រឿង​រ៉ាវ​របស់​គូ​ស្នេហ៍​ Titanic ទី២​នៅ​ចិន ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្រក់​ទឹក​ភ្នែក

កាលពីពេលថ្មីនេះគូស្នេហ៍វ័យចំណាស់មួយគូបានធ្វើឲ្យប្រជាជនចិនជាច្រើនស្រក់ទឹកភ្នែកបន្ទាប់ពីបានដឹងរឿងរ៉ាវរបស់ពួកគាត់ ហើយបានដាក់ងារឲ្យពួកគាត់ថាគូស្នេហ៍ Titanic ទី២ ទៀតផង។

បើបានការបង្ហោះរបស់ការសែតចិនដ៏ល្បី Xinhua បានឲ្យដឹងថានៅក្នុងយុទ្ធនាជួយសង្គ្រោះប្រជាជនដែលរងគ្រោះដោយទឹកជំនន់ក្នុងប្រទេសចិន ក្រុមជួយសង្គ្រោះបានពើបប្រទះឃើញលោកនិយាយម្នាក់ត្រូវបានចងភ្ជាប់ជាមួយនឹងដើមឈើមួយដើមដែលមានទឹកជន់លិចជុំវិញខ្លួន ពួកគេក៏បានទៅជួយស្រាយលោកយាយចេញដើមឈើ នឹងស្រង់គាត់ចេញពីទឹកដាក់លើកាណូតសង្គ្រោះ។

ក្រោយការសាកសួរលោកយាយបានរៀបរាប់ថា មូលហេតុដែលបណ្ដាលឲ្យគាត់ត្រូវចង់ភ្ជាប់នឹងដើមឈើនេះគឺដោយសារតែផ្ទះរបស់គាត់បានរងការជន់លិចរហូតធ្វើគាត់នឹងប្ដីរសាត់តាមទឹកមកដល់កន្លែងនេះ ហើយដោយសារប្ដីគាត់ ខ្លាចគាត់អស់កម្លាំងមិនអាចទប់ទល់នឹងកម្លាំងទឹកបាន ប្ដីរបស់គាត់ក៏បានយកខោមកចងគាត់ជាប់នឹងដើមឈើនេះតែម្ដង ចំណែកឯប្ដីរបស់គាត់បន្ទាប់ពីចង់ឲ្យគាត់រួចក៏ត្រូវរសាត់តាមកម្លាំងទឹកហូរទៅបាត់តែម្ដង។

មកដល់ត្រឹមគេក៏នឹកដល់ឈុតមួយក្នុងរឿង Titanic នៅពេលដែលកប៉ាល់លិច តួអង្គប្រុស Jack សុខចិត្តឲ្យតួអង្គស្រី Rose ដេកនៅលើបន្ទះក្ដារអណ្ដែតនៅលើទឹកមួយបន្ទះដែលខ្លួនរកឃើញ ហើយខ្លួនសុខចិត្តនៅក្នុងទឹកកាន់ក្ដារបន្ទះនោះ រហូតដល់អស់កម្លាំងលិចចូលទៅក្នុងសមុទ្រទឹកកកបាត់ទៅ។

ទស្សនាវីដេអូ ៖

Real-life “Titanic”: 72-year-old woman rescued, husband swept away by floods in Hubei, central China.

Posted by on Sunday, July 24, 2016

ប្រជាជនចិនជាច្រើនពេលដែលបានដឹងរឿងនេះមានការរំជួលចិត្ត នឹងអាណិតគូស្នេហ៍វ័យចំណាស់នេះជាពន់ពេក ពួកគេបានបន់ស្រន់ថា សូមឲ្យលោកតារសាត់ទៅដល់កន្លែងដែលមានសុវត្ថិភាព នឹងអាចមានជីវិតត្រលប់មករកលោកយាយវិញ៕

  • រឿង​រ៉ាវ​របស់​គូ​ស្នេហ៍​ Titanic ទី២​នៅ​ចិន ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្រក់​ទឹក​ភ្នែក已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ចំនេះដឹង
Tags: