តោះរៀនតិចនិក ក្នុងការច្រៀង ឲ្យមានសម្លេងក្រអួនក្រអៅ ដូចអ្នកអាជីព

ជាទូទៅប្រិយមិត្តមួយចំនួន តែងគិតថា ត្រឹមការច្រៀង​គ្មានអ្វីគួរឲ្យពិបាកទេ គ្រាន់តែច្រៀងទៅគឺបានហើយ  ប៉ុន្តែធាតុពិតពួកគេមិនដឹងថា ក្នុងការច្រៀងនូវចម្រៀងមួយបទយ៉ាងក្រអួនក្រអៅ ដែលអាចចាក់ដោតដល់អារម្មណ៍អ្នកស្តាប់បាននោះ គឺវាត្រូវការបច្ចេកទេស ក្នុងការលើកដាក់សំលេង  ឡើងចុះតុង  និងត្រូវការបញ្ចូលអារម្មណ៍មនោសញ្ចេតនាខ្លាំងក្លាប៉ុណ្ណា ដែល Khmerload អាចអះអាងបានថា វាពិតជាមិនងាយស្រួលដូចជាការគិតនោះទេ។

ពិតជាត្រឹមត្រូវ យើងអាចនិយាយបានថា នរណាៗក៏អាចច្រៀងបានដែរ ប៉ុន្តែទាស់ត្រង់ថាតើច្រៀងពិរោះ  ឬក៏មិនពិរោះតែប៉ុណ្ណោះ។  គួរឲ្យដឹងថា ការច្រៀងវាទាមទារឲ្យយើងមានបច្ចេកទេសគ្រប់គ្រងដង្ហើម  មានទេពកោសល្យ  និងទឹកដមសំលេងពីកំណើត  ព្រមទាំងមានការអត់ធ្មត់ផងដែរ។  ដូចជាអ្នកខ្លះ ពួកគេមានសំលេងអំណាយផលពីកំណើតហើយ ប៉ុន្តែពួកគេមិនចេះប្រើប្រាស់វាឲ្យបានត្រឹមត្រូវ  ឬមិនដឹងថាត្រូវប្រើប្រាស់វាយ៉ាងណា   ដែលជាហេតុធ្វើឲ្យ ទេពកោសល្យរបស់ពួកគេត្រូវបានកប់ចោល  ដោយមិនអាចបង្ហាញវាជាសាធារណៈ  ដើម្បីចែករំលែកនូវអ្វីដែលពួកគេមាន ទៅកាន់មហាជនបាន ដែលនេះជារឿងដ៏គួរឲ្យសោកស្តាយមួយ។ 

ប៉ុន្តែមិនថាយ៉ាងណា ថ្ងៃនេះខ្មែរឡូត សូមបង្ហាញពីតិចនិក ឬបច្ចេកទេសច្រៀង ថាតើច្រៀងយ៉ាងណា ទើបពិរោះត្រឹមត្រូវ  និងមានទឹកដមសំលេង។  ចុះសួរថា បើយើងគ្មានទេពកោសល្យក្នុងការច្រៀងពីកំណើត  តើយើងអាចរៀនបានទេ?

ប្រាកដណាស់ ពិតជាអាច បន្ទាប់ពីប្រិយមិត្តសិក្សាពីតិចនិកទាំងប៉ុន្មានខាងក្រោមនេះរួច  ហើយអនុវត្តតាម  អ្នកនឹងដឹងថាតើការច្រៀងរបស់អ្នក មានការវិវឌ្ឍន៍ដល់កម្រិតណា  និងយល់ដឹងបានកំរិតណា។ ដូចនេះ កុំឲ្យខាតពេលយូរ យើងមករៀនច្រៀងជាមួយ Khmerload ទាំងអស់គ្នា៖

ជាកិច្ចចាប់ផ្តើមបង្អស់យើងត្រូវស្គាល់ ពីចង្វាក់តន្ត្រីជាមុនសិន  ព្រោះថាក្នុងការច្រៀង មិនមែនត្រឹមតែចេះច្រៀងតែមួយមុខទេ  ប៉ុន្តែយ៉ាងហោចណាស់យើងក៏ត្រូវស្គាល់ ពីរចនាបទ  ឬចង្វាក់នៃតន្ត្រីផងដែរ  ដែលរួមមានដូចជាចង្វាក់ Pop, Rock, Jazz, R&B, Country, Hip Hop, Rapping ។ល។ ដែលស្គាល់ចង្វាក់ទាំងនេះ អាចជួយឲ្យយើងរឹតតែឈ្លក់វង្វេង និងរីករាយក្នុងពិភពតន្ត្រី  ស្គាល់ច្បាស់ពីតន្ត្រី  ព្រមទាំងចង់ប្រឡូកក្នុងវិស័យតន្ត្រីកាន់តែស៊ីជម្រៅផងដែរ។

ឧទាហរណ៍ដូចជាចង្វាក់ Rock ដែលប្រិយមិត្តមួយចំនួន ប្រាកដជាធ្លាប់ស្គាល់មកហើយថា ជាចង្វាក់កន្រ្តាក់អារម្មណ៍ ​ ប៉ុន្តែត្រូវការថាមពលខ្លាំងពីអ្នកច្រៀង ហើយចង្វាក់នេះ ជ្រើសរើសអ្នកច្រៀងខ្លាំងបំផុត មិនអាចចេះតែច្រៀងបាននោះទេ គឺទាមទារឲ្យអ្នកនោះ  មានសំលេងធ្ងន់  និងខ្ពស់ ព្រមទាំងមានដង្ហើមវែងផងដែរ ជាពិសេសទៀតនោះ  គឺត្រូវតែមានកាយវិការរស់រវើក លេងជាមួយនឹងតន្រ្តីក្នុងអំឡុងពេលកំពុងច្រៀង ដូចជាលោត  ឬក៏ស្រែកខ្លាំងៗជាដើម ដែលញាំុងឲ្យបរិយាកាស កាន់តែរីករាយថែមមួយកំរិតទៀត។

ទន្ទឹមនឹងនេះ បន្ទាប់ពីប្រិយមិត្តបានស្គាល់ពីចង្វាក់រចនាបទនៃតន្រ្តីរួចមក ឥលូវនេះយើងមករៀនច្រៀងវិញម្តង ដែលជាធម្មតា មានមនុស្សមួយចំនួនពួកគេទម្លាប់ ឲ្យតែពេលច្រៀងម្តងៗ គឺថាសំលេងរបស់គេនឹងប្រែប្រួលភ្លាម ទៅជារាងត្បៀត ឬក៏ក្រងួរ ដូចជាអ្នកផ្តាសាយជាដើម។ ដូចនេះតើយើងគួរធ្វើយ៉ាងម៉េច ដើម្បីកែតម្រូវនូវទម្លាប់អាក្រក់ទាំងនេះចេញ?

ខាងក្រោមនេះ ជាការបង្រៀនពីតិចនិកនៃការច្រៀងមាន៣គឺ៖ 

-ទី១៖ ច្រៀងនៅច្រមុះ គឺជាការក្រហឹម ឬ អឺន នៅកន្ទុយវគ្គ ដែលភាគច្រើនគេតែងប្រើវានៅក្នុងបទចម្រៀងបុរាណសម័យមុន  ឬក៏បទចម្រៀងប្រពៃណីជាដើម ដែលជាការបំពេរលួងលោម ឲ្យចម្រៀងកាន់តែមានភាពស៊ីជម្រៅ និងក្រអួនក្រអៅ។

*របៀបច្រៀង: គឺគេប្រមូលផ្តុំខ្យល់សំលេង នៅត្រង់ច្រមុះបន្ទាប់មក ក៏បន្លឺសំលេងក្រហឺមនោះ នៅចុងឃ្លាទៅតាមបទចម្រៀង ដែលជាលក្ខណៈបំពេរលួងលោម។ ជាទូទៅ តែងលើកម៉េក្រូដាក់នៅត្រឹមច្រមុះ ដើម្បីឲ្យខ្យល់សំលេងអឺននោះ បានលឺឲ្យកាន់តែច្បាស់ និងរណ្តំ។

-ទី២៖ ច្រៀងនៅដើមក: កាលណាយើងច្រៀងដល់ត្រឹមចុងឃ្លា សំលេងយើងនឹងធ្លាក់នៅត្រឹមដើមក ដែលជាសញ្ញាបង្ហាញពីការឡើងតុង។  វាមានលក្ខណៈខុសពីការច្រៀងនៅច្រមុះ  ព្រោះការច្រៀងនៅដើមក  ជាការច្រៀងធម្មតាៗ គ្រាន់តែមានរលក រលាក់នៅចុងឃ្លា  ឬក៏ជាការស្រែកឡើងនៅចុងឃ្លាតែប៉ុណ្ណោះ។ អត្ថប្រយោជន៍ វានឹងធ្វើឲ្យអ្នកដែលកំពុងស្តាប់មានអារម្មណ៍ថា បទចម្រៀងនោះមិនឆ្គង, មានរលកសំលេង ព្រោះមានការឡើងចុះតុងបត់បែនបានល្អ  ជាពិសេសទៀតនោះ ធ្វើឲ្យបទចម្រៀងមួយនេះ មានភាពស៊ីចង្វាក់ដោយការភ្ជាប់ពីឃ្លាមួយ ទៅកាន់ឃ្លាមួយទៀត ដោយរលូន(Smooth) ។

*របៀបច្រៀង: យើងត្រូវស្តាប់ពីចង្វាក់ភ្លេងជាមុនសិន ថាតើកន្លែងគួរចុះ កន្លែងណាគួរឡើង ជាពិសេសគឺនៅកន្លែង R ត្រង់ចុងឃ្លា ដែលគេប្រើដើម្បីបន្ទរសំលេងឡើង ឬរលក។ 

-ទី៣៖ ច្រៀងចេញពីពោះ: ត្រង់ពោះជាកន្លែងប្រមូលផ្តុំនូវថាមពលសំលេង កាលណាដែលយើងច្រៀងនៅចំនុច High-Note ឬក៏ បទណាដែលមានតុងខ្ពស់ គួរណាយើងត្រូវច្រៀងចេញពីពោះ ដោយព្យាយាមបើកបំពងក និងប្រមូលថាមពលសំលេងទាំងអស់ចេញពីពោះ បន្លឺឡើងមក។ អត្ថប្រយោជន៏ វាជួយឲ្យសំលេងយើងលះច្បាស់ល្អ ពិរោះ មិនត្បៀត ព្រមទាំងមានថាមពល និងទំនុកចិត្ត។

*របៀបច្រៀង: យើងត្រូវប្រមូលផ្តុំថាមពលនឹងខ្យល់សំលេងទាំងអស់ ទុកក្នុងពោះ រួចបញ្ចេញវាដោយបើកបំពងក សណ្តកខ្លួនឲ្យត្រង់ ព្រមទាំងងើយកឡើងលើបន្តិច ដើម្បីឲ្យសំលេងរបស់យើងរត់បានល្អ ហើយជួយឲ្យសំលេងដែលយើងច្រៀងចេញមកលះល្អ មានខ្យល់សំលេងវែង ព្រមទាំងស្រែកបានខ្ពស់។ 

មិនថាយ៉ាងណា ក្នុងការច្រៀងចម្រៀងមួយបទឲ្យពិរោះរណ្តំចិត្ត យើងត្រូវផ្តោតសំខាន់បំផុត ទៅលើអារម្មណ៍ ព្រោះវាជាថាមពលមួយដ៏ពិសេស និងសំខាន់បំផុត សំរាប់តារាចម្រៀងគ្រប់រូបដែលត្រូវមានវាជានិច្ច។

គូសបញ្ជាក់ថា ដើម្បីជួយបង្កើនការច្រៀងរបស់អ្នកឲ្យកាន់តែប្រសើរជាងមុន ខ្មែរឡូតសូមណែនាំអ្នក ក្នុងការធ្វើលំហាត់ប្រាណសម្លេងជាប្រចាំ ដោយការធ្វើសម្លេង អេ អ៊ី អា អូ អួ ជាដើម ដើម្បីធ្វើឲ្យបំពង់ក របស់អ្នក មានភាពស៊ាំនិង បត់បែនសំលេងបានច្រើនទៅតាមបទចម្រៀងនីមួយៗ៕

ចុចអានបន្ត៖ 

ប្រភព៖   | | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តោះរៀនតិចនិក ក្នុងការច្រៀង ឲ្យមានសម្លេងក្រអួនក្រអៅ ដូចអ្នកអាជីព

តោះរៀនតិចនិក ក្នុងការច្រៀង ឲ្យមានសម្លេងក្រអួនក្រអៅ ដូចអ្នកអាជីព

តោះរៀនតិចនិក ក្នុងការច្រៀង ឲ្យមានសម្លេងក្រអួនក្រអៅ ដូចអ្នកអាជីព

តោះរៀនតិចនិក ក្នុងការច្រៀង ឲ្យមានសម្លេងក្រអួនក្រអៅ ដូចអ្នកអាជីព

តោះរៀនតិចនិក ក្នុងការច្រៀង ឲ្យមានសម្លេងក្រអួនក្រអៅ ដូចអ្នកអាជីព

តោះរៀនតិចនិក ក្នុងការច្រៀង ឲ្យមានសម្លេងក្រអួនក្រអៅ ដូចអ្នកអាជីព

តោះរៀនតិចនិក ក្នុងការច្រៀង ឲ្យមានសម្លេងក្រអួនក្រអៅ ដូចអ្នកអាជីព

តោះរៀនតិចនិក ក្នុងការច្រៀង ឲ្យមានសម្លេងក្រអួនក្រអៅ ដូចអ្នកអាជីព

តោះរៀនតិចនិក ក្នុងការច្រៀង ឲ្យមានសម្លេងក្រអួនក្រអៅ ដូចអ្នកអាជីព