Maradona ​ឈឺចាប់​ ព្រោះ​​តែ​ការ​សម្រេច​ចិត្ត​របស់​ Higuain

Diego Maradona វីរបុរស​អាហ្សង់ទីន​ ​បាន​លើក​ឡើង​ថា លោក​ពិត​ជា​ឈឺចាប់​ណាស់ ពេល​ឃើញ​​ខ្សែ​ប្រយុទ្ធ Gonzalo Higuain ​​ចាក​ចេញ​​ពី​ Napoli ​ទៅ​ក្រុម​គូ​ប្រជែង​ Juventus។

 

Maradona ​ឈឺចាប់​ ព្រោះ​​តែ​ការ​សម្រេច​ចិត្ត​របស់​ Higuain

Diego Maradona វីរបុរស​អាហ្សង់ទីន

 

បើ​តាម​សេចក្ដី​រាយការណ៍ Higuain ​​បាន​ពិនិត្យ​សុខភាព​រួច​រាល់​ហើយ​ជាមួយ​ក្រុម​ Juventus បន្ទាប់​ពី​​ក្លឹប​ជើង​ឯក​ Serie A ព្រម​​ទិញ​ផ្ដាច់​កុងត្រា​​ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ​ពី​​ក្លឹប​ Napoli ក្នុង​តម្លៃ​​៧៨​លាន​ផោន​ (១០២,៣៥​លាន​ដុល្លារ)។

 

Maradona ​ឈឺចាប់​ ព្រោះ​​តែ​ការ​សម្រេច​ចិត្ត​របស់​ Higuain

Gonzalo Higuain ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន

 

Maradona ​ដែល​ជា​វីរបុរស​ក្រុម​ Napoli និង​ធ្លាប់​លេង​ឲ្យ​ក្រុម​អ៊ីតាលី​មួយ​នេះ​៧​រដូវ​កាល ​កាល​លោក​នៅ​ជា​កីឡាករ​ បាន​និយាយ​ថា៖ “Higuain ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺចាប់​ ​ព្រោះ​គាត់​ចាក​ចេញ​ទៅ​ក្រុម​គូ​ប្រជែង​​ធំ Juventus។ ប៉ុន្តែ​យើង​មិន​អាច​បន្ទោស​លើ​តែ​កីឡាករ​ទាំង​អស់​ទេ។ កីឡាករ​មាន​ទំនួល​ខុស​ត្រូវ​​ខ្លួន​ឯង​ ប៉ុន្តែ​​នេះ​ជា​បញ្ហា​ជំនួញ​ ដែល​មិន​គិត​ពី​អ្នកគាំទ្រ”។

 

Maradona ​ឈឺចាប់​ ព្រោះ​​តែ​ការ​សម្រេច​ចិត្ត​របស់​ Higuain

Maradona កាល​​នៅ​ជា​គ្រូ​បង្វឹក​អាហ្សង់ទីន និង​ Higuain

 

អតីត​ខ្សែ​បម្រើ​ប្រយុទ្ធ​​អាហ្សង់ទីន​ (Maradona) ​ធ្លាប់​លេង​​ឲ្យ​ Napoli ​២៥៩​ប្រកួត​​នៅ​ចន្លោះ​ឆ្នាំ​១៩៨៤-១៩៩២ ​និង​ស៊ុត​​សរុប​បាន​​ ១១៥​គ្រាប់៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail