ឈ្លោះ និងវាយប្រពន្ធ ម្ដាយក្មេកឃើញមកឃាត់ វាយទាំងម្តាយក្មេកបណ្តាលឲ្យរងរបួសធ្ងន់

ខេត្តស្វាយរៀងៈ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនភា្លមៗ ខណៈដែលឈ្លោះ និងប្រើហិង្សាទៅលើប្រពន្ធ លុះម្ដាយក្មេកមកទាន់ ហើយចូលមកឃាត់ ប៉ុន្តែត្រូវជនបង្កស្ទុះមកវាយបណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិទួលវិហារ ឃុំស្វាយយា ស្រុកស្វាយជ្រំ ។

សមត្ថកិច្ចនគរបាលបានអោយដឹងថា ជនបង្កហេតុមានឈ្មោះ ប៉ោរី (ហៅឡេវ) អាយុ48ឆ្នាំ មុខរបរធ្វើស្រែមានប្រពន្ធឈ្មោះ សៅ សាវឿន អាយុ៤៧ឆ្នាំ រស់នៅភូមិទួលវិហារ ឃុំស្វាយយា ស្រុកស្វាយជ្រំ ។

ចំណែកម្ដាយក្មេករងគ្រោះមានឈ្មោះងិន ឡេង អាយុ៧០ឆ្នាំ មុខរបរកសិករមានទីលំនៅជាមួយជនបង្កដោយរងរបួសលើចិញ្ចើមឆ្វេងធ្ងន់ ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យខេត្តស្វាយរៀង ។

ប្រភពបន្តថា តាមចម្លើយរបស់ប្រពន្ធជនសង្ស័យបានអោយដឹងថា ប្ដីគាត់បានផឹកស្រាស្រវឹងហើយក៏មានជម្លោះជាមួយនឹងគាត់យ៉ាងខ្លាំង និងប្រើហិង្សាបន្ទាប់មកម្ដាយក្មេកដើរមកផ្ទះឃើញដូច្នេះក៏ចូលមកឃាត់កុំអោយឈ្លោះគ្នាព្រោះខ្មាសអ្នកជិតខាងប៉ុន្តែប្ដីមិនស្ដាប់ក៏បានវាយទៅលើម្ដាយតែម្ដង។

ប្រភពបន្តថា គាត់និងប្ដីនាពេលកន្លងមក ក៏បានប្តឹងលែងលះហើយដែរ ប៉ុន្តែមិនទាន់ដាច់ស្រេច ដោយរស់មិនចុះសំរុងនឹងគ្នា លុះនៅថ្ងៃកើតហេតុ ប្ដីផឹកស្រាស្រវឹង និងមកចង់ជានាគ្នា ប៉ុន្តែរូបគាត់មិនព្រមក៏ផ្ទូះហឹង្សាតែម្ដង ។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលស្វាយយា ដើម្បីកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមនីតិវិធី ៕

ឈ្លោះ និងវាយប្រពន្ធ ម្ដាយក្មេកឃើញមកឃាត់ វាយទាំងម្តាយក្មេកបណ្តាលឲ្យរងរបួសធ្ងន់ ឈ្លោះ និងវាយប្រពន្ធ ម្ដាយក្មេកឃើញមកឃាត់ វាយទាំងម្តាយក្មេកបណ្តាលឲ្យរងរបួសធ្ងន់ ឈ្លោះ និងវាយប្រពន្ធ ម្ដាយក្មេកឃើញមកឃាត់ វាយទាំងម្តាយក្មេកបណ្តាលឲ្យរងរបួសធ្ងន់

ប្រភព៖ nokorwatnews

  • ឈ្លោះ និងវាយប្រពន្ធ ម្ដាយក្មេកឃើញមកឃាត់ វាយទាំងម្តាយក្មេកបណ្តាលឲ្យរងរបួសធ្ងន់已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: