Dortmund នឹងនាំយក Goetze ពីក្លិប Bayern ក្នុងតម្លៃខ្លួន២៦លានអឺរ៉ូ

ក្លិប Borussia Dortmund បានចុះហត្ថលេខាជាមួយនឹង Mario Goetze ជាលើកទី២ ពីក្លិប Bayern Munich ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំក្នុងតម្លៃខ្លួន២៦លានអឺរ៉ូ (ស្មើនឹង២៨,៥លានដុល្លារអាមេរិក) រយៈពេល៣រដូវកាល ក្រោយពីខ្សែបម្រើប្រយុទ្ធរូបនេះ បានចាកចេញពីកីឡដ្ឋាន Signal Iduna Park របស់ Dortmund។

Mario-Goetze-ft16

ខ្សែបម្រើប្រយុទ្ធអន្តរជាតិអាល្លឺម៉ង់វ័យ២៤ឆ្នាំរូបនេះ គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដំបូងគេដែលលោក Pep Guardiola បានទិញសម្រាប់ Bayern កាលពីឆ្នាំ២០១៣ ក្រោយពីបានយល់ព្រមចូលរួមជាមួយនឹងក្លិបនេះនៅមុនពេលបញ្ចប់រដូវកាល។ ប៉ុន្តែ រូបគេបានចាកចេញពីកីឡដ្ឋាន Allianz Arena វិញ ក្រោយពីបានឈ្នះពាន Bundesliga ចំនួន៣ និងពាន German Cup ពីរលើក ខណៈដែលរូបគេក៏បានរកគ្រាប់បាល់ឈ្នះសម្រាប់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០១៤ ផងដែរ។

Goetze ដែលជាផលិតផលមួយពីក្រុមយុវជន បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Facebook ថា ការសម្រេចចិត្តរបស់គេក្នុងការចាកចេញពី Dortmund កាលពីឆ្នាំ២០១៣ គឺជារឿងមួយដែលរូបគេសោកស្តាយ។ កីឡាកររូបនេះបានឲ្យដឹងថា៖ «នៅថ្ងៃនេះ ក្រោយពីរយៈពេល៣ឆ្នាំ និងស្ថិតក្នុងវ័យ២៤ឆ្នាំ ខ្ញុំសម្លឹងមើលការសម្រេចចិត្តនោះវិញ ក្នុងរូបភាពផ្សេងគ្នា»។ ខណៈដែលអាចនឹងជួបនឹងការស្វាគមន៍ដែលមិនរីករាយពីសំណាក់អ្នកគាំទ្ររបស់ Dortmund មួយចំនួន Goetze បានឲ្យដឹងថា រូបគេនឹងធ្វើរាល់អ្វីទាំងអស់តាមដែលរូបគេអាចដើម្បីឈ្នះចិត្តអ្នកដែល «មិនស្វាគមន៍រូបខ្ញុំដោយដៃទាំងពីរ»៕

ប្រភពព័ត៌មាន៖ The Guardian

The post Dortmund នឹងនាំយក Goetze ពីក្លិប Bayern ក្នុងតម្លៃខ្លួន២៦លានអឺរ៉ូ appeared first on CamboSport.