អ្នកនឹង​អាច​ភ្ញាក់ផ្អើល ក្រោយ​ដឹង Idol ពិត​របស់ សុគន្ធ ថេ​រ៉ា​យុ​

6 Videos


សុគន្ធ ថេរ៉ាយុ គឺជាតារាចម្រៀងមួយដួងដែលទទួលបានការគាំទ្រគួរសមពីមជ្ឈដ្ឋានអ្នកគាំទ្រទូទាំងប្រទេស ហើយបើទោះលោកជាតារាចម្រៀងដែលមានឈ្មោះល្បី ប៉ុន្តែរូបលោកក៏នៅតែមានតារាចម្រៀងក្នុងដួងចិត្តផ្ទាល់ខ្លួនដូចមហាជនទូទៅដែរ ។ តើអ្នកចង់ដឹងទេ តើតារាចម្រៀងដួងណាខ្លះជា Idol ពិតក្នុងដួងចិត្តរបស់តារាចម្រៀង សុគន្ធ ថេរ៉ាយុ ? ប្រិយមិត្តនឹងមានការភ្ញាក់ផ្អើលពេលបានដឹង ក្រោយ«ប្រជាប្រិយ»ជម្រាបជូន ។

លោក សុគន្ធ ថេរ៉ាយុ បានឱ្យដឹងថា តារាចម្រៀងប្រុស-ស្រីនៅក្នុងដួងចិត្តដែលលោកគាំទ្រតាំងតែពីនៅវ័យក្មេងនោះគឺលោក ណុប បាយ៉ារិទ្ធ និង អ្នកនាង យក់ ឋិតរដ្ឋា ។ រ៉ាយុ បានបន្តឱ្យដឹងទៀតថា កាលពីខ្លួននៅក្មេងវ័យប្រហែលជា ១៥ ឆ្នាំ រាល់ពេលមានការប្រគំតន្ត្រីដែលវត្តមានលោក ណុប បាយ៉ារិទ្ធ និង អ្នកនាង យក់ ឋិតរដ្ឋា គឺមានមុខលោកទៅចូលរួមមើលការសម្តែង និង ច្រៀងរបស់តារាទាំងពីរដួងនេះហើយ ។

P9

អ្នកនឹង​អាច​ភ្ញាក់ផ្អើល ក្រោយ​ដឹង Idol ពិត​របស់ សុគន្ធ ថេ​រ៉ា​យុ​

អ្នកនឹង​អាច​ភ្ញាក់ផ្អើល ក្រោយ​ដឹង Idol ពិត​របស់ សុគន្ធ ថេ​រ៉ា​យុ​

សុគន្ធ ថេរ៉ាយុ ថា លោកស្រឡាញ់ និង គាំទ្រតារាចម្រៀងទាំងពីរដួងនេះខ្លាំងណាស់ ព្រោះតារាទាំងពីរដួងនេះមានទឹកដមសំឡេងពីរោះក្រអួនក្រអៅ លោមចិត្ត ហើយមានចរិតឫកពាល្អ មិនប្រកាន់ និង រួសរាយរាក់ទាក់សម្រាប់លោក និង អ្នកគាំទ្រផ្សេងទៀត ។

អ្នកនឹង​អាច​ភ្ញាក់ផ្អើល ក្រោយ​ដឹង Idol ពិត​របស់ សុគន្ធ ថេ​រ៉ា​យុ​

ទោះបីជាពេលនេះ សុគន្ធ ថេរ៉ាយុ បានក្លាយជាតារាចម្រៀងមួយដួងដូចតារារៀមច្បងទាំងពីរក៏ដោយ ប៉ុន្តែ រ៉ាយុ នៅតែប្រាប់ឱ្យដឹងថា លោកនៅតែស្រឡាញ់ និង គាំទ្រដដែល ៕ សាកល

អ្នកនឹង​អាច​ភ្ញាក់ផ្អើល ក្រោយ​ដឹង Idol ពិត​របស់ សុគន្ធ ថេ​រ៉ា​យុ​អ្នកនឹង​អាច​ភ្ញាក់ផ្អើល ក្រោយ​ដឹង Idol ពិត​របស់ សុគន្ធ ថេ​រ៉ា​យុ​អ្នកនឹង​អាច​ភ្ញាក់ផ្អើល ក្រោយ​ដឹង Idol ពិត​របស់ សុគន្ធ ថេ​រ៉ា​យុ​