ដំរីអាយុ១ឆ្នាំ​ ជាប់អន្ទាក់ព្រាន​ ត្រូវបានជួយសង្គ្រោះ​ ខណៈមានរបួសធ្ងន់​ ពលរដ្ឋអំពាវនាវ ឲ្យអាជ្ញាធរជួយ

មណ្ឌលគិរី ៖ ដំរីព្រៃ១ក្បាល ជាប់អន្ទាក់របស់ព្រានមាន អាយុប្រហែល១ឆ្នាំ នៅតំបន់ព្រៃការពារធម្មជាតិ ចន្លោះស្រុកអូររាំង និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី កំពុងរងរបួសធ្ងន់ធ្ងរបន្ទាប់ពី ប្រជាពលរដ្ឋអាស្រ័យ ផលពីព្រៃឈើប្រទះឃើញកាល ពីថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០១៦។

រហូតមកដល់ពេលនេះមន្រ្តីជំនាញទាំងអស់​ នៅមណ្ឌលគិរីហាក់បីដូចជាធ្វើការសង្រ្គោះយឺតយ៉ាវ​ បើក្នុងករណី នៃការជួយសង្រ្គោះមានការយឺតយ៉ាវដំរីព្រៃ១ក្បាល​ ដែលកំពុងប្រឈមបញ្ហានេះ អាចគ្រោះថ្នាក់ដល់អាយុ ជីវិតមិនខាន ដោយសារពេលនេះពុំទាន់បាននាំយកមកពីក្នុងព្រៃនៅឡើយទេ ម៉្យាងវិញទៀតកំលាំង របស់វាបាន និងកំពុងចុះខ្សោយដោយសារ អត់ទឹក អាហារ និងរងរបួស។

មហាជនទូទាំងខេត្តមណ្ឌលគិរី បានសុំស្នើរឲ្យក្រុមអាជ្ញាធរព្រមទាំងមន្រ្តី ជំនាញក៏ដូចជាជំនាញ ពាក់ព័ន្ធទាំង អស់ជួយរួមគ្នារិះ រកគ្រប់មធ្យោបាយដើម្បីជួយសង្រ្គោះដល់សត្វកម្រនេះនេះផង ជាពិសេសប្រជាពលរដ្ឋ នៅមណ្ឌលគិរីបានអំពាវនាវដល់ក្រសួងបរិស្ថានឲ្យជួយចាត់ចែងមន្រ្តីជំនាញធ្វើយ៉ាងណាជួយធ្វើការសង្រ្គោះជីវិតសត្វព្រៃមួយក្បាលនេះផង ព្រោះជំនាញពាក់ព័ន្ធនៅខេត្តមណ្ឌលគិរី នេះការជួយសង្រ្គោះហាក់បី ដូចជាមានការយឺតយ៉ាវ។

ប្រជាពលរដ្ឋនៅមណ្ឌលគិរី បាននាំគ្នារិះគន់​ ដល់ក្រុមមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនខេត្តនេះថា បើសិនជារឿងណា ដែលបានផលប្រយោជន៍​ គឺនាំគ្នាចាត់លឿនតែម្តង តែបើរឿងដូចករណីមួយនេះ​ ដែលមិនទទួលបានផល​ប្រយោជន៍នោះ ចាត់ការដែរតែធ្វើឲ្យរួចតែពីដៃពីជើងប៉ុណ្ណោះ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត