កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ ភីអិនអិន ជម្រុះបេក្ខជនជាលើកទីពីរ

ភ្នំពេញ៖ «មុខរបរខ្ញុំ» រដូវកាលទីពីរ ឬ My Place ដែលជាកម្មវិធីជីវិតពិត កំពុងចាក់ផ្សាយក្នុងម៉ោងមាសរបស់ស្ថានីយទូរទស្សន៍ ភីអិនអិន នឹងបោះឆ្នោតជម្រុះបេក្ខជនទីពីរនៅយប់ថ្ងៃសុក្រនេះ។

សប្តាហ៍នេះ បេក្ខជនដែលនៅសល់ចំនួន៩រូប បានប្រកួតប្រជែង យ៉ាងស្វិតស្វាញទៅលើប្រធានបទការលក់អាវយឺត ដែលរចនាផ្តោតសំខាន់ទៅលើល្ខោនបុរាណខ្មែរ។ ក្នុងនោះវាគ្មិនដែលបានចូលរួមចែករំលែក បទពិសោធន៍គឺ លោកសាស្រ្តាចារ្យ អោក ប៊ុនធឿន ព្រឹទ្ធបុរសរងមហាវិទ្យាល័យសិល្បៈ នាដសាស្រ្ត។

បេក្ខជនទាំងអស់ត្រូវបានចែកចេញជា២ក្រុមដូចវិញ្ញាសារដំបូងដែរ។ ពួកគេនឹងប្រើប្រាស់គំនិតច្នៃប្រឌិត រចនាម៉ូតលើអាវយឺត ដែលពាក់ព័ន្ធនឹងល្ខោនបុរាណខ្មែរ ហើយនឹងដាក់លក់នៅផ្សាររាត្រី រាជធានីភ្នំពេញ។ ក្រុមដែលលក់អាវយឺត បានច្រើនជាងគេនឹងទទួលបានជ័យជម្នះក្នុងវគ្គនេះ។

«មុខរបរខ្ញុំ» រដូវកាលទីពីរនេះមានបេក្ខជនចូលរួមប្រកួតប្រជែងចំនួន ១០នាក់ដើម្បីក្លាយជាអ្នកជំនួញឆ្នើម។ បេក្ខជនទាំង១០រូប សុទ្ធសឹងតែមាន បទពិសោធន៍លើអាជីវកម្មក្នុងជីវិតពិតរបស់ពួកគេ ក៏ដូចជានិសិត្សបញ្ចប់ ថ្នាក់ឧត្តមសិក្សាផ្នែកពាណិជ្ជកម្មជាដើម។

កាលពីសប្តាហ៍មុនកម្មវិធីបានបាត់បង់បេក្ខនារីជន ថន សុភី ដែលជាបេក្ខនារីដំបូងត្រូវបានជម្រុះ ចេញពីកម្មវិធី«មុខរបរខ្ញុំ» រដូវកាលទីពីរ។

សម្រាប់សប្តាហ៍នេះ មនុស្សមួយចំនួនគិតថា បេក្ខជនដែលទំនងនឹងមានការបោះឆ្នោតជ្រើសរើស ឲ្យចាកចេញអាចជាបេក្ខជន យិន ឈឿន បេក្ខជន សា សុវណ្ណឌី ឬឡេង រដ្ឋា។

«មុខរបរខ្ញុំ» នៅរៀងរាល់សប្ដាហ៍នឹងមានបេក្ខជនម្នាក់ធ្លាក់ចេញពីកម្មវិធី ដែលការសម្រេចនឹងត្រូវធ្វើឡើង តាមរយៈការបោះឆ្នោតរបស់បេក្ខជន ចូលរួមក្នុងកម្មវិធី រហូតដល់សប្ដាហ៍ទី៩ទើបរកឃើញជ័យលាភី។
នៅសប្តាហ៍ក្រោយ បេក្ខជននឹងធ្វើការជាក្រុមម្តងទៀតតែនឹង ប្រកួតប្រជែងលើវិញ្ញាសាថ្មី គឺការលក់កន្ទេលកក់ខ្មែរមកពីខេត្តកំពង់ចាម។

«មុខរបរខ្ញុំ» ចាប់ផ្តើមចាក់ផ្សាយជាលើកដំបូងកាលពីថ្ងៃច័ន្ទទី០៤ កក្កដា ដោយផ្សាយជូនទស្សនា ជារៀងរាល់ថ្ងៃច័ន្ទដល់ សុក្រ វេលាម៉ោង៨ ដល់ម៉ោង ៨:៣០នាទីយប់ ដោយផ្តោតសំខាន់ទៅលើ ការប្រកួតប្រជែងពិតប្រាកដមួយទៅក្នុងអាជីវកម្មខ្នាតតូច និងមធ្យម។

កម្មវិធីតម្រូវអោយបេក្ខជនចេះធ្វើការជាក្រុម ហើយក៏នឹងមាន ភ្ញៀវកិត្តិយសមកពីវិស័យខុសៗគ្នា ចូលរួមនិយាយពីបទពិសោធន៍ជីវិតពិតផងដែរ ខណៈបេក្ខជនទាំងអស់ត្រូវប្រឹងបញ្ចេញ សមត្ថភាពការងារប្រកួតប្រជែងគ្នា ដើម្បីឆ្ពោះទៅឈ្នះរង្វាន់ ទឹកប្រាក់ចំនួន២០លានរៀល៕

ទស្សនាវីដេអូខ្លីរបស់កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីរ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកដែលមានអាសយដ្ឋាន៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ ភីអិនអិន ជម្រុះបេក្ខជនជាលើកទីពីរ

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ ភីអិនអិន ជម្រុះបេក្ខជនជាលើកទីពីរ

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ ភីអិនអិន ជម្រុះបេក្ខជនជាលើកទីពីរ