ក្រុម​ការងារ​ចិន​ Jailbreak iOS ជំនាន់​ 9.2 និង​ 9.3.3 បាន​សម្រេច​

​​វា​ប្រៀប​ដូច​ជា​សុបិន​ក្លាយ​ជា​ការ​ពិត​មួយ​សម្រាប់​អ្នក​ប្រើ​ប្រាស់​​ឧបករណ៍​ iOS មួយ​ចំនួន​ ព្រោះ​ថា​ក្រុមការងារ​ចិន​ Pangu បាន​ប្រកាស​ពី​ការ​ Jailbreak ​បាន​​សម្រេច​នូវ​ប្រព័ន្ធ​ iOS ជំនាន់​ 9.2 និង​ 9.3.3។

 

ក្រុម​ការងារ​ចិន​ Jailbreak iOS ជំនាន់​ 9.2 និង​ 9.3.3 បាន​សម្រេច​

 

Pangu បាន​បញ្ចេញ​ Tool សម្រាប់​ Jailbreak ជា​ភាសា​ចិន​ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទាញ​យក​ ដោយ​ Tool ជា​ភាសា​អង់គ្លេស​រំពឹង​ថា​នឹង​បញ្ចេញ​ឲ្យ​​ទាញ​យក​ឆាប់ៗ​នេះ។

 

​​​​យោង​តាម​វិបសាយ​របស់​ Pangu ឲ្យ​ដឹង​ថា​​ការ​ Jailbreak នេះ​ធ្វើ​បាន​តែ​ជា​មួយ​​ឧបករណ៍​ 64-bits ដូច​ខាង​ក្រោម៖

 

@ iPhone 6s Plus, iPhone 6s, iPhone 6 Plus, iPhone 6, iPhone 5s, iPhone SE
@ iPad Air 2, iPad Air, iPad mini 4, iPad mini 3, iPad mini 2, iPad Pro
@ iPod Touch 6G

 

ចុច​អាន៖ ហេតុផល ៤ យ៉ាង គួរ​និង​មិន​គួរ jailbreak iPhone/iPad

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ iPhoneHacks