ឈឺពោះ​ក្នុងពេល​មាន​ផ្ទៃពោះ ពេល​ណា​គួរ​បារម្ភ​ទេ​?

ឈឺពោះ​ក្នុងពេល​មាន​ផ្ទៃពោះ ពេល​ណា​គួរ​បារម្ភ​ទេ​?


ឈឺពោះ​ក្នុងពេល​មាន​ផ្ទៃពោះ ពេល​ណា​គួរ​បារម្ភ​ទេ​?

​ការ​ឈឺពោះ​ក្នុងពេល​មាន​ផ្ទៃពោះ អាច​ជា​សញ្ញា​ដែល​គួរឲ្យ​បារម្ភ​ណាស់ មានន័យ​ថា វា​អាច​ជា​រឿង​ទាក់ទង នឹង​អាស៊ីត​ក្រពះ​ចេញ​ច្រើន និង​ក្រពះ​មិន​កិន​អាហារ ឬ​អាច​ទាក់ទង​នឹង​កូនក្រៅស្បូន ឬរ​លូត​កូន​ដែរ​។ យ៉ាងណាមិញ ការ​ឈឺពោះ ក៏​អាច​គ្រាន់តែ​ជា​អាការៈ នៃ​ការ​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ ហើយក៏​មិន​មាន​អ្វី​គ្រោះថ្នាក់​ដែរ​។

ការ​ឈឺពោះ​ក្នុង​ត្រីមាស​ទី​១
ក្នុង​ត្រីមាស​ដំបូង ការ​ឈឺពោះ គឺជា​រឿង​កើតមាន​ជា​ញឹកញាប់​បំផុត ហើយ​វា​កើតឡើង ដោយសារតែ​ហេតុផល​មួយចំនួន​ដូចជា ស្បូន​លូតលាស់​ខ្លាំង​រុញ​ពោះវៀន ដែល​ជាហេតុ​នាំ​ឲ្យ​ទល់លាមក ហើម​ពោះ និង​បង្ក​ជាការ​ឈឺពោះ​ដែរ​។ ពេលខ្លះ ការឈឺចាប់​នៅ​ពោះ​ផ្នែក​ខាងលើ ក៏​អាច​ជា​សញ្ញា​មួយ នៃ​ការឡើង​ជាតិ​អាស៊ីត​ក្រពះ​ច្រើន ឬ​ហៅ​ថា GERD​។ ខណៈពេល​ដែល​ស្បូន​នៅ​តូច​នៅឡើយ ក្នុង​ត្រីមាស​ដំបូង​នោះ អ្នក​ក៏​អាច​មាន​អា​ការៈឈឺចាប់ នៅ​ពោះ​ផ្នែក​ខាងក្រោម ដោយសារតែ​ការ​យឺត​នៃ​សរសៃ​ចង​ស្បូន ហើយ​ការឈឺចាប់ អាច​រាល​ទៅ​តំបន់​ក្រលៀន​ទៀតផង​។ ចំពោះ​អា​ការៈបញ្ជាក់​អំពី ភាព​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ ឬ​ហៅ​ថា​លូត​កូន​វិញ ការឈឺចាប់​អាច​នឹង​មាន លក្ខណៈ​ដូច​គេ​ចាក់​នៅ​ពេល​ធ្វើ​ចលនា ឬ​បែរក្រោយ ឬ​អាច​ឈឺចាប់​បែប​ងំ និងរ​មាស់​។

ឈឺពោះ​ក្នុង​ត្រីមាស​ទី​២ និង​ទី​៣
ក្នុងដំណាក់កាល​បន្ទាប់ នៃ​ការ​មាន​ផ្ទៃពោះ រាល់​អាការៈ​ទាំងឡាយ ដែល​ធ្វើឲ្យ​មិន​មាន​ផា​សុកភាព គួរតែ​យកចិត្តទុកដាក់​ឲ្យ​មែនទែន ជាពិសេស ពេល​ឈឺពោះ​តែម្តង​។ យ៉ាងណាមិញ មានរឿង​ច្រើនណាស់ ក្រៅ​ពី​ការ​ឈឺពោះ​ទៅទៀត ឬ​អាច​និយាយថា ឈឺពោះ​សម្រាលកូន​លេងៗ ដែល​អាច​បណ្តាល​ឲ្យ មិន​មាន​ផា​សុកភាព​ក្នុង​ពោះ​បាន​។ រឿង​នេះ​ភាគច្រើន គឺជា​ការ​តឹង​ធូរៗ នៅ​សាច់ដុំ​ពោះ​ផ្នែក​ខាងក្រោម ដែល​កើតឡើង​ភ្លាមៗ និង​កើតឡើង​ដោយ​ខ្លួនឯង​។ រឿង​នេះ​ច្រើនតែ​កើតមាន​ជា​ញឹកញាប់ ក្នុង​ត្រីមាស​ទី​៣​។ ការឈឺចាប់​នៅ​ពោះ​ផ្នែក​ខាងលើ ជាមួយគ្នា​នឹង​ការ​ក្រហាយ​ដើមទ្រូង និង ការឡើង​អាស៊ីត​ក្រពះ​ច្រើន អាច​ក្លាយទៅជា​រឿង​ធ្ងន់ធ្ងរ​មួយ ពេល​ចុងបញ្ចប់​នៃ​ការ​មាន​ផ្ទៃពោះ​បាន​។ យ៉ាងណាមិញ ការឡើង​អាស៊ីត​ក្រពះ​ច្រើនពេក អាច​ជា​សញ្ញា​មួយ នៃ​ការ​លើស​សម្ពាធ​ឈាម ក្នុងពេល​មាន​ផ្ទៃពោះ ឬ​ហៅ​ថា​ត្រៀម​ក្រឡាភ្លើង​ដែរ​។ យក​ល្អ គួរតែ​ពិនិត្យ​សម្ពាធ​ឈាម​ផង បើសិន​ជា​អ្នក​មាន​បញ្ហា ឈឺពោះ​ផ្នែក​ខាងលើ​ដោយសារ​តែ​ឧស្សាហ៍ ឡើង​អាស៊ីត​ក្នុង​ក្រពះ​ច្រើន​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។