ពេជ្រ សីហាប្រាប់​ថា ​សន្លប់​​ធំ​​​​​ល្ងាច​​មិញ​មក​ពី​ PNN ​ផ្ដល់​ដំណឹង​ខុស

អ្នកប្រដាល់មុខតាន់ ពេជ្រ សីហា ទទួលរងបរាជ័យដោយសន្លប់ធំក្នុងទឹកទី២កាលពីល្ងាចមិញមកពីសង្វៀនផ្ដល់ដំណឹងខុស សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយកីឡាករថៃ Phlangnom នៅសង្វៀន PNN។

ពេជ្រ សីហាប្រាប់​ថា ​សន្លប់​​ធំ​​​​​ល្ងាច​​មិញ​មក​ពី​ PNN ​ផ្ដល់​ដំណឹង​ខុស

ប្អូនប្រុសបង្កើតរបស់ ពេជ្រ សុផាន់ បានប្រាប់ថា ដំបូងឡើយអ្នករៀបចំការប្រកួតបានប្រាប់ទៅគេថា នឹងទទួលបាន៣ពិន្ទុដោយស្វ័យប្រវត្តិ បន្ទាប់ពីដៃគូរបស់គេអវត្តមាន ដូច្នេះរូបគេមិនបានហ្វឹកហាត់ដើម្បីត្រៀមឡើងវ៉ៃទេ។ ប៉ុន្តែក្រោយមកអ្នករៀបចំកម្មវិធីប្រាប់គេវិញថា ត្រូវប្រកួតមិត្តភាពជំនួសវិញ។

អ្នកប្រដាល់មានដើមកំណើតមកពីខេត្តតាកែវរូបនេះបន្តថា មូលហេតុមិនបានហ្វឹកហាត់ បែបនេះទើបធ្វើឲ្យរូបគេឡើងវ៉ៃមិនបានល្អ។ តាមពិតទៅ កីឡាករថៃខាងលើធ្លាប់បរាជ័យដោយពិន្ទុក្រោមថ្វីដៃរបស់ ពេជ្រ សីហា ម្ដងហើយ។

ក្រៅពីគូប្រកួតមិត្តភាពខាងលើនេះ ក៏មានការប្រកួតដណ្តើមខ្សែក្រវាត់គឺកីឡាករកម្ពុជា សរ រាជសីហ៍ យកបាន៣ពិន្ទុ បន្ទាប់ពីទទួលបានជ័យជម្នះលើកីឡាករថៃ  Inseedang Bangfarm ដែលបោះបង់ចោលការប្រកួតក្នុងទឹកទី២៕

ពេជ្រ សីហាប្រាប់​ថា ​សន្លប់​​ធំ​​​​​ល្ងាច​​មិញ​មក​ពី​ PNN ​ផ្ដល់​ដំណឹង​ខុសពេជ្រ សីហាប្រាប់​ថា ​សន្លប់​​ធំ​​​​​ល្ងាច​​មិញ​មក​ពី​ PNN ​ផ្ដល់​ដំណឹង​ខុស

ប្រភព៖ sabay

  • ពេជ្រ សីហាប្រាប់​ថា ​សន្លប់​​ធំ​​​​​ល្ងាច​​មិញ​មក​ពី​ PNN ​ផ្ដល់​ដំណឹង​ខុស已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: