស៊ូ​ធាក់​ស៊ីក្លូ ដើម្បី​ជីវិត​រស់នៅ​ចុងក្រោយ​របស់​លោកតា​ផង និង​ដើម្បី​ចៅប្រុស​ផង ទោះបី​មាន​វ័យ​ចំណាស់​ដល់​ថ្នាក់ នេះ​ក៏ដោយ​។ ដោយសារ​ការតស៊ូ​អំណត់​ព្យាយាម​ខិតខំ​ជួយ​ខ្លួនឯង ទើប​លោកតា​ត្រូវ​បានទទួល​ការ អាណិត​ពី​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​ទទួលបាន​ក្តី​ស្រឡាញ់​និង​សណ្តោស​ពីស​ម្តេច​តេ​ជោ​។​

​នេះ​ជា​ផ្ទះ​របស់ លោកតា ពុត សឿន អាយុ​៨៩ ឆ្នាំ ដែល​លោកតា​ប្រាថ្នា​ចង់បាន​ផ្ទះ​រស់នៅ​សម្រាប់​ជីវិត ចុងក្រោយ​។ ផ្ទះ​នេះ​គឺ​ស្ថិតនៅ ភូមិ​សង្កែ ឃុំ​ឈើទាល ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ដែលជា​អំណោយ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន កំពុង​សាងសង់​សំរេចបាន​ប្រមាណ​ជា ៧០%​ហើយ​។ ផ្ទះ​នេះ​បាន​សាងសង់​ពី​ដើមខែ​កក្កដា និង​បញ្ចប់​រួចរាល់​នៅ​ដើមខែ សីហា ២០១៦ ខាងមុខនេះ ដែលមាន​ប្រវែង ៨ x១២ ម៉ែត្រ បន្ទប់​ធំ​មួយ មាន​អាងទឹក បន្ទប់ទឹក​ក្នុង និង​តទៅ​ក្រោយ​មួយទៀត ព្រមទាំង​មាន​ខឿន សងខាង​ផ្ទះ​ផងដែរ​។​

​សូម​អរគុណ​ជនរួមជាតិ​ដែល​បាន​ចូលរួមចំណែក និង​សូម​ជូនពរ​លោកតា ពុត សឿន បានរស់នៅ​ក្នុង ផ្ទះ​ថ្មី​សុខ​សប្បាយ និង​ជួបប្រទះ​តែ​សេចក្តីសុខ​គ្រប់ៗ​ពេល​៕s/t