រសៀលនេះ ភិន សុដាលិស ​បើក​​សន្និ​សីទ​កាសែត​​មួយ​

រាជធានី​ភ្នំពេញ ៖ ប្រភព​ពី​ក្រុមការងារ​ផលិតកម្ម​មហាហង្ស​បានឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា ២០១៦ នេះថា អ្នក​នាង​​ភិន សុ​ដា​លិ​ស នឹង​ធ្វើ​សន្និសីទកាសែត​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៥ កក្កដា ២០១៦ ស្ថិត​ក្នុង​ទីស្នាក់ការ​ផលិត​មហាហង្ស ក្បែរ​រង្វង់​មូល​ទួល​​គោក រាជធានី​ភ្នំពេញ ។

ប្រភព​បន្ត​ថា សន្និសីទ​នោះ គឺ​ស្តី​ពី​ការ​សុំ​ទោស​ដល់​ឪពុក​ម្តាយ​របស់​នាង ដែល​ខ្លួន​បាន​ធ្វើ​ដោយសារ​រឿង​ស្នេហា ធ្វើ​ឱ្យ​នាង​ខុស​ឆ្គង រហូត​ក្លាយជា​នារី​មេម៉ាយ​ក្មេងខ្ចី ទាំង​មិន​ស្តាប់​បង្គាប់ការ​ណែនាំ​ពី​ចាស់ទុំ​នោះ ។

អ្នក​នាង​សុ​ដា​លិ​ស ក៏​នឹង​លើកយក​ពី​បញ្ហា​លែងលះ​ដាច់ស្រេច​រវាង​នាង និង​លោក​ប៉ែន ចំ​រ៉ុ​ង ប្រកាស​ជា​សាធារណៈជន​ឱ្យ​បាន​ជ្រាប​ជា​លម្អិត​ផង​ដែរ ។