ក្រសួងសុខាភិបាលព្រមានមន្រ្តីរបស់ខ្លួន ដែលលួចបើកទាំងចំហរ…

យោងតាមសេចក្ដីប្រកាស​របស់ក្រសួងសុខាភិបាលកម្ពុជា​ ដែលបានចុះចេញផ្សាយកាលពីថ្ងៃទី២១ ​ខែកក្កដាកន្លងទៅថ្មីៗនេះ​បានឱ្យដឹងថា៖ ​ក្រសួងបានព្រមានចំពោះរាល់មន្រ្តីសុខាភិបាលរបស់រដ្ឋទាំងឡាយណា ​ដែលមានក្របខណ្ឌជាមន្រ្តីកំពុងបម្រើការងារក្នុងអង្គភាពរបស់ខ្លួន​ ប៉ុន្តែបែរជា​មិនព្យាយាមបំពេញ​ភារកិច្ចឱ្យបានត្រឹមត្រូវ ​ហើយបែរជាទៅឆ្លៀតលួចបើកគ្លីនិកពិគ្រោះ​ និងព្យាបាលជម្ងឺ២៤ម៉ោង​ លើ២៤ម៉ោងនោះ ​គឺត្រូវឱ្យបញ្ឈប់ជាបន្ទាន់ ៕​

ក្រសួងសុខាភិបាលព្រមានមន្រ្តីរបស់ខ្លួន ដែលលួចបើកទាំងចំហរ... ដោយ៖ ឈូក ស
ប្រភព៖ គេហទំព័រក្រសួងសុខាភិបាល