Martial មិន​សប្បាយ​ចិត្ត​ពេល Man Utd ឲ្យ​ពាក់​អាវ​លេខ​១១?

Anthony Martial ទំនង​ជា​បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​នៅ​ពេល​ Manchester United ឲ្យ​រូប​គេ​ប្ដូរ​ពី​ពាក់​អាវ​លេខ​៩ ទៅ​១១​វិញ។

 

Martial មិន​សប្បាយ​ចិត្ត​ពេល Man Utd ឲ្យ​ពាក់​អាវ​លេខ​១១?ទំព័រ Facebook ផ្លូវការរបស់ Martial

 

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​បាន​ប្ដូរ​រូប​នៅ​លើ​គណនី​បណ្ដាញ​សង្គម​របស់​ខ្លួន​ពាក់​អាវ​លេខ​៩ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ក្លឹប​បង្ខំ​ឲ្យ​រូប​គេ​ប្រគល់​លេខ​៩ឲ្យ Zlatan Ibrahimovic ហើយ​ទៅ​ពាក់​លេខ​១១​វិញ។ លើ​គណនី​ Facebookកីឡាករ​វ័យ​២០​ឆ្នាំ​បាន​ប្ដូរ​ Cover Photo ដាក់​រូប​​ពាក់​អាវ​លេខ៩ ហើយ​បាន​ដាក់​ឈ្មោះ​ផលិតផលថ្មីផ្ទាល់ខ្លួនរបស់​គេថា AM9 ដែល មានបង្ហាញ​នៅលើ Profile Picture។

 

Anthony Martial ជា​កីឡាករ​មួយ​រូប​ដែល​ស្រលាញ់ លេខ​៩ ពោល​គឺ​គេ​ប្រើ​លេខ​នេះ តាំង​ពី​នៅ Monaco មក​ម្ល៉េះ ហើយ​លើ​គណនី Instagram វិញ​ តារា​ស្បែក​ខ្មៅ​កើត​នៅ Massy បាន​ដាក់​ឈ្មោះ Username ​តាំង​ពី​ដើម​មក​ថា Martial_9៕

 

Martial មិន​សប្បាយ​ចិត្ត​ពេល Man Utd ឲ្យ​ពាក់​អាវ​លេខ​១១?

 

Martial មិន​សប្បាយ​ចិត្ត​ពេល Man Utd ឲ្យ​ពាក់​អាវ​លេខ​១១?

 

Martial មិន​សប្បាយ​ចិត្ត​ពេល Man Utd ឲ្យ​ពាក់​អាវ​លេខ​១១?

 

ចុចអាន៖ Zlatan រើស​លេខ​៩ នៅ​ Man Utd ធ្វើឲ្យ​ Martial ត្រូវ​ពាក់​លេខ​១១​វិញ​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Dailymail