ថត​បាន​ភ្លើង​ពណ៌​ខៀវ​ចម្លែក ហោះ​កាត់​ប្រលាន​យន្តហោះ នៅ​សហរដ្ឋអាមេរិក

>

កាលពីពេលថ្មីៗនេះ បុគ្គលិកធ្វើការនៅឯប្រលានយន្តហោះជាច្រើននាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញភ្លើងពណ៌ខៀវដ៏ចម្លែក ហោះនៅលើផ្ទៃមេឃកាត់ប្រលានយន្តហោះ ក្នុងទីក្រុង Maimi សហរដ្ឋអាមេរិក ខណៈអ្នកដែលបានឃើញមិនរង់ចាំយូរ បានដកទូរសព្ទមកថតយកហេតុការណ៍ដ៏ចម្លែកនេះភ្លាមៗតែម្តង។

ថត​បាន​ភ្លើង​ពណ៌​ខៀវ​ចម្លែក ហោះ​កាត់​ប្រលាន​យន្តហោះ នៅ​សហរដ្ឋអាមេរិក

រូបភាពដែលថតបាននៅពេលកើតហេតុ បង្ហាញឲ្យឃើញយ៉ាងច្បាស់ពីពន្លឺភ្លើងពណ៌ខៀវដ៏ចម្លែកនោះ។ ជាមួយគ្នានេះដែរ គេក៏បានថតជាវីដេអូ និងយកទៅបង្ហោះលើបណ្តាញអ៊ីនធឺណិត ដែលនាំឲ្យមានការបញ្ចេញមតិផ្សេងៗគ្នា ដោយខ្លះនិយាយថា «វាជាការលុកលុយពីអវកាស» ខណៈអ្នកខ្លះនិយាយថា «វាអាចជាបំណែកផ្កាយដុះកន្ទុយដែលផ្ទុកទៅដោយ ទឹក និងឧស្ម័នកកច្រើន»។ ផ្ទុយទៅវិញ មានមនុស្សម្នាក់បាននិយាយថា «វាជាការបាញ់គ្រាប់រ៉ុកកែតពីរដ្ឋ Florida» ស្របពេលដែលមនុស្សជាច្រើនបានយល់ស្របចំពោះការបញ្ចេញមតិនេះ។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនបានដឹងច្បាស់ទេថា តើហេតុការណ៍ខាងលើក៏ដូចជាវីដេអូនោះបានថតនៅពេលណា ប៉ុន្តែកាលពីថ្ងៃទី២៤ ខែមិថុនា កន្លងទៅនេះ គ្រាប់រ៉ុកកែត «Atlas V» ត្រូវបានបាញ់ចេញពីស្ថានីយ «Cape Canaveral Air Force Station» ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក៕

ថត​បាន​ភ្លើង​ពណ៌​ខៀវ​ចម្លែក ហោះ​កាត់​ប្រលាន​យន្តហោះ នៅ​សហរដ្ឋអាមេរិក ថត​បាន​ភ្លើង​ពណ៌​ខៀវ​ចម្លែក ហោះ​កាត់​ប្រលាន​យន្តហោះ នៅ​សហរដ្ឋអាមេរិក

ប្រភព៖ sabay

  • ថត​បាន​ភ្លើង​ពណ៌​ខៀវ​ចម្លែក ហោះ​កាត់​ប្រលាន​យន្តហោះ នៅ​សហរដ្ឋអាមេរិក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: