នៅចាំតួឯកស្រីក្នុងរឿង «ជីវិតនាងចាំងគីម» បានទេ! អាយុជិត ៥០ឆ្នាំហើយ តែសម្រស់វិញមិនធម្មតា…!

កូរ៉េខាងត្បូង៖ ទោះបីជាពេលវេលាបានកន្លងទៅអស់រយៈពេលជាច្រើនឆ្នាំក្តី ប៉ុន្តែបើនិយាយពី សម្រស់របស់តួឯកស្រីកូរ៉េខាងត្បូងម្នាក់នេះវិញ គឺនៅតែស្រស់ស្អាតអស់ទាស់... មិន ចាញ់តារាឯកស្រីៗនានាប៉ុន្មាននោះទេ។

អ្នកប្រហែលជានៅចាំបានហើយមែនទេ នៅក្នុងរឿង «ជីវិតនាងចាំងគីម» គឺអ្នកនាង Lee Yong A បានដើរជាតួឯក ស្រីដែលត្រូវទទួលរងទុក្ខវេទនា តាំងពីតូចរហូតដល់ធំ។ បើគិតមកដល់ពេលនេះ អ្នកនាង Lee Yong A មានអាយុ៤៥ឆ្នាំហើយ តែសម្រស់វិញមិនបាច់និយាយទេ គឺនារីៗ អាយុតំណាលគ្នាសុំខ្មាស។

តាមព័ត៌មានចុះផ្សាយកន្លងមកបានឱ្យដឹងថា តារាសម្តែង កូរ៉េខាងត្បូងរូបនេះបាន ខកខានសម្តែងនៅក្នុងអាជីពជាអ្នកសិល្បៈជាច្រើនឆ្នាំមកហើយ ព្រោះដោយសារតែ ជាប់បំពេញភារកិច្ចជាម្តាយដ៏ល្អ សម្រាប់កូនស្រីដ៏គួរឱ្យស្រឡាញ់ ទាំង២នាក់របស់ នាង ហើយនាងគឺបានទទួលតែការថតឃោសនាខ្លះៗតែប៉ុណ្ណោះ។

ប៉ុន្តែនាពេលថ្មីៗ នេះនាង Lee Yong A ក៏បានចូលរួមធ្វើសកម្មសម្បុរសធម៌ក្នុងសង្គម មួយចំនួនធំដែរ ដូចជានាងបានទៅចូលរួមនៅក្នុងកម្មវិធីលើកកម្ពស់គម្រោង LYA នៃអង្គការយូណេស្កូ ដែលមានបេសកកម្ម ដើម្បីជួយកុមារក្រីក្រ ដែលមានការខ្វះខាត សម្ភារៈប្រើប្រាស់ និងជួយផ្គត់ផ្គង់ខាងថ្នាំសង្កូវសម្រាប់ការព្យាបាលជម្ងឺ។

ហើយមួយរយៈក្រោយមកនេះ ទោះបីនាង Lee Yong A ហាក់ដូចជាគ្មានការទាក់ទង ឱ្យទៅ សម្តែងខ្សែភាពយន្តណាមួយក្តី ក៏អ្នកនាងមិនបានបាត់មុខចេញពីសង្គមសិល្បៈកូរ៉េទៅណាដែរ ព្រោះនាងនៅមានការថតឃោសនាឱ្យខាងពាណិជ្ជកម្មផ្សេង និងបង្ហាញសកម្មភាពកម្សាន្តជាមួយអ្នកគាំទ្រនាងជាច្រើននាក់។

លើសពីនេះទៅទៀត នាងក៏បានចូលរួម កម្មវិធីសន្តិភាពដើម្បីការអភិវឌ្ឍន៍នៃតំបន់ដែលគ្មានកងទ័ពរបស់កូរ៉េទាំង២ ក្នុងនាមឯកអគ្គរាជទូតសុឆន្ទៈនៃអង្គការ UNICEF និងបានបរិច្ចាគថវិកា ចំនួន១០០,០០០ដុល្លារអាមេរិក ទៅឱ្យមូលនិធិជួយសង្រ្គោះក៏ដូចជាការផ្តល់សម្រាប់ការគាំទ្រកម្មវិធី អាហារូបករណ៍របស់មូលនិធិអាហារូបករណ៍ Sujatha Diyani នៃប្រទេសស្រីលង្កាផងដែរ។

ខាងក្រោមនេះជារូបថតប៉ុន្មានសន្លឹក ដែលបង្ហាញថា នាងក្រៅពីមានចិត្តល្អ ក៏នៅមានសម្រស់ស្រស់ស្អាតថែមទៀតផង!

ប្រភព ៖
បរទេស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload