សាលាក្រុងហាម​អ្នកកាន់​ទុក្ខ​សព​ កែម ឡី ​ដើរហែក្បួន

សាធារណជននឹងមិនអនុញ្ញាតឲ្យហែដោយថ្មើរជើងក្នុងពេលហែក្បួនសពនៅថ្ងៃអាទិត្យ សម្រាប់អ្នកវិភាគ នយោបាយកែម ឡី ទេ ចំណែកឯអ្នកនាំពាក្យសាលាក្រុងកាលពីម្សិលមិញ បានព្រមានអ្នកចូលរួមកាន់ទុក្ខមិន ឲ្យយកព្រឹត្តិការណ៍នេះជារឿងនយោបាយ។ សពរបស់អ្នករិះគន់រដ្ឋាភិបាលដែលត្រូវគេសម្លាប់នេះ នឹងហែចេញពីវត្តចាស់នៅក្រុងភ្នំពេញ នាវេលាម៉ោង ៧ព្រឹក មុនពេលបើកតាមមហាវិថីមុនីវង្ស និងផ្លូវជាតិលេខ៣ឆ្ពោះទៅកាន់ខេត្តកំណើតរបស់លោកនៅតាកែវ។ យោងតាមសេចក្តីថ្លែងការណ៍ពីគណៈកម្មការបុណ្យ សាលាក្រុងនិងគណៈកម្មការបុណ្យសព កែម ឡី បាន ព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកដែលចូលរួមដង្ហែសពត្រូវនៅក្នុងរថយន្ត ឬ រ៉ឺម៉ក ឬ ជិះម៉ូតូ។ លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលាក្រុង បានបញ្ជាក់ថា អាជ្ញាធរនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់ដើរ ហើយបានព្រមានអ្នកកាន់ទុក្ខមិនឲ្យប្រើព្រឹត្តិការណ៍នេះជារឿងនយោបាយទេ។ លោក ចាន់យ៉ាដា បាននិយាយថា “ពួកគេនឹងមិនអនុញ្ញាតឲ្យដើរដង្ហែជាដាច់ខាត។ នៅពេលហែ គេនឹងមិន អនុញ្ញាតឲ្យមានបដាជាសារនយោបាយ និងមិនអនុញ្ញាតឲ្យស្រែកអ្វីទាក់ទងនឹងនយោបាយទេ។ នេះជា បុណ្យសព។ កុំប្រើគ្រួសារសពដើម្បីកេងចំណេញ”។ លោក ទឹម ម៉ាល័យ អ្នករៀបចំបុណ្យសពបាននិយាយថា បម្រាមនេះនឹងពិបាកធ្វើតាម។ លោក ម៉ាល័យ […]

The post សាលាក្រុងហាម​អ្នកកាន់​ទុក្ខ​សព​ កែម ឡី ​ដើរហែក្បួន appeared first on The Cambodia Daily.